BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទីប្រឹក្សារអាមេរិក Kurt Campbell និយាយថាចិនទំនងជាបញ្ចប់សង្រ្គាមពាណិជ្ជកម្មលើអូស្ត្រាលី

ថ្ងៃពុធ, 01 ខែធ្នូ 2021 14:48  គុន ច័ន្ទរដ្ឋា

photo_2021-12-01_09-26-14

ABC News-

ទីប្រឹក្សាលោកប្រធានាធិបតី Joe-Biden ប្រចាំទ្វីបអាស៊ីបាននិយាយថា យុទ្ធនាការក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងអូស្ត្រាលីបានទទួលនូវការបរាជ័យ ព្រមទាំងបានទស្សន៍ទាយថា ទីក្រុងប៉េកាំងនឹងធ្វើទំនាក់ទំនងសារជាថ្មីឡើងវិញជាមួយនឹងរដ្ឋាភិបាលសហព័ន្ធ។ ទីប្រឹក្សាប្រចាំឥណ្ឌូ-ប៉ាស៊ីហ្វីក Kurt Campbell បាននិយាយប្រាប់វិទ្យាស្ថាន Lowry ថាក្រុងប៉េកាំងបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើផលិតផលអូស្ត្រាលី រួមមានធ្យូងថ្ម ស្រា ក្តារ បង្កងនិងគ្រាប់ធុញ្ញជាតិ ក្នុងគោលបំណងឲ្យអូស្ត្រាលីលុតជង្គង់។

“ខ្ញុំមានជំនឿយ៉ាងមុតមាំថា វាហួសពេលក្នុងការដែលចិននឹងមានទំនាកទំនងសារជាថ្មីឡើងវិញជាមួយអូស្ត្រាលី, ប៉ុន្តែវានឹងអាច, ខ្ញុំជឿថាចិននឹងទាក់ទងឡើងវិញជាមួយអូស្ត្រាលី” លោកនិយាយ។ "ខ្ញុំជឿថាចំណង់ចំណូលចិត្តរបស់ចិនគឺបំបាក់អូស្ត្រាលី ចង់ឲ្យអូស្ត្រាលីលុតជង្គង់ ខ្ញុំមិនជឿថាល្បែងដែលចិនលេងនេះ បានទទួលជោគជ័យនោះទេ។"

ខណៈដែលការតំឡើងពន្ធនិងការដាក់បំរាមពាណិជ្ជកម្មមិនផ្លូវការ ធ្វើឲ្យមានការខូចខាតធ្ងន់ធ្ងរដល់ឧស្សាហកម្មខ្លះរបស់អូស្ត្រាលី ជាពិសេសការនាំចេញនូវស្រានិងបង្កង ទំនិញភាគច្រើនដែលមានទំហំធំដែលបានបិទខ្ទប់ដោយចិនត្រូវបានផ្លាស់ប្តូរទិសដៅទៅកាន់ទីផ្សារដ៏ទៃទៀត។ លោក Campbell បាននិយាយថាចិនបានគោរពនូវភាពខ្លាំង ដែលអូស្ត្រាលីបានដោះស្រាយនូវចំពោះមុខការដាក់ទណ្ឌកម្មដែលបានពង្រឹងនូវស្មារតីរបស់ខ្លួន នៅពេលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន។

លោកបាននិយាយទៀតថា លោកប្រធានាធិបតី Biden បានសន្ទនាយ៉ាងខ្លីដោយបានលើកឡើងជាមួយលោកប្រធានាធិបតី Xi Jing Ping កាលពីខែមុនអំពីការដាក់កំហិតរបស់ចិនទៅលើអូស្ត្រាលី ដោយបានលើកឡើងថា វាជាការព្រួយបារម្ភអំពីសកម្មរបស់ចិនទៅលើអូស្ត្រាលី។ លោកប្រធានាធិបតី Biden បានយល់ច្បាស់និងធ្វើឲ្យមានសកម្មភាពរស់រវើកឡើងវិញនូវអ្វីដែលយើងបានឃើញនូវក្នុងប្រទេសអូស្ត្រាលី, ទំនាស់ព្រំប្រទល់ជាមួយឥណ្ឌា, រឿងរ៉ាវទាំងអស់ដែលខ្ញុំបាននិយាយ ជាមូលដ្ឋានគឺយើងមានការព្រួយបារម្ភ លោកបាននិយាយប្រាប់ វិទ្យាស្ថាន Lowry ។

លោក Campbell បាននិយាយថាវាជាន័យមួយដែលធ្វើឲ្យមានការរំជួលចិត្តអំពីកម្មវិធីនៃកិច្ចសហប្រតិបត្តិការណ៏ដ៏ទូលំទូលាយ និងនិយាយថាសម្ព័ន្ធមិត្តជាច្រើនរបស់អាមេរិកបានសួរថាតើយើងអាចចូលរួមក្នុងកិច្ចសហការណ៍នៅក្នុងរចនាសម្ព័ន្ធនេៈបានដែឬទេ? បើទោះបីជាគេមិនបានបានបញ្ចេញឈ្មោះប្រទេសក៏ដោយចុះ៕


ថ្ងៃពុធ, 01 ខែធ្នូ 2021 14:48  គុន ច័ន្ទរដ្ឋា