BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន Kuleba ជម្រុញឲ្យបារាំងហៅភាពចម្រូងចម្រាស់នៅអ៊ុយក្រែនថាជាអំពើរប្រល័យពូជសាសន៍

ថ្ងៃចន្ទ, 18 ខែមេសា 2022 14:27  គុន ច័ន្ទរដ្ឋា

2022-04-18 14.25.58

France-24

ថ្លែងទៅកាន់ France-24 ពីទីក្រុង ​Kyiv ,Dmytro Kuleba បាននិយាយថា រុស្សីបានធ្វើកាឬវាយប្រហារទៅលើទីក្រុងជាច្រើន រួមបញ្ចូលទាំងរដ្ឋធានីកាលពីយប់ថ្ងៃសុក្រ។លោកបានបដិសេធនូវគំនិតដែលថានេះគឺជាក្នុងការឆ្លើយតបទៅការលិចនាវា Moskva ដែលជានាវាចម្បាំង ដឹកមុខ​ Cruiser មីស៊ីលនៅក្នុងសមុទ្ទខ្មៅ ដោយបាននិយាយថារុស្សីមិនត្រូវការនូវហេតុផលទាំងនេះទេ ចាប់តាំងពីបានធ្វើសង្រ្គាមជាមួយអ៊ុយក្រែនអស់ជាច្រើនសប្តាហ៍មកដល់ឥឡូវនេះ។

លោកបានបដិសេធនូវការបញ្ជាក់ជាផ្លូវការថាការលិចនាវា​ Moskva គឺបណ្តាលមកពីការបាញ់ប្រហាររបស់មីស៊ីលអ៊ុយក្រែន ប៉ុន្តែ​បាននិយាយថាអ៊ុយក្រែនពុំមានការខ្លាចរអារក្នុងការបាញ់ទៅលើមុខព្រួញដែលបង្ករឲ្យមានការគំរាមកំហែងនោះទេ។ Kuleba បានច្រានចោលនូវការព្រួយបារម្ភ អំពីសេចក្តីត្រូវការរបស់លោកប្រធានាធិបតី​Vladimir Putin ក្នុងការស្តារមុខមាត់ឡើងវិញ ដោយនិយាយថា ត្រូវតែផ្ចាញ់ Putin គ្រប់មធ្យោបាយទាំងអស់ ទាំងយោធា នយោបាយនីងសេដ្ឋកិច្ច។

Kuleba បាននិយាយថា បទឧក្រឹដ្ឋដែលធ្វើឡើងដោយរុស្សីនៅទីក្រុងកំពង់ផែ​ Mariupol​ ប៉ែកខាងត្បូងឈានខាងកើត វាមានសភាពអាក្រក់អាក្រីជាងនៅ​ Bucharest​ ទៅទៀត និងបាននិយាយថារុស្សីបានបិទបាំងនូភ័ស្តុតាងនៃបទឧក្រឹដ្ឋរបស់ខ្លួនដោយប្រើប្រដាប់ដុតចល័ត។ មន្ត្រីការទូតជាន់ខ្ពស់ បានទទួលយកថាភាពចម្រូងចម្រាស់ទាំងអស់នេះវាមាន ការស្មុគ្រស្មាញក្នុងការជជែកជាមួយរុស្សីដោយបាននិយាយថារឿងបច្ចុប្បន្នមួយនៅមិនទាន់បានដោះស្រាយនិងគ្មានការរីកចម្រើន។ លោកបានទទួលស្គាល់ទៀតថា​ Putin​ ផ្តោតទៅលើដំណោះស្រាយអាវុធជាជាងការជជែកគ្នានៅលើតុ។

រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថា អ៊ុយក្រែនឥឡូវនេះបានឃើញអាវុធកាន់តែទំនើបទៅៗដែលបានដឹកយកមកឲ្យដោយអាមេរិក ជាពិសេសលោកបានស្វាគមន៍នូវការបញ្ជូនអាវុធមកដោយ កាំភ្លើងធំទាន់សម័យដោយ​ NATO និងបានជំរុញឲ្យសមាជិក​ NATO ដ៏ទៃទៀតធ្វើតាមគំរូនេះផងដែរក្នុងការបញ្ជូនអាវុធទំនើបមកឲ្យអ៊ុយក្រែន។​ លោកក៏បានថ្លែងអំណរគុណចំពោះសេចក្តីសំរេចិត្តជាប្រវត្តិសាស្ត្ររបស់អាល្លឺម៉ង់ក្នុងការបញ្ជូនអាវុធមកឲ្យអ៊ុយក្រែន។​ Kubela បានថ្លែងអំណរគុណនិងស្វាគមន៍ចំពោះសេចក្តីសំរេចរបស់បារាំងដែលបានបញ្ជូនទូតបារាំងឲ្យត្រឡប់មកទីក្រុង​ Kyiv​ វិញ។


ថ្ងៃចន្ទ, 18 ខែមេសា 2022 14:27  គុន ច័ន្ទរដ្ឋា