BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មេដឹកនាំបារាំង អាល្លឺម៉ង់ អ៊ីតាលីបានទៅដល់ទីក្រុង Kyiv

ថ្ងៃព្រហស្បតិ៍, 16 ខែមិថុនា 2022 16:53  គុន ច័ន្ទរដ្ឋា

photo_2022-06-16_16-28-16

Paris(AP)-

មេដឹកនាំ បារាំង អាល្លឺម៉ង់ អ៊ីតាលី និងរូម៉ានីបានទៅដល់ទីក្រុង Kyiv កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងការដែលប្មើលមើលថា ជាការបង្ហាញនូវការគាំទ្ររួមគ្នារបស់អឺរ៉ុបចំពោះអ៊ុយក្រែន ខណៈដែលពួកគេបានព្យាយាមប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្សី។ ការិយាល័យប្រធានាធិបតីបារាំងបាននិយាយថា លោកប្រធានាធិបតី Emmanuel Macron អធិការបតីអាល្លឺម៉ង់ Olaf Scholz និងនាយករដ្ឋមន្ត្រីអុីតាលី Mario Draghi បានធ្វើដំណើរទៅកាន់ទីក្រុង Kyiv ទាំងអស់គ្នា ហើយលោកប្រធានាធិបតីរូម៉ានីនឹងចូលរួមជាមួយពួកគេនៅក្នុងរដ្ឋធានី Kyiv ។ បន្ទាប់ពីចេញពីរថភ្លើងក្នុងទីក្រុង Kyiv, Macron បាននិយាយថា ពួកគេនឹងទៅធ្វើទស្សនកិច្ចនៅទីកន្លែង ដែលការប្រយុទ្ធបានកើតឡើង។

 “នេះជាពេលវេលាមួយដ៏សំខាន់” លោកនិយាយ “នេះគឺជាសារមួយនៃការឯកភាពរបស់អឺរ៉ុបចំពោះអ៊ុយក្រែន” Macron និយាយថា ពួកគេនឹងនិយាយជាមួយមន្ត្រីមន្ត្រីអ៊ុយក្រែនអំពី បច្ចុប្បន្ននិងអនាគត។ មេដឹកនាំអឺរ៉ុបត្រូវបានគេរំពឹងថា នឹងជួបជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅក្នុងរូបភាពដ៏ខ្ពស់បំផុតនៃទស្សនកិច្ចរបស់លោកខាងលិចទៅកាន់ទីក្រុង Kyiv ចាប់តាំងពីរុស្សីបានបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែនចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ។ ទស្សនកិច្ចនេះបានលេចចេញមកខណៈដែលមេដឹកនាំអឺរ៉ុប បានធ្វើការសំរេចចិត្តកាលពីថ្ងៃ២៣-២៤ ចំពោះសំណូមពររបស់អ៊ុយក្រែន សុំចូលជាសមាជិកសហគមន៍អឺរ៉ុប។

មេដឹកនាំបានមកដល់តាមរថភ្លើងពិសេសក្នុងពេលយប់ដែលផ្តល់ឲ្យដោយអាជ្ញាធរអ៊ុយក្រែន និងបានជួបប្រជុំដ៏យូរនៅក្នុងការជួបជុំបាយល្ងាចក្នុងរថយន្ត មុនពេលដែលជួបជាមួយ Zelensky ។ មេដឹកនាំជាច្រើននៅក្នុងរដ្ឋ Baltic និងអឺរ៉ុបកណ្តាល ដែលធា្លប់បានត្រួតត្រាដោយរុស្សីក្នុងសម័យសង្រ្គាមត្រជាក់ ជឿជាក់ថា Putin យល់តែលើកងកម្លាំងទេ ហើយមានទស្សនៈថាការខិតខំរបស់ Macron និងមេដឹកនាំដ៏ទៃទៀតក្នុងការរក្សានូវការជជែកជាមួយ Putin បន្ទាប់ពីការឈ្លានពានរបស់លោក គឺជារឿងដែលមិនអាចទទួលយកបានទេ។

ក្តីសង្ឃឹមមានកំរិតខ្ពស់ណាស់ក្នុងចំណោមមេដឹកនាំអ៊ុយក្រែនដែលថា ទស្សនកិច្ចសំគាល់ថាជាចំណុចវិលត្រឡប់ដោយបើកផ្លូវសំរាប់ការផ្គត់ផ្គង់អាវុធដ៏សំខាន់ជាថ្មី។ "យើងកំពុងនៅក្នុងតំណាក់កាលដែលយើងត្រូវបញ្ជូននូវសញ្ញានយោបាយដ៏ច្បាស់លាស់មួយ យើងជាសហគមន៍អឺរ៉ុបមយើងជាជនជាតិអឺរ៉ុប ដែលឆ្ពោះទៅរកអ៊ុយក្រែនហើយ និងប្រជាពលរដ្ឋអ៊ុយក្រែន" លោកនិយាយ។ អាល្លឺម៉ង់បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងផ្តល់នូវប្រព័ន្ធបាញ់រ៉ុក្កែត M-270 ដល់អ៊ុយក្រែន៕


ថ្ងៃព្រហស្បតិ៍, 16 ខែមិថុនា 2022 16:53  គុន ច័ន្ទរដ្ឋា