BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្បួនរថក្រោះ,រថពាសដែកនិងរថយន្តភ័ស្តុភារបែកខ្ញែកនៅខាងក្រៅទីក្រុងKyivខណៈដែលមូស្គូបានច្រានចោលថាខ្លួនមានរឿងចម្រូងចម្រាស់

ថ្ងៃសុក្រ, 11 ខែមីនា 2022 11:33  គុន ច័ន្ទរដ្ឋា

photo_2022-03-10_18-57-49 (1)

CBSNews-

ក្បួនរថយន្តរុស្សីដ៏វែងដែលស្ថិតនៅខាងក្រៅទីក្រុង Kyiv រដ្ឋធានីអ៊ុយក្រែនបានបែកខ្ញែកគ្នា ដោយយោលទៅតាមរូបភាពតាមផ្កាយរណបដែលចុះផ្សាយដោយ AP ។ ការរកឃើញបានលេចចេញមកថាកងកម្លាំងរុស្សីបានបន្តរធ្វើការវាយប្រហារពីលើអាកាសទៅលើទីក្រុងកំពង់ផែ Mariupol កាលពីថ្ងៃព្រហស្បត៍ AP និយាយ។ រូបភាពដែលថតបានដោយក្រុមហ៊ុនបច្ចេកវិទ្យា Maxar បានបង្ហាញថាក្បួនរថយន្តយោធាដែលមានប្រវែង៦៤គ.ម. រថក្រោះ កាំភ្លើងធំ បានបែកខ្ញែកគ្នានិងបានកំពុងពង្រាយឡើងវិញ ជាមួយនឹងអង្គភាពរដ្ឋពាសដែកនៅជិតព្រលានយន្តហោះ Antonio ខាងជើងទីក្រុង។

កាំភ្លើងធំត្រូវបានរៀបចំដាក់ទៅកន្លែងដែលត្រូវបាញ់ប្រហារ AP បាននិយាយ។ ក្បួនរថយន្តនេះបានស្ថិតនៅខាងក្រៅទីក្រុង Kyiv តាំងពីសប្តាហ៍មុន ប៉ុន្តែកងកម្លាំងអ៊ុយក្រែន ក៏ដូចជាសេចក្តីរាយការណ៍បាននិយាយថាការខ្វះខាតម្ហូបអាហារនិងប្រេងឥន្ធនៈ បានពន្យឺតនៃការរុលទៅមុខរបស់ក្បួនរថយន្តរុស្សី។ ខណៈនោះដែរ អង់គ្លេសបានចោទប្រកាន់រុស្សីកាលពីថ្ងៃព្រហស្បត៍ថាប្រព្រឹត្តិនូវ ”ឧក្រឹដ្ឋកម្មសង្រ្គាម”ក្នុងការវាយប្រហារពីថ្ងៃមុនទៅលើមន្ទីរពេទ្យកុមារនៅក្នុងទីក្រុងដែលត្រូវឡោមព័ទ្ធក្នុងប្រទេសអ៊ុយក្រែន គឺ Mariupol ។ មន្ត្រីអ៊ុយក្រែនបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស៣នាក់រួមទាំងក្មេងស្រីម្នាក់បានស្លាប់ក្នុងការវាយប្រហារនោះ។

រដ្ឋមន្ត្រីកងទ័ពអង់គ្លេស លោក Jame Heappey បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ដោយមិននិយាយទៅដល់ថាតើការបាញ់របស់រុស្សីទៅក្នុងកន្លែងនេះវាជាចេតនា ឬអចេតនា ដែលជាការច្របូកច្របល់មួយតែវាជា “ឧក្រឹដ្ឋកម្មសង្រ្គាម”។ អនុប្រធានាធិបតីអាមេរិក Kamala Harris បាននិយាយនៅពេលដែលអ្នកស្រីកំពុស្ថិតនៅក្នុងប៉ូឡូញកាលពីថ្ងៃព្រហស្បត៍នៅទីក្រុងវ៉ាសូវី បានវបញ្ជាក់ថាការវាយប្រហារទៅលើមន្ទីរពេទ្យ និងនិយាយថាពិភពលោកជាសាក្សីលើភាពចម្រូងចម្រាស់ដែលមិនអាចស្រមៃឃើញដូចនៅក្នុងអ៊ុយក្រែន។

"យើងឈរនៅជាមួយពលរដ្ឋអ៊ុយក្រែន" Harrisបាននិយាយបន្ទាប់ពីបានបញ្ជាក់ឡើងវិញថាការប្តេជ្ញាចិត្តរឹងដូចដែករបស់អាមេរិកគឺដើម្បីការពារ NATO ។ នៅពេលដែលសួរថាតើលោកស្រីជឿថាទង្វើររបស់រុស្សីអាចនឹងត្រូវស៊ើបអង្កេតដែលអាចជាឧក្រឹដ្ឋកម្មសង្រ្គាមដែរឬទេ Harris បាននិយាយថា “នៅពេលដែលវាមកដល់ ដែលជាឧក្រឹដ្ឋកម្មសង្រ្គាមនិងជាការរំលោភនៃបទដ្ឋានអន្តរជាតិ អាមេរិកយល់ថាការវាយប្រហារដោយចេតនាទៅលើជនរងគ្រោះដោយគ្មានកំហុស គឺជាការរំលោភ”។


ថ្ងៃសុក្រ, 11 ខែមីនា 2022 11:33  គុន ច័ន្ទរដ្ឋា