Reuters-
ដ្រូនរុស្សីបានវាយប្រហារមកលើទីក្រុង Kyiv កាលពីថ្ងៃច័ន្ទជាលើកទី២នៅក្នុងសប្តាហ៍នេះខណៈដែលកងទ័ពរុស្សីនិងអ៊ុយក្រែនបានប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនៅក្នុងការប្រយុទ្ធក្នុងទីក្រុង២នៅ Donbas តំបន់ភាគខាងកើត មន្ត្រីបាននិយាយ។ ការប្រយុទ្ធបានរាយការណ៍មកថា មានភាពតឹងតែងនៅក្នុងសប្តាហ៍នេះក្នុងខេត្ត Luhansk និង Donetsk ដែលជាខេត្តឧស្សហកម្មនិងតំបន់ភាគខាងត្បូង Kherson។ រុស្សីបាននិយាយថា គេបានបង្កើនការវាយប្រហារទៅលើតំបន់ចំនួន៣ក្នុងតំបន់ទាំង៤ដែលគេបានធ្វើប្រជាមតិដើម្បីភ្ជាប់យកទឹកដីអ៊ុយក្រែនកាលពីខែមុន ដែលជាការបោះឆ្នោតទីក្រុង Kyiv និងសម្ព័ន្ធមិត្តលោកខាងលិចបានចោទថាខុសច្បាប់និងពុំទទួលស្គាល់។
"ចំណុចក្តៅនៅក្នុង Donbas គឺ Soledad និង Bakhmut" លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr ZelensKy បាននិយាយនៅក្នុងការថ្លែងសុន្ទរកថានាពេលយប់កាលពីថ្ងៃអាទិត្យ "មានការប្រយុទ្ធយ៉ាងខ្លាំងក្លានិងស្វិតស្វាញជាទីបំផុតនៅទីនោះ"។ Bakhmut គឺជាមុខព្រួញនៃកងកម្លាំងរុស្សីក្នុងការដែករំកិលមកមុខយ៉ាងយឺតរបស់ពួកគេនៅក្នុងតំបន់ចាប់តាំងពីទីក្រុងនៃខេត្តភ្លោះទាំង២ដែលត្រូវចាប់យកគឺ Lysychsnsk និង Sieverodonetsk នៅក្នុងខែមិថុនានិងកក្កដា។ Soledad ស្ថិតនៅចំខាងជើងនៃ Bakhmut។ ក្រសួងការពារជាតិរុស្សីបាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពរបស់ខ្លួនបានរុញច្រានការខិតខំប្រឹងប្រែងដោយកងទ័ពអ៊ុយក្រែនដែលបានរុលមកមុខនៅក្នុង Donetsk និង Kherson និងតំបន់ Mykolaiv។
រុស្សីក៏បាននិយាយផងដែរថា គេបានកំពុងតែបន្តធ្វើការវាយប្រហារតាមអាកាសទៅលើមុខព្រួញយោធានិងឋាមពលរបស់អ៊ុយក្រែន។ Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនៃរបាយការណ៍នៃការប្រយុទ្ធគ្នានោះទេ។ រុស្សីបានបញ្ជូនកងទ័ពជាច្រើនម៉ឺននាក់ចូលទៅក្នុងអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈក្នុងអ្វីដែលហៅថា "ប្រតិបត្តិការណ៍យោធាពិសេស" ដើម្បីផ្តួលរំលំអ្វីដែលគេហៅថាជាក្រុមជាតិនិយមដ៏គ្រោះថ្នាក់។ កងកម្លាំងអ៊ុយក្រែនបានធ្វើការប្រយុទ្ធទប់ទល់វិញយ៉ាងស្វិតស្វាញ ជាមួយនឹងការជួយគាំទ្រដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ដែលបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើរុស្សីក្នុងការខិតខំប្រឹងប្រែងដើម្បបង្ខំឲ្យរុស្សីដកទ័ព។
នៅឆ្ងាយពីសមរភូមិមុខទីក្រុង Kyiv ដែលជារដ្ឋធានីអ៊ុយក្រែន ត្រូវបានរងការវាយប្រហារនៅថ្ងៃច័ន្ទដោយអ្វីដែលគេហៅថាជាដ្រូន Kamikaze, Andriy Yemak ប្រធាននៃបុគ្គលិកបានសរសេរនៅក្នុង Telegram "រុស្សីគិតថារឿងនេះវាអាចជួយគេបាន" Yemak និយាយ។ ចៅហ្វាយក្រុងទីក្រុង Kyiv លោក Vitali Klitschko បាននិយាយនៅក្នុង Telegram ថាការផ្ទុះជាច្រើនបានធ្វើឲ្យរញ្ជយនៅចំកណ្តាលទីប្រជុំស្រុក Shevchenkivskyi នៃទីក្រុង Kyiv ដែលកាសែត Reuters ដែលបានឃើញផ្ទាល់ភ្នែកបានរាយការណ៍ថា "មានការផ្ទុះចំនួន៣គ្រាប់អគារជាច្រើនខ្នងរបស់អ្នកស្រុកបានត្រូវខូចខាត" លោកនិយាយ។