BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Kwan, Mesa បង្ហាញខ្លួននៅ Concert VannDa by Hanuman 

ថ្ងៃអង្គារ, 05 ខែមីនា 2024 14:49  BeeTube News

9 (1)-1

កាលពីថ្ងៃទី០៣ ខែមីនាកន្លងទៅនេះ លោកវណ្ណដាបានមានការសម្តែងមួយរៀបចំដោយក្រុមហ៊ុនស្រាបៀហនុមាននៅឯ Pub The Waters ខាងកើត Eden Gaden។ The Waters បានបង្ហោះឡើងកំប្លុកកំប្លែងនៅលើបណ្តាញសង្គមថា នេះជាលើកដំបូងហើយដែលអាយដល VannDa ច្រៀងជាមួយនឹងការប្រគំតន្រ្តីផ្ទាល់ យប់ថ្ងៃអាទិត្យផ្អើលអស់មច្ឆាក្នុងទឹក! ការបង្ហាញខ្លួនរបស់លោកវណ្ណដាគឺបានធ្វើឡើងនៅវេលាម៉ោង១០យប់ ជាមួយនឹងការទន្ទឹងរង់ចាំដ៏សែនអន្ទះសារពីសំណាក់ទស្សនិកជនជាច្រើនកុះករ ដែលព្យាយាមអត់ធ្មត់ទន្ទឹងរង់ចាំជាមួយនឹងការប្រគំតន្រ្តីរបស់ក្រុមតន្រ្តី The Waters វិញ និង MC ស្រីដ៏ស្រស់ស្អាត។ យ៉ាងណាមិញនៅមុនការបើកឆាកបទចម្រៀងរបស់លោកវណ្ណដា ទស្សនិកជនជាច្រើនបានបង្វែរចំណាប់អារម្មណ៍មកមើលការសម្តែងរបស់ក្មេងស្រីតូចមួយរូបវិញ ដែលនាងបានរាំបទ« Call Me Papa» របស់លោកខេមរៈសិរីមន្តយ៉ាងប៉ិនប្រសប់ និងគួរអោយស្រលាញ់។ 

បន្ទាប់ពីរង់ចាំមួយសន្ទុះ លោកវណ្ណដាក៏បានបង្ហាញខ្លួនឡើងជាមួយនឹងបទ«Hit The Road» ដែលបាន Mix សាច់ភ្លេងទៅជាកំសត់ និងយ៉ាងលន្លង់លន្លោច។ បទទី២គឺបទ«កំលោះស្រុកខ្មែរ»របស់លោក ដែលបានសម្តែងឡើងជាមួយនឹងលោកវណ្ណថាននៅលើឆាកតន្រ្តីផងដែរ។ ខណៈបទទី៣គឺបទ«ដូចមេ» ដែលបានចេញផ្សាយថ្មីៗនេះ និងលោកបានសម្តែងរួមគ្នាជាមួយនឹងលោក Mesa ផងដែរ។ លោកវណ្ណដាថាលោកមេសាជាក្មេងមួយរូបដែលស្រលាញ់ខាងភ្លេងខ្លាំង និងលោកពិតជាមានមោទនភាពដែលក្មេងម្នាក់នេះអាចធ្វើបានសំរេចហើយ។ ចំណែកបទទី៤វិញគឺបទ«មេឃបើកថ្ងៃ» របស់លោកសម្តែងរួមគ្នាជាមួយនឹងលោកKwan។ តើទស្សនិកជនទាំងអស់គ្នាមានបានទៅទស្សនាការសម្តែងរបស់ពួកគេដែររឺទេ?

photo_2_2024-03-05_14-40-14

photo_6_2024-03-05_14-40-14

photo_3_2024-03-05_14-40-14


 


ថ្ងៃអង្គារ, 05 ខែមីនា 2024 14:49  BeeTube News