AP-
កងកម្លាំងរុស្សីនៅក្នុងប្រទេសអ៊ុយក្រែន ហាក់ដូចជាផ្លាស់ប្តូរការយកចិត្តទុកដាក់ពីការវាយលុកតាមជើងគោកនៅទីក្រុង Kyiv ដែលជារដ្ឋធានីអ៊ុយក្រែន ដោយជំនួសមកវិញនូវអាទិភាពក្នុងការត្រឡប់ទៅការពារតំបន់ Donbas ដែលជារដ្ឋធានីឧស្សាហកម្មប៉ែកខាងកើត មន្ត្រីបាននិយាយកាលពីថ្ងៃសុក្រ ដោយបានផ្តល់ជាយោបល់ថាជាការផ្លាស់ប្តូរនៃយុទ្ធសាស្ត្ររបស់រុស្សីនៃសង្រ្គាម។ វាហាក់ដូចជាប្រញាប់នឹងថារឿងនេះវានឹងក្លាយទៅជាយ៉ាងណា ឬក៏ថាលោកប្រធានាធិបតី Vladimir Putin កំពុងរកច្រកចេញដើម្បីដកខ្លួនចេញពីសង្រ្គាមក្នុងអ៊ុយក្រែន។
ក្នុងការដែលខាំស្មៅដើម្បីការពារទីក្រុង Kyiv ប្រឆាំងទៅនឹងការវាយលុករបស់រុស្សី បានចង្អុលបង្ហាញឲ្យមានការភ្ញាក់ផ្អើលអំពីការតស៊ូរបស់កងកម្លាំងអ៊ុយក្រែន។ ម៉្យាងវិញទៀត កងទ័ពរុស្សីទំនងជាផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោយបន្តសង្រ្គាមជាទ្រង់ទ្រាយតូចវិញ ដើម្បីប្រមូលកងទ័ពឡើងវិញបន្ទាប់ពីបរាជ័យពីដំបូង ហើយនឹងប្រើប្រាស់តំបន់ Donbas ជាចំណុចចាប់ផ្តើមសារជាថ្មីមួយ អ្នកវិភាគកងទ័ពអាមេរិកបាននិយាយ។ កងទ័ពរបស់ Putin បានធ្លាក់ចុះខ្សោយនៅក្នុងផ្នែកជាច្រើនក្នុងប្រទេសអ៊ុយក្រែន ក្នុងពេលដែលសហរដ្ឋអាមេរិកនិងប្រទេសដ៏ទៃទៀតបានបង្កើននូវការផ្តល់អាវុធនិងជំនួយដល់អ៊ុយក្រែន។
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មន្ត្រីអាមេរិកបាននិយាយថា គេបានឃើញភ័ស្តុតាងនៃអ្នកប្រយុទ្ធការពារអ៊ុយក្រែនបានធ្វើការវាយលុកបកវិញនៅទីកន្លែងខ្លះ។ នៅដើមសប្តាហ៍នេះគេបានធ្វើការវាយប្រហារទៅលើនាវាដ៏ធំរបស់រុស្សីនៅក្នុងកំពង់ផែនៃសមុទ្រខ្មៅ។ក្នុងការបង្ហាញនូវមុខមាត់ជាវិជ្ជមាន នាយអគ្គសេនាធិការរងកងទ័ពរុស្សីបាននិយាយថា កងកម្លាំងរបស់លោកបានទទួលជោគជ័យក្នុងគោលដៅដ៏ធំៗនៅក្នុងតំណាក់កាលទី១ ដែលរុស្សីបានហៅថាជាប្រតិបត្តិការយោធាពិសេសនៅក្នុងអ៊ុយក្រែន។
ឧត្តមសេនីយ៍ឯក Sergei Rudskoi បាននិយាយថា កងកម្លាំងរុស្សីបានកាត់បន្ថយនូវសមត្ថភាពប្រយុទ្ធរបស់យោធាអ៊ុយក្រែន ដែលជាលទ្ធផលកងទ័ពរុស្សីបានផ្តោតទៅលើការប្រឹងប្រែងដ៏សំខាន់មួយក្នុងការការពារនិងរំដោះ Donbas។ នៅក្នុងការឆ្លើយតបទៅ Rudskoi លោកប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky បានអំពាវនាវសារជាថ្មីទៅកាន់រុស្សីដើម្បីធ្វើការចរចាបញ្ចប់សង្រ្គាម ប៉ុន្តែជាការចង្អុលបង្ហាញ បាននិយាយថាអ៊ុយក្រែននឹងមិនយល់ព្រមកាត់ទឹកដីដើម្បីប្តូរយកសន្តិភាពនោះទេ៕