BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់រុស្សីបានសម្លាប់ជនស៊ីវិលអ៊ុយក្រែន២២នាក់ក្នុងថ្ងៃប្រារព្វឯករាជ្យមន្ត្រីទីក្រុង Kyiv បាននិយាយ

ថ្ងៃព្រហស្បតិ៍, 25 ខែសីហា 2022 10:27  គុន ច័ន្ទរដ្ឋា

2022-08-25 10.25.21 (1)

Reuters-

ការវាយប្រហារដោយមីស៊ីលរបស់រុស្សីបានសម្លាប់ជនស៊ីវិលចំនួន២២នាក់និងបានធ្វើឲ្យរថភ្លើងអ្នកដំណើរមួយបានឆេះនៅក្នុងភាគខាងកើតនៃអ៊ុយក្រែនខណៈដែលប្រទេសបានរៀបចំប្រារព្វថ្ងៃបុណ្យឯករាជ្យនៅក្រោមការបាញ់ផ្លោងយ៉ាងខ្លាំងក្លា "មន្ត្រីទីក្រុង Kyiv បាននិយាយ"។ លោកប្រធានាធិបតី Volodymyr Zelensky បានព្រមានអំពីហារនិភ័យនៃការបង្ករហេតុរបស់រុស្សីគួរឲ្យស្អប់ខ្ពើមមុនពេលបុណ្យខួបលើកទី៣១កាលពីថ្ងៃពុធនៃបុណ្យឯករាជ្យរបស់អ៊ុយក្រែន ពីការគ្រប់គ្រងរបស់សូវៀតដែលគ្រប់គ្រងទីក្រុងមូស្គូនិងការអបអរសាទរជាសាធារណៈត្រូវបានផ្អាក។

ថ្ងៃឈប់សំរាកបានកើតឡើងជាមួយគ្នាផងដែរក្នុងរយៈពេល៦ខែចាប់តាំងពីកងកម្លាំងរុស្សីបានឈ្លានពានអ៊ុយក្រែន ដែលបានចេញមកពីទំនាស់ដែលធ្វើឲ្យអឺរ៉ុបខ្ទេចខ្ទាំខ្លាំងជាងគេចាប់តាំងពីសង្រ្គាមលោកលើកទី២។ នៅក្នុងសុន្ទរកថាតាមវីឌីអូរទៅកាន់ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. Zelensky បាននិយាយថា រ៉ុក្កែតបានធ្លាក់ចំរថភ្លើងមួយនៅក្នុងទីក្រុងតូចមួយនៃ Chaplin ដែលមានចម្ងាយប្រហែល១៤៥គ.ម.ខាងលិច Donetsk ដែលគ្រប់គ្រងដោយរុស្សីក្នុងភាគខាងកើតអ៊ុយក្រែន។ ”Chaplyne គឺជាការឈឺចាប់របស់យើងក្នុងថ្ងៃនេះខណៈដែលក្នុងពេលនេះមានមនុស្ស២២នាក់ស្លាប់”។

លោកបាននិយាយនៅក្នុងសុន្ទរកថាពេលល្ងាចដោយបានបន្ថែមថា អ៊ុយក្រែននឹងឲ្យរុស្សីទទួលខុសត្រូវចំពោះអ្វីគ្រប់យ៉ាងដែលខ្លួនបានធ្វើ។ ជំនួយការ របស់ Zelensky លោក Kyrylo Tymoshenko ក្រោយមកបាននិយាយថា កងកម្លាំងរុស្សីបានផ្លោងដាក់ Chaplyne ២ដង។ ក្មេងប្រុសម្នាក់បានបានសម្លាប់នៅក្នុងការវាយប្រហារលើកទ៏១ នៅពេលដែលមីស៊ីលធ្លាក់ចំផ្ទះរបស់គេ និងមនុស្ស២១នាក់ទៀតបានស្លាប់បន្ទាប់ពីរ៉ុក្កែតបានធ្លាក់ចំស្ថានីយ៍រថភ្លើង និងបានឆេះទូរថភ្លើងចំនួន៥ លោកនិយាយនៅក្នុងសេចក្តីថ្លែងការណ៍។ ក្រសួងការពារជាតិរុស្សីមិនបានឆ្លើយតបភ្លាមៗចំពោះសំណូមពរក្នុងការធ្វើអត្ថាធិប្បាយនោះទេ។ រុស្សីបានប្រកែកថាខ្លួនបានតម្រង់មុខព្រួញទៅរកជនស៊ីវិល។

“ការវាយប្រហារមីស៊ីលរបស់រុស្សីទៅលើស្ថានីយ៍រថភ្លើងដែលពោរពេញទៅដោយជនស៊ីវិលអ៊ុយក្រែន។ យើងនឹងបន្តជាមួយនឹងដៃគូរមកពីជុំវិញពិភពលោក ដើម្បីឈរជាមួយអ៊ុយក្រែននិងស្វែងរកការទទួលខុសត្រូវសំរាប់មន្ត្រីរុស្សី”។ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken បាននិយាយនៅក្នុងTwitter។ នៅក្នុងថ្ងៃឈប់សម្រាករបស់អ៊ុយក្រែន យោធារុស្សីបានបញ្ចៀសទីក្រុង Kyiv និងមុខព្រួញនៅតាមសមរភូមិជួរមុខ ដូចជាក្រុង Kharkiv Mykolaiv Nikopol និង Dnipro ជាមួយនឹងការវាយប្រហារដោយកាំភ្លើងផ្លោងទីប្រឹក្សាររបស់លោកប្រធានាធិបតីអ៊ុយក្រែន Oleksiy Arestovych បាននិយាយ។


ថ្ងៃព្រហស្បតិ៍, 25 ខែសីហា 2022 10:27  គុន ច័ន្ទរដ្ឋា