BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្បួនរថយន្តកងទ័ពរុស្សីយ៉ាងច្រើនឆ្ពោះទៅកាន់ចំណុចភាគខាងជើងទីក្រុងKyiv

ថ្ងៃអង្គារ, 01 ខែមីនា 2022 11:53  គុន ច័ន្ទរដ្ឋា

000_32482c8_0 (1) (1)

CNA-Washington-

ក្បួនរថយន្តយោធារុស្សីដ៏វែងលាតសន្ធឹងប្រវែង៦៤គីឡូម៉ែត្រដែលចាប់រូភាពបានដោយផ្កាយរណបក្រុមហ៊ុនអាមេរិកកាលពីថ្ងៃច័ន្ទនៅផ្នែកខាងជើងទីក្រុង Kyiv នៃអ៊ុយក្រែនដែលបានវាយរុញច្រានត្រឡប់មកវិញនៃការវាយប្រហារ។ រូបភាពផ្កាយរណបដែលផ្តល់ឲ្យដោយក្រុមហ៊ុន Maxar ជាក្រុមហ៊ុនរបស់អាមេរិក បានបង្ហាញនូវរូបភាពក្បួនរថយន្ត ដែលបានប្រមូលផ្តុំតាំងពីថ្ងៃអាទិត្យ ដែលបានរីកដូចផ្សិតមានប្រវែង ៦៤គីឡូម៉ែត្រនៃរថយន្តយោធា។ គេបាននិយាយទៀតថានេះជាក្បួនរថយន្តយោធាដ៏វែងចាប់តាំងពីមានការឈ្លានពានទៅលើអ៊ុយក្រែន។

MaXar បាននិយាយទៀតថា នៅតាមបណ្តោយផ្នែកខ្លះនៃដងផ្លូវ រថយន្តខ្លះបានឃ្លាតពីគ្នាក្នុងចម្ងាយល្មមខណៈដែលនៅផ្នែកខ្លះទៀតអង្គភាពនិងយុទ្ធោបករណ៍បានធ្វើដំណើរទន្ទឹមគ្នា២ឬ៣រថយន្តនៅតាមដងផ្លូវ។ ផ្ទះជាច្រើនខ្នងនិងអគារត្រូវបានឃើញឆេះនៅផ្នែកខាងជើងនិងពាយ័ព្យនៃ Ivankiv នៅក្បែរផ្លូវដែលរថយន្តកំពុងធ្វើដំណើរ ក្រុមហ៊ុននេះបានបន្ថែម ។ Maxar បាននិយាយថាផ្កាយរណបរបស់ខ្លួនបានចាប់យករូបភាព នៃការដាក់ពង្រាយកងទ័ពជើងគោកបន្ថែមនិងអង្គភាពឧទ្ធម្ភាគចក្រវាយលុកនៅប៉ែកខាងត្បូងបែលឡារុស ដែលមានចម្ងាយតិចជាង៣២គ.មខាងជើងព្រំប្រទល់ជាមួយអ៊ុយក្រែន។

ចាប់តាំងពីចាប់ផ្តើមនៃការវាយលុករបស់រុស្សីនៅថ្ងៃព្រហស្បត៍ កងកម្លាំងអ៊ុយក្រែនបានការពារផ្លូវដែលឆ្ពោះទៅកាន់ទីក្រុង Kyiv ប្រឆាំងនឹងការវាយលុកដោយកងកម្លាំងរុស្សីដែលបានប្រមូលផ្តុំនៅជុំវិញទីក្រុង។ បើយោលទៅតាមប្រភព២ដែលសម្ភាសន៍ដោយ AFP កាលពីថ្ងៃច័ន្ទ អ្នកការទូតម្នាក់និងមន្ត្រីសន្តិសុខម្នាក់ទៀតបាននិយាយថា ក្រុងមូស្គូបានរៀបចំការវាយលុកសារជាថ្មីដែលមានទំហំធំ។ មន្ត្រីអគ្គសេនាធិការកងទ័ពអ៊ុយក្រែនម្នាក់បានបង្ហោះតាម Facebook ដោយនិយាយថា កងកម្លាំងរុស្សីបានប្រមូលផ្តុំទ័ពក្នុងរយះពេល២៤ម៉ោងមុននេះ ដោយផ្គុំជាមួយរថពាសដែកនិងកាំភ្លើងធំ ដើម្បីឡោមព័ទ្ធនិងវាយសម្រុកចូលកាន់កាប់ទីក្រុង Kyiv និងទីក្រុងធំៗដ៏ទៃទៀតក្នុងអ៊ុយក្រែន។

ទីក្រុងវ៉ាស៊ិនតោន បាននិយាយថាការប្រឹងប្រែងដ៏សំខាន់របស់រុស្សីនៅតែឆ្ពោះទៅមុខសំដៅទីក្រុង Kyiv ប៉ុន្តែត្រូវបានពន្យឺតនៅក្នុងថ្ងៃទី៥ នៃការឈ្លានពាននេះ។ កាលពីថ្ងៃច័ន្ទ នៅតាមផ្លូវដ៏សំខាន់ដែលឆ្ពោះទៅមុខសំដៅទីក្រុង Kyiv រុស្សីបានសម្រុកទៅមុខបាន៥គ.មហើយនៅសល់៣០គ.មទៀតពីទីក្រុង មន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិអាមេរិកបាននិយាយ។


ថ្ងៃអង្គារ, 01 ខែមីនា 2022 11:53  គុន ច័ន្ទរដ្ឋា