BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Kmeng Khmer ប៉ះ Tey & Vin Vitou នៅក្នុងកម្មវិធី The Wall Song Cambodia 

ថ្ងៃអង្គារ, 14 ខែមីនា 2023 13:25  BeeTube News

Capture-4

កាលពីចុងខែកុម្ភៈកន្លងទៅនេះ កម្មវិធី The Wall Song Cambodia បានអញ្ជើញក្រុមក្មេងខ្មែរមកចូលរួមលេងកំសាន្ត និងទស្សន៍ទាយឈ្មោះសិល្បករនៅក្រោយជញ្ជាំងរបស់ពួកគេនៅក្នុង Episode ទី១៨។ គួរអោយចាប់អារម្មណ៍ផងដែរថានៅក្នុងសប្តាហ៍នោះពិតជាពិសេសមែនទែនដោយសារតែទាំងភ្ញៀវកិត្តិយស និងសិល្បករនៅក្រោយជញ្ជាំងសុទ្ធតែបានដៃគូនឹងគ្នាជាតារាហ៊ីបហប់តែម្តង ដោយមានលោកកៅពន្លឺប៉ះដៃគូជាមួយនឹងកញ្ញាតី និងលោកជាសុជាតិប៉ះដៃគូជាមួយនឹងលោកវិន វិទូ។ ដោយឡែកក៏នៅមានមួយគូទៀតគឺគូលោកសាយ និងលោកកងពិសិដ្ឋ ដែលជាសិល្បករចេះច្រៀង និពន្ធបទភ្លេង និងទំនុកច្រៀងដូចគ្នា។ នៅក្នុងកម្មវិធីមួយនោះផងដែរ លោកកៅពន្លឺបានលើកបទចម្រៀងរបស់លោក «ឆ្ងាយតែកាយ» យកមកបកស្រាយឆ្លងឆ្លើយជាមួយនឹងកញ្ញាតី ខណៈដែលដៃគូរបស់លោក លោកជាសុជាតិបានលើកបទ «រឿងអាឌិត» យកមកច្រៀងឆ្លើយឆ្លងជាមួយនឹងលោកវិន វិទូ។ គួរបញ្ជាក់ផងដែរលោកវិន វិទូគឺជាតារារ៉េបមួយរូបមកពីក្រុម KlapYaHandz និងជាVlogger មួយរូបផងដែរ ដែលមានស្នាដៃបទចម្រៀងដូចជា «Satellite» «រាល់ថ្ងៃនេះ» និង«កិន្នរ» ជាដើម រីឯកញ្ញាតីគឺជាតារារ៉េបស្រីមកពីក្រុមហ៊ុនតន្រ្តី Ream Production និងកំពុងក្លាយជាសិល្បករស្រីតែមួយគត់សំរាប់ជ្រើសរើសបោះឆ្នោតនៅក្នុងកម្មវិធី Pleng Music Awards ផ្នែក សិល្បករ-សិល្បការិនីប្រចាំ

ឆ្នាំ។ ចូលរួមត្រេកអរផងដែរដែលលោកកៅពន្លឺអាចទស្សន៍ទាយត្រូវកញ្ញាតី តែគួរអោយសោកស្តាយលោកជាសុជាតិទាយត្រូវហើយដូរវិញខុសបាត់ ដោយលោកជ្រើសរើសទាយមិត្តសម្លាញ់របស់លោកគឺលោក Reezy។ តើទស្សនិកជនចង់អោយគូសិល្បកររូបណាបន្តទៀតចូលរួមលេងនៅក្នុងកម្មវិធីនេះ Let me know in your comment below!

Capture-4

1 (1)-1

333707865_726307119146390_721512885073628888_n

331305194_146165145002981_3671801106659134200_n

 

 


 

 


ថ្ងៃអង្គារ, 14 ខែមីនា 2023 13:25  BeeTube News