Theguardian-
មតិភាគច្រើននៅអឺរ៉ុបគិតថារុស្សីនឹងឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២និងជឿជាក់ថា NATO និង EU គួរតែឈរជាមួយទីក្រុង Kyiv ដោយយោលទៅតាមការសិក្សារមួយដែលអ្នកនិពន្ធបានផ្តល់យោបល់ថាវិបត្តិអាចនឹងបញ្ចប់ប្រកបទៅដោយសោកនាដកម្មផ្លាស់ប្តូទស្សនៈរបស់ប្រជាពលរដ្ឋអឺរ៉ុបចំពោះសន្តិសុខរបស់ពួកគេ។ "ទិន្ន័យបានផ្តល់រឿងខ្លះអំពីភូមិសាស្ត្រនយោបាយដែលធ្វើឲ្យពួកគេមានការភ្ញាក់ខ្លួននៅក្នុងអឺរ៉ុប" Mark Leonard នាយកនៃក្រុមប្រឹក្សារអឺរ៉ុបផ្នែកទំនាក់ទំនងអន្តរជាតិ ដែលបានធ្វើការស្ទាបស្ទង់មតិក្នុងចំណោម៧ប្រទេស ដែលតំណាងឲ្យប្រជាពលរដ្ឋ២/៣នៃប្រជាពលរដ្ឋអឺរ៉ុប។
"រដ្ឋEU ត្រូវបានគេមើលឃើញថាមានការបែងចែក ,ខ្សោយ,និងអវត្តមានលើអ៊ុយក្រែន ប៉ុន្តប្រជាពលរដ្ឋអឺរ៉ុបបានរួបរួមគ្នា ពួកគេជឿថា Vladimir Putin នឹងមានវិធានការយោធា ហើយអឺរ៉ុបជាមួយនឹងដៃគូរ NATO គួរតែជួយអ៊ុយក្រែន" ក្រុមអ្នកសិក្សារស្រាវជ្រាវបាននិយាយថា ការស្ទាបស្ទង់មតិបានបង្ហាញថាប្រជាពលរដ្ឋអឺរ៉ុបគិតថាមិនយូរប៉ុន្មានសង្រ្គាមជារឿងដែលយើងស្មានមិនដល់ហើយសន្តិភាពវាជារឿងដែលយើងធ្លាប់មាន ប៉ុន្តែពួកគេបានគិតថា ពួកគេកំពុងស្ថិតនៅក្នុងស្ថានភាពមុនពេលមានសង្រ្គាមច្រើនជាងក្រោយពេលមានសង្រ្គាម។
ការស្ទាបស្ទង់មតិ បានធ្វើឡើងនៅចុងខែមករា បានបង្ហាញថាមតិភាគច្រើននៅក្នុង៦ប្រទេសក្នុងចំណោម៧ប្រទេស ដែលបានត្រូវបានគេធ្វើការស្ទាបស្ទង់មតិជឿថា រុស្សីនឹងឈ្លានពានអ៊ុយក្រែននៅក្នុងឆកនាំ២០២២ ដែលអ្នកដែលនៅជិតព្រំប្រទល់អឺរ៉ុបខាងកើត ជាទូទៅជឿជាក់ជាងគេ។ ភាគច្រើននៃប្រទេសចំនួន៧ បានមើលឃើញថា NATO និងប្រទេសចំនួន៣០ដែលជារដ្ឋសមាជិកនីមួយៗគឺជាអ្នកការពារដ៏សំខាន់នៃបូរណភាពដែនដីអ៊ុយក្រែន ប៉ុន្តែមានអារម្មណ៍ច្បាស់លាស់ផងដែរថា EU ធុញទ្រាន់នឹងការទទួលខុសត្រូវក្នុងការការពារអ៊ុយក្រែន។
នៅពេលដែលគេសួរថាអ្នកណាដែលពួកគេទុកចិត្តជាងគេក្នុងការការពារផលប្រយោជន៍ប្រជាពលរដ្ឋអឺរ៉ុប បើសិនជារុស្សីឈ្លានពានអ៊ុយក្រែន យ៉ាងហោចណាស់ពាក់កណ្តាលនៃអ្នក ដែលត្រូវបានស្ទាបស្ទង់មតិក្នុងប្រទេសនិមួយៗ ដែលកើនឡើងរហូតដល់៦០%ក្នុងប្រទេស ប៉ូឡូញ ស៊ុយអែដ , អុីតាលី និងរ៉ូម៉ានី បាននិយាយថាគេទុកចិត្ត សហគមន៍អឺរ៉ុប ។ នៅក្នុងប្រទេស២ ស៊ុយអែដនិងហ្វាំងឡង់ ជឿជាក់លើEU ច្រើនជាង NATO។