BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ផលិតកម្ម Kongchak Pictures បង្ហើបរូបភាពខ្លះៗអំពីប្លង់ថតមួយនៅក្នុងរឿង លោកគ្រូប្រពន្ធល្អ ដែលនឹងបញ្ចាំងនៅដើមខែក្រោយនេះ

ថ្ងៃអង្គារ, 06 ខែកញ្ញា 2022 09:18  BeeTube News

305158194_3154924811435501_4479000531035476163_n

ថ្មីៗនេះផងដែរផលិតកម្មកងចក្រភីកឈ័របានបង្ហោះរូបភាពមួយចំនួនទាក់ទងនឹងភាពយន្តខ្មែររឿង«លោកគ្រូប្រពន្ធល្អ»ដែលនឹងត្រូវចាក់បញ្ចាំងនៅក្នុងដើមខែតុលាខាងមុខនេះ។ ដូចអ្វីដែលទស្សនិកជនដឹងខ្លះៗរួចមកហើយ ខ្សែភាពយន្តមួយនេះនិយាយទាក់ទងអំពីជីវិតគ្រូបង្រៀន ម្ល៉ោះហើយក៏ស្តែងអោយឃើញរឿងរ៉ាវមួយចំនួនទាក់ទងនឹងជីវិតសិស្សសាលាពិតៗ។ មិនខុសនោះទេ សូម្បីតែក្នុងភាពយន្តរឿង«លោកគ្រូប្រពន្ធល្អ»ដែលផលិតកម្មកងចក្រភីកឈ័រលើកយកមកបង្ហាញក៏មានពាក់ព័ន្ធនឹងជីវិតសិស្សសាលាទាំងនោះដែរ។ ផលិតកម្មកងចក្រភីកឈ័របានដកស្រង់រូបភាពមួយចំនួនទាក់ទងនឹងសាច់រឿងអំពីនៅពេលដឹងលទ្ធផលប្រលងសិស្សទាំង៥ប្រភេទមានឥរិយាបថខុសគ្នាយ៉ាងម៉េចខ្លះដែលរំលេចអោយឃើញភាពកំប្លុកកំប្លែកចាក់ដោតចិត្តសិស្សានុសិស្សគ្រប់គ្នាមែនទែន។ 

293463844_3114208328840483_3666051130440025717_n

ចាំប្រាប់អេដមីនផងថាអ្នកទាំងអស់គ្នាជាប្រភេទសិស្សបែបណា? ទី១ សិស្សកំពុងទួញសោកមិនពេញចិត្តលទ្ធផលប្រលង ហេងស៊យអីឥតសំណាងប្រលងមិនត្រូវកន្លែងហើយយ៉ាង ទើបនឹកឡើងភ្លេចស៊ែររូបខ្វិត? ទី២ ប្រភេទសិស្សនៅតែមោទនភាពចំពោះខ្លួន ពោលនឹកឡើងចម្លងគេត្រូវទាំងអស់ម៉េចបានពិន្ទុតិចម៉េច។ ទី៣ សិស្សទើបតែខ្លាំងពេលប្រលងហើយ អង្គុយនឹកម្នាក់ឯងឡើងថាដាក់តាមវាខុសៗមែន។ ទី៤ ប្រភេទសិស្សសួរនាំលទ្ធផលមិត្តភក្តិ ហើយទើបតែស្វាងចែសពេលខ្លួនទទួលបានលទ្ធផលតិចជាងគេ ហើយថែមទាំងតិចជាងគេដាច់ទៀត។ ចំនែកទី៥ កំពូលសិស្សពូកែប្រចាំថ្នាក់ បានទទួលនិទ្ទេសA ក្នុងលទ្ធផលប្រលងតែម្តង ដែលគ្រប់គ្នាដាក់រហ័សនាមអោយថាអ្នកប្រាជ្ញ។​​​​​​ ជឿជាក់ថាទស្សនិកជនទាំងអស់គ្នា បើមិនធ្លាប់ជួបខ្លួនឯងក៏ធ្លាប់មានមិត្តភក្តិ រឺមិត្តរួមថ្នាក់ប្រភេទនេះដែរមែនទេ? អេដមីនគ្រាន់តែជ្រាបរូបភាព Trailer ទាំងនេះហើយញាប់ញ័រចិត្តចង់ទស្សនារឿងទាំងមូលតែម្តង មានអារម្មណ៍ថា Relate ច្រើនតែម្តង។ តោះចាំទៅមើលជាមួយអេដមីននៅក្នុងខែតុលាទាំងអស់គ្នា!

304954285_3154925151435467_266006823380013779_n

 

300880534_3154925211435461_3199634569165867798_n

 

305025762_3154925114768804_3869345367841017682_n

 

301133123_3154925141435468_7915686564310568337_n

 

303422419_3154925174768798_133941093527402040_n

 


ថ្ងៃអង្គារ, 06 ខែកញ្ញា 2022 09:18  BeeTube News