BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កងកម្លាំងប៉ាគីស្ថាន និងតាលីបង់ប៉ះទង្គិចគ្នានៅក្នុងសង្រ្គាមព្រំប្រទល់ដ៏ធំក្នុងខេត្ត Kunar

ថ្ងៃសៅរ៍, 25 ខែធ្នូ 2021 17:30  គុន ច័ន្ទរដ្ឋា

photo_2021-12-25_17-29-20 (1)

Republcanworld-

កងទ័ពប៉ាគីស្ថាន និងតាលីបង់បានប៉ះទង្គិចគ្នានៅតាមខ្សែរបន្ទាត់ Duran ដែលនាំឲ្យមានការសន្និដ្ឋានថា ចំណងទាក់ទងរបស់ពួកគេអាចមានភាពតឹងតែងក្នុងពេលអនាគត។ យោងទៅតាមរូបភាពវីឌីអូនៃការប៉ះទង្គិច ដែលបញ្ចេញដោយប្រព័ន្ធផ្សព្វផ្សាយ Republic ការប៉ះទង្គិចគ្នាដោយអាវុធបានចាប់ផ្តើមកាលពីម្សិលម៉ិញពេលរសៀលក្នុងខេត្ត Kunar ហើយបានបន្តទៅទៀត។ ដែលជាការកត់សំគាល់ ប៉ាគីស្ថាននិងតាលីបង់មានការមិនចុះសម្រុងគ្នានៅកន្លែងដ៏ពិសិដ្ឋមួយដែលមានចម្ងាយ២,៦៤០គីឡូម៉ែត្រ នៅតាមបណ្តោយព្រំប្រទល់ អស់រយៈពេលជាច្រើនទស្សវត្យរ៍មកហើយ ព្រមទាំងបានប៉ះទង្គិចគ្នាជាច្រើនដងពីអតីតកាល។

នៅពេលដែលទំនាស់នៅតែបន្ត កងទ័ពទាំងសងខាង ប៉ាគីស្ថាននិងតាលីបង់បានបន្ថែមកម្លាំងអន្តរាគមន៍ បើយោលទៅតាមរបាយការណ៍ចុងក្រោយ។ទំនាស់នាពេលនេះបានអូសបន្លាយទៅដល់ភូមិតូចៗនៅក្នុងខេត្ត។ អ្នកសង្កេតការណ៍នៃមូលនិធិស្រាវជ្រាវបាននិយាយថា ភាពតានតឹងបានកើតមានឡើងតាំងពីរបបតាលីបង់លើកមុន ដែលមើលទៅមិនទំនងថាទំនាក់ទំនងរវាងតាលីបង់និងប៉ាគីស្ថានមានការប៉ះពាល់នោះទេ។ ការប្រយុទ្ធបានបាប់ផ្តើមឡើងកាលពីថ្ងៃអាទិត្យ នៅពេលដែលកងកម្លាំងអាហ្វហ្គានីស្ថាននិងកងជីវពលបានបញ្ឈប់កងកម្លាំងប៉ាគីស្ថាន មិនឲ្យបោះទីតាំងនៅតាមបណ្តោយព្រំប្រទល់។ អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់បាននិយាយ។

លោកបាននិយាយថា ការប្រយុទ្ធបានប្រើពេលអស់រយៈជាង៣ម៉ោង និងមានជនស៊ីវិល៤នាក់រងរបួសផងដែរនៅក្នុងស្រុកចុងកាត់មាត់ច្រក Nadri ។ លោកបានបន្ថែមទៀតថា ការធ្វើទំនាក់ទំនងទៅកាន់ទីនោះមានការលំបាក ដោយសារជាកន្លែងដាច់ស្រយាល។ កងកម្លាំងប៉ាគីស្ថានបានបាញ់កាំភ្លើងត្បាល់ចូលមកក្នុងភូមិអាហ្វហ្គានីស្ថាន បន្ទាប់ពីមានការប្រយុទ្ធបន្តរហូតទៅដល់ព្រឹកថ្ងៃច័ន្ទ។ ឧត្តមសេនីយ៍ Mohammad Ayurveda Hussainkhail ដែលជាមេបញ្ជាការអាហ្វហ្គានីស្ថានមួយរូបប្រចាំនៅព្រំប្រទល់ប៉ែកខាងកើតបាននិយាយ។

“មនុស្សជាច្រើនបានខ្ចាត់ព្រាត់គ្មានជំរកចេញពីទីកន្លែងនោះ” លោកនិយាយ ដោយបានបន្ថែមទៀតថា ការធ្វើអន្តរាគមន៍បានចូលទៅដល់កន្លែង Do Kalama នៅក្នុងស្រុក Nari ។ មិនមានការធ្វើអត្ថាធិប្បាយភ្លាមៗពីខាងប៉ាគីស្ថាននោះទេ។ ប្រទេសទាំង២ តែងតែធ្វើការចោទប្រកាន់គ្នាទៅវិញទៅមកថា ភាគីម្ខាងជាអ្នកបាញ់ចូលទឹកដីរបស់គេរៀងៗខ្លួន ដែលមានព្រំប្រទល់ជាប់គ្នាប្រវែង ២,៤០០គីឡូម៉ែត្រ ដែលភាគច្រើនគឺជាជួរភ្នំ។ ពួកតាលីបង់និងក្រុមប្រដាប់អាវុធផ្សេងទៀតតែងតែធ្វើប្រតិបត្តិការណ៍នៅតាមព្រំប្រទល់នៃប្រទេសទាំង២៕


ថ្ងៃសៅរ៍, 25 ខែធ្នូ 2021 17:30  គុន ច័ន្ទរដ្ឋា