Reuters-
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានប្តេជ្ញាចិត្តកាលពីថ្ងៃសុក្រនឹងស្ថិតនៅក្នុងទីក្រុង Kyiv ខណៈដែលកងទ័ពរបស់លោកបានកំពុងទប់ទល់ជាមួយពួកឈ្លានពានរុស្សីដែលកំពុងតែរុលទៅមុខឆ្ពោះទៅកាន់រដ្ឋធានីក្នុងការប្រយុទ្ធគ្នាដ៏ធំមួយក្នុងរដ្ឋនៃអឺរ៉ុបចាប់តាំងពីសង្រ្គាមលោកលើកទី២។ រុស្សីបានធ្វើការវាយប្រហារឈ្លានពានតាមផ្លូវគោក អាកាសនិងទឹកកាលពីថ្ងៃព្រហសប្បត៍បន្ទាប់ពីការប្រកាសសង្រ្គាមមួយដោយប្រធានាធិបតី Vladimir Putin។ ជាការប៉ាន់ស្មានមនុស្សប្រហែល១សែននាក់បានរត់គេចខ្លួន ខណៈដែលស្នូរសម្លេងផ្ទ្ទុះនិងកាំភ្លើងបានអង្រួនទីក្រុងជាច្រើន មនុស្សជាច្រើនរយនាក់ត្រូវបានរាយការណមកថាបាត់បង់ជីវិត។
មន្ត្រីសហរដ្ឋអាមេរិកនិងអ៊ុយក្រែននិយាយថារុស្សីមានបំណងនឹងកាន់កាប់ទីក្រុង Kyiv និងផ្តួលរំលំរដ្ឋាភិបាល។ រុស្សីកាលពីថ្ងៃព្រហស្បត៍បានចូលកាន់កាប់អតីតរោងចក្រឋាមពលនុយគ្លេអ៊ែរ Chernobyl ដែលស្ថិតនៅខាងជើងទីក្រុង Kyiv នៅតាមដងផ្លូវដែលមានចម្ងាយយ៉ាងជិតទៅកាន់រដ្ឋធានីមកពីប្រទេសបែឡារុស ជាកន្លែងដែលទីក្រុងមូស្គូបានបោះទីតាងក្នុងកងទ័ព។ "សត្រូវបានចាត់ទុកខ្ញុំថាជាមុខព្រួញទី១" Zelensky បានព្រមាននៅក្នុងសារសម្លេងវីឌីអូ “គ្រួសាររបស់ខ្ញុំជាមុខព្រួញទី២” ដែលជានយោបាយ ពួកគេចង់បំផ្លាញប្រមុខរដ្ឋ។
“ខ្ញុំនឹងស្ថិតនៅក្នុងរដ្ឋធានី គ្រួសាររបស់ខ្ញុំក៍កំពុងស្ថិតនៅក្នុងអ៊ុយក្រែន”។ Putin បាននិយាយថារុស្សីកំពុងអនុវត្តិនូវប្រតិបត្តិការយោធាពិសេសដើម្បីការពារប្រជាជន រួមបញ្ចូលទាំងជាតិរុស្សី ដោយសារមានអំពើប្រល័យពូឃជសាសន៍នៅក្នុងអ៊ុយក្រែន ដែលជាការចោទប្រកាន់មួយដែលបស្ចឹមប្រទេសបានហៅថាជាការឃោសនាដោយគ្មានមូលដ្ឋាន។ នៅពេលដែលគេសួរថាតើលោកមានការព្រួយបារម្ភពីសុវត្តិភាពរបស់ Zelensky ទេ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken បានប្រាប់ CBS ថា លោកប្រធានាធិបតីកំពុងស្ថិតនៅក្នុងទីក្រុង Kyiv និងស្ថិតនៅក្នុងតំណែង ប្រាកដណាស់យើងមានការព្រួយបារម្ភពីសុវត្តិភាពរបស់មិត្តភ័ក្រ្គយើងទាំងអស់នៅក្នុងអ៊ុយក្រែន។
ប្រជាជាតិប្រជាធិបតេយ្យដែលមានពលរដ្ឋចំនួន៤៤លាននាក់ អ៊ុយក្រែនជាប្រទេសនៅក្នុងអឺរ៉ុបដែលធំជាងគេបន្ទាប់ពីរុស្សី។ ប្រទេសនេះបានបោះឆ្នោតក្នុងការប្រកាសឯករាជ្យក្នុងពេលដែលមានការដួលរលំនៃសហភាពសូវៀត ហើយបច្ចុប្បន្នកំពុងខិតខំប្រឹងប្រែងដើម្បីចូលរួមជាមួយសម្ព័ន្ធមិត្ត NATO និងសហគមអឺរ៉ុប ដែលជាក្តីសង្ឃឹមដែលធ្វើឲ្យរុស្សីមានការខឹងសម្បារ។ សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន កាណាដា អូស្រ្តាលីនិងសហគមអឺរ៉ុបកាលពីថ្ងៃព្រហស្បត៍បានកំពុងរៀបចំដាក់ទណ្ឌកម្មទៅលើប្រទេសរុស្សីចំពោះទង្វើរដែលគេហៅថាជាការរំលោភច្បាប់អន្តរជាតិនេះ។