ស្របពេលដែលលោកជីដេវីតនិងលោកវណ្ណដាកំពុងតែបើកចំហប្រកាសសង្គ្រាមជាមួយគ្នា ធ្វើអោយមហាជននៅលើបណ្តាញសង្គមចាប់អារម្មណ៍រឿងនេះជាសំខាន់ ខុសពីរាល់ដងដែលភាគីម្ខាងៗមិនទាន់ប្រឈមមុខគ្នាជាសាធារណៈនោះទេ។ រឿងហេតុកាន់តែច្បាស់ ទស្សនិកជនតាមដានរឿងនេះដូចជារឿងភាគ ដែលខណៈពេលនេះពួកគេកំពុងតែរង់ចាំលោកជីដេវីតទំលាក់ Diss Track មកកាន់លោកវណ្ណដាវិញផងដែរ។ យ៉ាងណាមិញហាក់ដូចជាដាក់ម៉ូគ្នាណាត់ទុក ព្រោះបន្ទាប់ពីលោកវណ្ណដាទំលាក់ Diss Track រួច សិល្បករផ្សេងៗទៀតដែលស្ថិតក្នុងរង្វង់ហ៊ីបហប់ក៏បញ្ចេញសកម្មភាពផ្សេងៗទៀតគួរអោយកត់សម្គាល់។ ជាឧទាហរណ៍ថ្មីនេះៗ ក្រុមក្មេងខ្មែរក៏ប្រកាសនៅលើ Status Facebook របស់ខ្លួនកាលពីថ្ងៃទី៣០ ខែតុលាថារកដាក់មួយបទសិនកុំអោយស្ងាត់ពេក ហើយលោកក៏សួរទស្សនិកជនទាំងអស់គ្នាថាអ្នកទាំងអស់គ្នាគិតម៉េចដែរ!! ដែលពាក្យសំដីទាំងនេះហាក់ដូចជាចោលតំរុយធ្វើអោយទស្សនិកជនធំក្លិន Diss Track មកភាយៗ រហូតដល់មានអ្នកខ្លះក៏បានខមមែនតបទៅវិញថា ប៉ះអ្នកណាបាន តែហាមប៉ះ Eno របស់គេ ដែលចាត់ទុកជារឿងលេងសើចសប្បាយទៅហើយសំរាប់រដូវកាល Diss Track ម្តងទៀតនេះ។ បើគិតដល់ទំនាក់ទំនងនៃមិត្តភាពរបស់ក្រុមសិល្បកររ៉េបម្នាក់ៗ ហាក់ដូចជាមានភាពស្មុគស្មាញបន្តិច នរណាជាសត្រូវរបស់នរណា នរណាជាមិត្តរបស់នរណា និងនរណាមិនមែនជាមិត្ត ហើយក៏មិនមែនជាសត្រូវ តែដូច្នេះហើ់យទើបធ្វើអោយរឿងភាគមួយកាន់តែគួរអោយចង់តាមដានដើម្បីបើកកកាយការពិតនៃចំណងមិត្តភាពរបស់ពួកគេ។