BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Kwan នៃ Slaphouse ចេញផ្សាយ MV ដ៏ទាក់ទាញ“ច័ន្ទ”

ថ្ងៃសុក្រ, 01 ខែកញ្ញា 2023 11:48  BeeTube News

2023-09-01 11.41.45 (1)

កាលពីថ្ងៃទី២៦ ខែសីហាកន្លងទៅនេះ ម្ចាស់បទចម្រៀងរ៉េប«Alexanderwang»ជាមួយស្ទាយល៍ដ៏ប្លែក តារារ៉េប Kwan នៃក្រុម Slaphouse បានធ្វើការទំលាក់MV ចំរៀងថ្មីរបស់លោកម្តងទៀតហើយនៅលើឆាណែលយូធូបផ្លូវការ ដែលមានចំណងជើងថា«ច័ន្ទ»។ 

2023-09-01 11.41.52

ប៉ុន្តែបទ«ច័ន្ទ»នេះគឺមិនមែនជាបទរ៉េប High High ដូចមុនរបស់លោកនោះទេ វាគឺជាបទដ៏ផ្អែមស្រទន់មួយដែលមានលក្ខណៈស្រដៀងទៅនឹងបទចាស់របស់លោក«នឹក»ដែលបានចេញផ្សាយកាលពីរយៈពេល៥ខែមុន។ គួរអោយចាប់អារម្មណ៍ផងដែរ លោក Kwan បានបង្ហើបនូវអត្ថន័យមួយចំនួនទាក់ទងនឹងបទចម្រៀងមួយនេះឡើងថា«ដឹងថាអូនធ្លាប់មានសង្សារច្រើន តែច័ន្ទក៏អាចរះលើកទីពីរ»។

2023-09-01 11.42.11

ចំណែកនៅលើប៉ារ៉ូលចំរៀងវិញ ក៏បានតាក់តែងឡើងដូចជា ច័ន្ទអាចរះលើកទី២ អោយតែមានចិត្តស្មោះស ហើយនិងរត់ចោលអារម្មណ៍នេះ ទោះបីជាផ្ការោយហើយក៏អាចរីក ជាលើកទី២ មានកន្លង់ហោះតាមហែហមចង់ថ្នម ចង់ក្រេបនារី។ បន្ទាប់មកកាលពីពេលថ្មីៗនេះផងដែរ លោក Kwan ក៏បានបញ្ចេញនូវខេបសិនឡើងមួយទៀតនៅលើទំព័រហ្វេសប៊ុករបស់លោកថា«មិនស្រលាញ់បង ក៏គួរស្រលាញ់ខ្លួនឯង» និង«ឧស្សាហ៍សួរសុខទុក្ខខ្លួនឯងផង»។

2023-09-01 11.42.07

យ៉ាងណាមិញផងដែរគួររំលឹកថា សមាជិកនៃក្រុម Slaphouse ដទៃទៀតរួមមានដូចជាលោក M-FATT លោក Vito លោក MANNDOS និងកញ្ញា MAIFERN ជាដើម ដែលពួកគេក៏ទើបតែបានចូលរួមសម្តែងនៅក្នុងការប្រគំតន្រ្តីអបអរខួបអនុស្សាវរីយ៍លើកទី៥របស់ផ្សារទំនើបវឌ្ឍនៈកាពីតាល កាលពីថ្ងៃទី២៦ ខែសីហាកន្លងទៅនេះ។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះបទចម្រៀងនីមួយៗផលិតឡើងដោយក្រុម Slaphouse?

2023-09-01 11.42.02


 


ថ្ងៃសុក្រ, 01 ខែកញ្ញា 2023 11:48  BeeTube News