កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅនេះ ក្រុមក្មេងខ្មែរបានបញ្ចេញបទចម្រៀង ថ្មីមួយបទមានចំណងជើងថា«ក្រមុំស្រុកឯង»តាមពីក្រោយបទ«Can’tStop»របស់ពួកគេដែលបានចេញផ្សាយកាលពី២សប្តាហ៍កន្លងទៅ។បទចម្រៀងមួយនេះផងដែរលោកកៅពន្លឺបានអោយដឹងថាធ្វើឡើងសម្រាប់អបអរដល់ពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះនិងជាការវិលត្រលប់នៃការនាំរសជាតិរបស់ក្មេងខ្មែរមកបំពេរអារម្មណ៍ទស្សនិកជនវិញ។យ៉ាងណាមិញផងដែរទៅលើបទចម្រៀងនេះពួកគេបានបញ្ចេញឃ្លាសាស័ព្ទទំនុកច្រៀងមួយចំនួនក្នុងការថ្ពក់ចិត្តអ្នកគាំទ្រដូចជា«ក្រមុំផ្សេងបងមើលមិនចូលទេបងស្រលាញ់តែក្រមុំស្រុកឯង»និង«ឥលូវធំហើយអូនសុខសប្បាយទេបាទ?»ជាដើម។នៅខណៈជ្រុងម្ខាងទៀតផងដែរប្អូនប្រុសបង្កើតរបស់លោកពន្លឺផ្ទាល់ លោកកៅពន្លក និងដៃគូរបស់លោកលោកVARENក៏បានបញ្ចេញបទចម្រៀងរ៉េបថ្មីមុនថ្ងៃចូលឆ្នាំខ្មែរផងដែរដែលមានចំណងជើងថា«មិនច្រឡំគេ»ដោយបានចេញផ្សាយកាលពីថ្ងៃទី២៣ខែមីនាកន្លងទៅនេះ។លោកកៅពន្លកបានរៀបរាប់អោយដឹងថា«ចូលឆ្នាំកាន់តែកៀកមកដល់អញ្ចឹងហើយក៏ដាក់មួយបទនឹងគេដែរទៅ»។មកទល់ពេលនេះបទចម្រៀងរបស់លោកកៅពន្លកក៏កាន់តែទទួលបានចំណាប់អារម្មណ៍កាន់តែច្រើនពីសំណាក់មហាជនដែលមានចំនួនចូលទស្សនារហូតដល់១ម៉ឺុននាក់ជាងហើយត្រឹមរយៈពេលក្នុង២៤ម៉ោង។មហាជនកំពុងចាប់អារម្មណ៍ពីវិស័យតន្រ្តីហ៊ីបហប់នៅកម្ពុជាដែលមានសិល្បករជំនាន់ក្រោយចាប់យកមានការកើនឡើងគួរអោយកត់សម្គាល់។តើទស្សនិកជនយល់ពេញចិត្តបទចម្រៀងរាមច្បង និងបទសិល្បករជំនាន់ក្រោយរបស់យើងកម្រិតណា Let me know in your comment below!