ថ្វីបើកម្មវិធីបុណ្យភូមិឆ្នាំនេះបានកន្លងផុតទៅក៏ពិតមែន តែបទចម្រៀងរបស់សិល្បកររបស់យើងដែលបានចេញផ្សាយសំរាប់ឳកាសបុណ្យភូមិនេះនៅតែរកអាចរកស្តាប់បាននៅលើបណ្តាឆាណែលយូធូបផ្លូវការរបស់ពួកគេ ក៏ដូចជាកម្មវិធីចាក់ចម្រៀង Pleng របស់ Smart និងឆាណែលយូធូបផ្លូវការរបស់បុណ្យភូមិមានជើងផងដែរ។ យ៉ាងណាមិញផងដែរ កត់សម្គាល់ឃើញថាឆ្នាំនេះមានបទចម្រៀងចំនួនពីរបទពីសិល្បករកំពូលៗរបស់យើងដែលបានផលិតឡើងជាពិសេសសំរាប់កម្មវិធីបុណ្យភូមិនេះ ដែលក្នុងនោះរួមមានបទ «កន្រ្ទឹមក្មេងខ្មែរ» របស់ក្រុមចម្រៀងក្មេងខ្មែរ និងបទ«សុបិនស្នេហ៍បុណ្យភូមិ» របស់កញ្ញាកេសរ និងលោក Kai ផងដែរ។ គួរបញ្ជាក់ផងដែរថាក្រុមក្មេងខ្មែរបានចេញផ្សាយបទចម្រៀងរបស់ពួកគេកាលពីថ្ងៃទី៨ ខែមេសាកន្លងទៅនេះ ដោយមកទល់ពេលនេះមានចំនួនចូលទស្សនាលើសពី៦សែនដងហើយនៅលើឆាណែលយូធូបរបស់ពួកគេ ខណៈដែលកញ្ញាកេសរ និងលោក Kai វិញក៏បានចេញផ្សាយបទចម្រៀងរបស់ពួកគេកាលពីថ្ងៃទី១០ ខែមេសាកន្លងទៅនេះ និងមានចំនួនចូលទស្សនាប្រមាណ១សែនដងហើយនៅលើយូធូប។ គួររំលឹកផងដែរថាកាលពីឆ្នាំទៅ បទចំរៀងបុណ្យភូមិដែលបានផលិតឡើងរួមមានបទ«រាំលាក់ខ្លួន» របស់ក្រុម D-Man ft លោកឯក ស៊ីដេ និងបទ«គែនស្នេហ៍បុណ្យភូមិ» របស់លោកវណ្ណថាន កញ្ញាចំរើនសុភា កញ្ញាកេសរ និងក្រុមក្មេងខ្មែរ។ ចុះតើទស្សនិកជនពេញចិត្តបទចម្រៀងបុណ្យភូមិឆ្នាំនេះកម្រិតណា?