BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទីបំផុត G-Devith បញ្ចេញប្រតិកម្មមកកាន់ VannDa ដោយបទ DissTrack ថ្មីរបស់ខ្លួន ចុម!​​​ អាអូនអត់ដេក!

ថ្ងៃព្រហស្បតិ៍, 03 ខែវិច្ឆិកា 2022 13:55  BeeTube News

ត្រឹមរំលងបាន២ថ្ងៃប៉ុណ្ណោះ លោកជីដេវីតក៏បានធ្វើបទចំរៀងតបតជាមួួយនឹងលោកវណ្ណដាវិញហើយនូវបទចំរៀង«ចុម!អាអូនអត់ដេក» និងទទួលបានការចូលទស្សនាជាច្រើនយ៉ាងរហ័ស និងធ្វើអោយលោកជីដេវីតកើនឡើងចំនួន Subscriber នៅក្នុងយូធូបរហូតដល់១លាននាក់ឯណោះ។ 

maxresdefault (7)-1

ថ្វីបើបទចម្រៀង Diss Track មួយបទនេះរបស់លោកជីដេវីតមានចង្វាក់ភ្លេងបែបសប្បាយៗ និងកំប្លែងៗ តែក៏បានធ្វើអោយមហាជនមានការចាប់អារម្មណ៍ជាច្រើន និងព្យាយាមផ្ទៀងត្រចៀកស្តាប់មិនអោយបាត់មួយពាក្យឡើយ។ ខុសពីការរំពឹងទុករបស់មនុស្សមួយចំនួនដែលយល់ឃើញថាលោកជីដេវីតនឹងផ្ចាញ់ផ្ចាល់មកវិញដោយរសជាតិហូវៗបែបឃោឃៅហើយ តែលោកជីដេវីតបែរជាឆ្លើយតបមកវិញតាមបែបការផ្តឺផ្តងញ៉ោះសប្បាយៗយ៉ាងត្រជាក់។ អ្នកខ្លះក៏មានការពេញចិត្តនូវអត្ថន័យ និងខ្លឹមសារនៃបទចំរៀងរបស់លោកជីដេវីតផងដែរថាមានបង្កប់នូវអត្ថន័យអប់រំល្អ និងមិនមានប្រើប្រាស់ពាក្យពេចន៍អសីលធម៌ឡើយ។ 

313428502_724249765731017_7449296165998760337_n

ចំណែកឯមនុស្សមួយចំនួនទៀតក៏សម្តែងការសោកស្តាយព្រោះគេចង់អោយបទចម្រៀងរបស់លោកកាន់តែកាចជាងនេះ។ យ៉ាងណាមិញថ្វីបើបទចម្រៀងរបស់លោកជីដេវីតនៅស្លូតបែបនេះយ៉ាងណាក្តី តែអត្ថន័យប៉ារ៉ូលបទចំរៀងរបស់លោកក៏មានបង្កប់នូវការផ្តីផ្តងមុតស្រួច និងឆ្លើយតបសំខាន់ៗគួរអោយកត់សម្គាល់ផងដែរ។ ជាក់ស្តែងនៅលើប៉ារ៉ូលមួយចំនួនដែលលោកលើកឡើងថា Top សហគមន៍ឆាកធំជាងផ្ទះ ឌឺដងបងដើរតួចិត្តល្អ បងរត់ទៅបួសគំនិតបងប្រពៃ លុបយូធូបក៏មិនឃើញកើតអី មកវិញនៅតែអ៊ែមដល់អាអូនចង់ភ័យ និងខឹងគោវ៉ៃរទេះជាដើម។ 

 


ថ្ងៃព្រហស្បតិ៍, 03 ខែវិច្ឆិកា 2022 13:55  BeeTube News