BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប៉ង់តាហ្គោននិយាយថា មិនមានការសំរេចចិត្តបានធ្វើឡើងក្នុងការបញ្ជូនកងពិសេសទៅកាន់ស្ថានទូតនៅទីក្រុង Kyiv

ថ្ងៃចន្ទ, 23 ខែឧសភា 2022 17:28  គុន ច័ន្ទរដ្ឋា

 

im-545867

មន្ទីរប៉ង់តាហ្គាននិយាយថា មិនមានការសំរេចចិត្តក្នុងការជញ្ជូនកងកំលាំងពិសេសទៅការពារស្ថានទូត ដែលទើបនឹងបើកឡើងវិញនៅទីក្រុង Kyiv បន្ទាប់ពីមានរបាយការណ៍ពី Wall Street Journal ដែលថាមន្ត្រីបានពិចារណាក្នងការដាក់ពង្រាយពួកគេ។ កាសែតនោះបានបញ្ជាក់ថា មន្ត្រីអាមេរិកបាននិយាយថាលទ្ធភាពនៃវត្តមានរបស់កងទ័ពអាមេរិកនៅឯស្ថានទូត នឹងគ្រាន់តែការពារសន្តិសុខនៃស្ថានទូតតែប៉ុណ្ណោះ ប៉ុន្តែផែនការនោះមិនទាន់បង្ហាញជូនលោក Biden ទេ។ យើងកំពុងតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសហសេវិករបស់យើងនៅឯក្រសួងការបរទេសអំពីតម្រូវការសក្តានុពលសន្តិសុខក្នុងពេលឥឡូវនេះ ថា ពួកគេបានសន្មតនូវប្រតិបត្តិការណ៍ឯស្ថានទូតនាទីក្រុង Kyiv មន្ទីរប៉ង់តាហ្គោនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់កាសែត The Hill កាលពីថ្ងៃអាទិត្យ។ "ប៉ុន្តែមិនមានសេចក្តីសំរេចនៅឡើយទេ” ហើយក៏មិនទាន់ច្បាស់លាស់សំណើរសុំកំពុងតែត្រូវបានពិភាក្សា ក្នុងចំណោមកំរិតនៃក្រសួងអំពីការវិលត្រឡប់នៃសមាជិកយោធាអាមេរិកទៅកាន់អ៊ុយក្រែន សំរាប់រឿងនេះឬក៏សំរាប់គោលបំណងអ្វីផ្សេងទៀត។

Embassy_of_USA_in_Kyiv

តើផែនការដូចនេះនឹងមានការរីកចម្រើនទេ វានឹងធ្វើឲ្យមានការជាន់ដានចំពោះសម្តីរបស់លោកប្រធានាធិបតី ដែលបានសន្យាថាកងទ័ពអាមេរិកនឹងមិនត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែន នៅចំពេលដែលមានការឈ្លានពាននៅក្នុងប្រទេសនោះ។ បច្ចុប្បន្ននេះសន្តិសុខស្ថានទូតនៅក្នុងទីក្រុង Kyiv ចេញមកពីសេវាកម្មសន្តិសុខការទូតនៃក្រសួងការបរទេស កាសែតបាននិយាយ។ រដ្ឋការលោក Biden កំពុងស្វែងរកនូវតុល្យភាពនៃការព្រួយបារម្ភពីការបង្កហេតុក្នុងការវាយប្រហារពីរុស្សីទៅលើបុគ្គលិកអាមេរិក ខណៈដែលមានផងដែរនូវកំលាំងគ្រប់គ្រាន់ ដើម្បីទាញយកចេញជនជាតិអាមេរិកទាំងនោះនៅក្នុងព្រឹត្តិការណ៍ដែលមានការកើនឡើងនៃការវាយប្រហារនៅក្នុងទីក្រុង Kyiv ។

កាលពីខែមុនរដ្ឋការលោក Biden បានប្រកាសថាស្ថានទូតអាមេរិកប្រចាំនៅទីក្រុង Kyiv នឹងត្រូវបើកឡើងវិញ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Anthony Blinken និងរដ្ឋមន្ត្រីក្រសួងការពារជាតិ Lloyd Austin បានទៅធ្វើទស្សនកិច្ចនៅរដ្ឋធានីនៃប្រទេសអ៊ុយក្រែន។ ស្ថានទូតបានបង្ហូតទង់ជាតិអាមេរិកម្តងទៀតកាលពីថ្ងៃពុធ ប្រហែលជា៣ខែបន្ទាប់ពីបានបង្ហូតវាចុះ មុនពេលដែលរុស្សីបានរៀបចំការឈ្លានពាន។ ព្រឺទ្ធសភាក៏បានអនុមត្តិតែងតាំងឯកអគ្គរដ្ឋទូត អាមេរិកទៅកាន់អ៊ុយក្រែន លោកស្រី Bridget Brink កាលពីសប្តាហ៍មុន មន្ត្រីសេវាកម្មការបរទេសជើងចាស់ត្រូវបានតែងតាំងទៅកាន់តំណែងនេះដោយលោកប្រធានាធិបតី Joe-Biden កាលពីខែមុន៕


ថ្ងៃចន្ទ, 23 ខែឧសភា 2022 17:28  គុន ច័ន្ទរដ្ឋា