BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ថុលសុភិទិ ទទួលបានការរិះគន់យ៉ាងចាស់ដៃបន្ទាប់ពីនិយាយលើសលួសទៅកាន់ ស៊ឹមច័ន្ទពន្លឺ នៅកម្មវិធី Krud Top4 Meet & Greet

ថ្ងៃព្រហស្បតិ៍, 08 ខែកញ្ញា 2022 17:20  BeeTube News

302692867_5467196813348750_5218083359831587152_n

Top4 Cambodian Idol បានមកជួបគ្នាម្តងទៀតនៅក្នុងកម្មវិធី Krud Top4 Meet&Greet បន្ទាប់ពីបានបញ្ចប់ទៅនៃកម្មវិធី Cambodian Idol រដូវកាលទី៤។ កម្មវិធីមួយនេះផងដែរត្រូវបានរៀបចំឡើងជាពិសេសសំរាប់អ្នកទាំង៤ដោយក្រុមហ៊ុនស្រាបៀគ្រុឌដើម្បីបង្កើតកម្មវិធីសប្បាយៗសំណេះសំណាលគ្នា និងជួបជុំជាមួយបណ្តាអ្នកគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់របស់ពួកគេ។ កម្មវិធីនេះផងដែរត្រូវបានធ្វើឡើងនៅវឌ្ឍនៈកាពីតាលឡាយស្តាយ៍ផាកកាលពីថ្ងៃទី០៧ ខែកញ្ញាកន្លងទៅនេះ ដោយមានការចូលរួមជាកិត្តិយសពីអាយដលទី៥ផងដែរគឺលោក ឧកញ៉ាសំអាង វឌ្ឍនៈម្ចាស់ស្រាបៀគ្រុឌ ព្រមទាំងមានការចាក់ផ្សាយ​​​បន្តផ្ទាល់នៅលើផេកផ្លូវការរបស់ក្រុមហ៊ុនស្រាបៀគ្រុឌផងដែរសំរាប់អ្នកមិនបានមកទស្សនាដោយផ្ទាល់។ 

301363135_5467196816682083_4748233492183945770_n

នេះជាលើកដំបូងហើយដែលអាយដលទាំង៤នាក់មានឳកាសបង្ហាញខ្លួនជាសាធារណៈអោយបណ្តាអ្នកគាំទ្ររបស់ពួកគេស្គាល់ពីអាយដលរបស់ខ្លួនរឹតតែច្បាស់។ យ៉ាងណាមិញផងដែរនៅក្នុងកម្មវិធីក៏មានការសាកសួរឡើងពីរូបភាពមួយចំនួនរបស់ពួកគេដែលត្រូវបាន Edit ឡើងកាត់តជារូបគូស្នេហ៍នឹងគ្នា រឺក្រុមគ្រួសារមានប្តីប្រពន្ធ ថែមទាំងមានរូបកូនទៀតផង។ ទាក់ទងនឹងចំនុចនេះក៏ធ្វើអោយបរិយាកាសកាន់តែដឹកមុខអោយមានការលេងសើចនឹងគ្នាទាក់ទងពីការស្រលាញ់ភេទដូចគ្នា ចំនែកលោកថុលសុភិទិក៏បានប្រើសំដីលេងជ្រុលជ្រួសបង្អាប់លោកស៊ឹមចន្ទ័ពន្លឺថារូបលោកស្រលាញ់ប្រុសនោះទេ នៅពេលពិធីករសួរសំនួរពីហ្វេនមួយរូបថាតើអាយដលទាំងបួនស្រលាញ់មនុស្សស្រីប្រភេទណា។ 

2022-09-08 17.16.02

លោកស៊ឹមចន្ទ័ពន្លឺហាក់មិនបានប្រកាន់ច្រើននោះទេដោយដឹងថាវាជាការលេងសើច ប៉ុន្តែក៏បានធ្វើអោយអ្នកលេងបណ្តាញសង្គមមួយចំនួនធំផ្ទុះកំហឹងខឹងសម្បារថាវាជាការលេងសើចមិនសមប្រកបប្រមាថដល់អ្នកស្រលាញ់ភេទដូចគ្នា។ ទោះជាយ៉ាងនេះក្តីក៏មានមនុស្សមួយចំនួនទៀតការពារស្អិតលោកថុលសុភិទិផងដែរ ថាដោយសារតែពួកលោកមានភាពស្និទ្ធស្នាលនឹងគ្នា និងទើបតែក្លាយជាតារាថ្មីៗទើបមិនចេះរៀបពាក្យនិយាយអោយបានសមរម្យ។ 


ថ្ងៃព្រហស្បតិ៍, 08 ខែកញ្ញា 2022 17:20  BeeTube News