Theguardian-
អតីតប្រធានាធិបតីអ៊ុយក្រែន Petro Poroshinko បានវិលត្រឡប់ទៅកាន់ប្រទេសដើម្បីដើម្បីប្រឈមទៅនឹងតុលាការពីបទចោទប្រកាន់ក្បត់ជាតិដែលលោកជឿជាក់ថាមាននយោបាយនៅពីក្រោយ។ Poroshenka ត្រូវបានទទួលនូវការស្វាគមន៍ដោយអ្នកគាំទ្រជាច្រើនពាន់នាក់នៅអាកាសយានដ្ឋានទីក្រុង Kyiv កន្លែងដែលលោកបានមកដល់ជើងហោះហើរមកពីទីក្រុងវ៉ាសូវីកាលពីថ្ងៃច័ន្ទព្រឹក។អ្នកខ្លះបានកាន់បដារដោយសរសេរថា "យើងត្រូវការប្រជាធិតេយ្យនិងបញ្ឍប់នូវការជិះជាន់"។
បន្ទាប់ពីអាកាសយានដ្ឋាន Poroshenko បានធ្វើដំណើរឆ្ពោះទៅកាន់តុលាការ ដែលនឹងធ្វើសវនាការថាតើនឹងត្រូវបញ្ជូនលោកត្រឡប់ទៅកាន់មន្ទីរឃុឃាំងដើម្បីរង់ចាំការស៊ើបអង្កេតនិងសវនាការ។ សុភាចារ្យបុរសបានចោទប្រកាន់ Poroshenko ដែលជាម្ចាស់សូកូឡានិងនំផ្អែមនិងជាអ្នកជំនួញដែលមានជាងគេនៅអ៊ុយក្រែន មានការពាក់ព័ន្ធក្នុងការលក់ធ្យូងថ្មចំនួនដ៏ច្រើនដែលផ្តល់ថវិការដល់ពួកបំបែករដ្ឋនៅភាគខាងកើតអ៊ុយក្រែនក្នុងឆ្នាំ២០១៤-១៥។
ទ្រព្យសម្បត្តិ Poroshenko ត្រូវបានបង្កកដែលជាផ្នែកមួយនៃការស៊ើបអង្កេតក្នុងការចោទប្រកាន់ថាជាការក្បត់ជាតិ លោកនឹងត្រូវជាប់ពន្ធនាគារ១៥ឆ្នាំបើសិនជារកឃើញកំហុស។ Poroshenko បាននិយាយដោយទទូចថា លោកគ្មានកំហុសនិងចោទប្រកាន់អ្នកបន្តវេនជាប្រធានាធិបតី Volodymyr Zelensky ក្នុងការស្វែងរកការបង្ខូចកេរ្តិ៍ឈ្មោះខាងនយោបាយ និងធ្វើឲ្យលោកមានអារម្មណ៍មិននឹងនរពីបញ្ហាដែលរាលដាលក្នុងអ៊ុយក្រែន រួមបញ្ចូលវិបត្តិសេដ្ឋកិច្ចនិងកូវីដ-១៩។
ការចោទប្រកាន់គឺជាការចោទប្រកាន់ចុងក្រោយជាបន្តបន្ទាប់ប្រឆាំងនឹង Poroshenko ចាប់តាំងពីលោកបានចាញ់ឆ្នោតចំពោះ Zelensky ក្នុងឆ្នាំ២០១៩ ។ ការចោទប្រកាន់នេះបានធ្វើឲ្យមានកង្វល់ដ៏ធ្ងន់ធ្ងរនៅក្នុងអ៊ុយក្រែននិងប្រកាសអាសន្នដល់ប្រទេសសម្ព័ន្ធមិត្ត។ រឿងនេះបានលេចចេញមកចំពេលដែលរុស្សីប្រមូលផ្តុំកងទ័ពនៅតាមព្រំប្រទល់និងសហរដ្ឋអាមេរិកបានបញ្ចេញនូវការព្រួយបារម្ភថាលោកប្រធានាធិបតីរុស្សីន Vladimir Putin អាចនឹងមានផែនការឈ្លានពានអ៊ុយក្រែន។