កងទ័ពរុស្ស៊ីបានបង្កើនការវាយលុករបស់ពួកគេលើមូលដ្ឋានទ័ពអ៊ុយក្រែននៅផ្នែកខាងឆ្វេងនៃដងទន្លេនីពួរក្នុងទីក្រុងមួយដែលមានឈ្មោះថា Krynki។ ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកពីចំនួនឧបករណ៍យោធាដែលរុស្ស៊ីបានបាត់បង់នៅទីនេះក្នុងអំឡុងពេលការវាយប្រហាររបស់ខ្លួន។ រថក្រោះរុស្ស៊ី និងរថក្រោះ APC នេះត្រូវបានទទួលភារកិច្ចវាយប្រហារទីតាំងបន្ទាយរឹងមាំរបស់អ៊ុយក្រែននៅ Krynki ប៉ុន្តែរុស្ស៊ីមិនបានដឹងថាដ្រូន FPV របស់អ៊ុយក្រែនកំពុងតាមប្រមាញ់ពួកគេរួចទៅហើយនោះទេ។ រថក្រោះរបស់រុស្ស៊ីនេះពេញទៅដោយគ្រាប់រំសេវ។ ដោយទាហានអ៊ុយក្រែនបានបញ្ជាគ្រប់គ្រងដ្រូនពីទីតាំងនៅខាងក្រោមមកដែលមានសុវត្ថិភាពល្អ។ ការផ្ទុះដ៏ខ្លាំងមួយបានកើតឡើងដោយសារតែគ្រាប់រំសេវបានធ្លាក់ទៅលើរថក្រោះនោះ។ រថក្រោះ APC ដែលតាមពីក្រោយរថក្រោះនោះក៏ត្រូវបានបោះបង់ចោល។ ដ្រូនរបស់អ៊ុយក្រែនបានបញ្ឆេះវាយ៉ាងប៉ិនប្រសប់ និងបន្សល់គ្រាប់រំសេវនៅខាងក្នុងនោះ។
រីឯរថក្រោះរុស្ស៊ីពីរគ្រឿងទៀតត្រូវបានវាយប្រហារនៅទីតាំងតែមួយ។ ដោយរថក្រោះទីមួយត្រូវបានវាយប្រហារដោយកាំជ្រួចមីស៊ីល javelin មួយគ្រឿង និងរថក្រោះទីពីរត្រូវបានឈានទៅមុខដោយប្រុងប្រយ័ត្ន ប៉ុន្តែនៅតែធ្លាក់ចូលទៅក្នុងអន្ទាក់ - វាត្រូវបានវាយប្រហារដោយដ្រូន FPV ហើយនាវិកក៏បានរងគ្រោះថ្នាក់។ រថក្រោះរុស្ស៊ីបានរកឃើញថាខ្លួនឯងស្ទើរតែមិនអាចបំបែកចូលទៅក្នុងទីក្រុង Krynki បាន។ រថក្រោះរុស្ស៊ីទាំងបីគ្រឿងនេះបានរងគ្រោះថ្នាក់ព្រោះតែខុសត្រង់កន្លែង និងពេលវេលាតែម្តង។ ជាការពិតណាស់រថក្រោះដែលត្រូវបានបោះបង់ចោល ត្រូវបានដុតបំផ្លាញដោយដ្រូន FPV របស់អ៊ុយក្រែន។ បុរសអ៊ុយក្រែនទាំងនេះបានដាក់អន្ទាក់លើរថក្រោះរុស្ស៊ី។ ឥឡូវនេះ យើងមើលមកកាន់ត្រង់នេះវិញ ឃើញរថក្រោះរុស្ស៊ីមួយគ្រឿងបានបើកទៅមុខយ៉ាងក្លាហានដោយមិនដឹងពីអ្វីដែលខ្លួននឹងជួបប្រទះ។ មានរថក្រោះរុស្ស៊ីពីរគ្រឿងទៅហើយដែលត្រូវបានបំផ្លាញនៅពីមុខវា ប៉ុន្តែវីរៈបុរសរបស់យើងសម្រេចថាខ្លួននឹងអាចឆ្លងកាត់វាបាន។
នៅផ្នែកម្ខាងទៀតនៃក្រុង រថពាសដែករុស្ស៊ីពីរគ្រឿងទៀតកំពុងតែបំពេញបេសកកម្ម។ រថក្រោះទី១ត្រូវបានផ្ទុះឡើងនៅលើវាលមីន ហើយក៏ត្រូវដ្រូនវាយប្រហារ ចំណែករថក្រោះទីពីរត្រូវបានទុកចោលកណ្តាលផ្លូវដោយនាវិកមានការភ័យខ្លាច។បន្ទាប់មកដ្រូន FPV របស់អ៊ុយក្រែនបានដុតវាចោល និងឆេះឡើងសន្ធោសន្ធៅ។ នាវាផ្ទុកពាសដែករុស្ស៊ីបានឆេះយ៉ាងសន្ធោសន្ធៅអស់រយៈពេលជាយូរ។ រថក្រោះ APC របស់រុស្ស៊ីនេះវិញត្រូវបានសន្មត់ថាសម្រាប់ដឹកជញ្ជូនទាហានទៅកាន់ទីតាំងជួរមុខ ប៉ុន្តែត្រូវបានបំផ្ទុះនៅលើវាលមីន រួមជាមួយនឹងគ្រាប់រំសេវរបស់វា។ រថក្រោះ APC មួយទៀតដែលតាមពីក្រោយវា ក៏ត្រូវបានផ្ទុះនៅលើវាលមីនបន្ទាប់មកគ្រាប់រំសេវទាំងអស់នៅខាងក្នុងនោះក៏បានផ្ទុះឡើង។ នេះជាជោគវាសនាដ៏សោកសៅរបស់រុស្ស៊ីហើយ។ រថក្រោះរុស្ស៊ីទាំងពីរគ្រឿងនេះត្រូវបានសន្មត់ថាសម្រាប់វាយប្រហារពីទិសដៅផ្សេងគ្នា ប៉ុន្តែរថក្រោះទីមួយបានផ្ទុះឡើងនៅលើវាលមីន ចំណែករថក្រោះទីពីរក៏ត្រូវបានទទួលការវាយប្រហារដោយដ្រូនអ៊ុយក្រែនផងដែរ។ វាពិតជាអស្ចារ្យណាស់ដែលដ្រូនមួយចំនួនអាចបញ្ឈប់រុស្ស៊ីពីការឈ្លានពានបាន។ រុស្ស៊ីបានបាត់បង់រថពាសដែកជាច្រើននៅជុំវិញទីក្រុង Krynki ប៉ុន្តែនៅតែមិនអាចសម្រេចគោលដៅរបស់ពួកគេ។
ទាហានអ៊ុយក្រែនបានចែករំលែករឿងរ៉ាវពីរបៀបដែលលោកតែម្នាក់ឯងអាចទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ីនេះបាន។ បន្ទាប់ពីការឈ្លបយកការណ៍តាមអាកាសបានប្រទះឃើញរថពាសដែករុស្ស៊ីកំពុងឈានទៅមុខ លោកបានប្រើកាំជ្រួច javelin ដើម្បីបំផ្លាញរថក្រោះAPCមួយគ្រឿងនិងរថក្រោះមួយគ្រឿងនោះ។ ដោយនាវិកម្នាក់នៃរថក្រោះនាំមុខគេបានរត់គេចខ្លួន បន្ទាប់មករុស្ស៊ីបានបន្តជាមួយរថក្រោះ APC ចំនួន 4 គ្រឿងទៀត។ ទាហានអ៊ុយក្រែនបានទប់ស្កាត់រថក្រោះមួយក្នុងចំណោមពួកវាជាមួយនឹងកាំជ្រួច javelin។ រីឯរថក្រោះ APCs ដែលនៅសេសសល់លើសមរភូមិត្រូវបានដុតកំទេចដោយប្រើវិធីសាស្រ្តទម្លាក់គ្រាប់បែកដៃពីដ្រូន។ ការដុតរថក្រោះដែលបោះបង់ចោលគឺអាចចាត់ទុកថាជាល្បែងកម្សាន្តមួយរបស់ទាហានអ៊ុយក្រែន។ វាដូចជាហ្គេមអ៊ីចឹង-ដំបូងអ្នកត្រូវទម្លាក់គ្រាប់បែកដៃចូលទៅក្នុងរន្ធតូចមួយនៃរថក្រោះ។ បន្ទាប់មកថតវីដេអូនៃការឆេះឡើងរបស់រថក្រោះសម្រាប់ពួកយើងមើល។ យុវជនអ៊ុយក្រែនជាច្រើននាក់ដែលចូលចិត្តលេងហ្គេមកុំព្យូទ័រ អាចធ្វើការយ៉ាងសប្បាយរីករាយជាអ្នកប្រតិបត្តិការបញ្ជាយន្តហោះទាំងនេះ។