BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បទផ្ទុះថ្មីដើមឆ្នាំពី KingChi x RuthKo ជាមួយ Elphen “១ស្មើ”

ថ្ងៃចន្ទ, 08 ខែមករា 2024 16:33  BeeTube News

[[[

នៅដើមខែមករានេះ សង្កេតឃើញថា Rapstar របស់យើងជាច្រើននាក់បានទំលាក់បទនៅក្នុងពេលដំណាលៗគ្នា ដែលធ្វើអោយហ្វេនៗតាមស្ទើរតែមិនទាន់! រាប់ចាប់ពីបទ«2AM» របស់លោកជីដេវីត បទ«All In» របស់លោកវណ្ណដាដែលកំពុងជាប់នៅលើតារាង Top Trending យូធូបប្រចាំសប្តាហ៍ ក៏ដូចជាអាល់ប៊ុម ACHIEVE របស់ក្រុម La Cima Cartel ផងដែរដែលមានរហូតទៅដល់១០បទ ព្រមទាំងបទ«កំលោះអូឡាក់ហ្ស៊ីន» របស់លោក Vito និងបទ«យល់ច្រលំ» របស់លោកKwan ជាដើម។ 

ggg

ជាពិសេសកាលពីរយៈពេលបីថ្ងៃកន្លងទៅនេះ ក៏សង្កេតឃើញថាមានផ្ទុះបទចំរៀងថ្មីមួយទៀត ដែលប្លែកទាក់ទាញ មានភាព Unique មួយនៃបទចំរៀងតែម្តង។ ដោយផ្តើមឡើងពីក្មេងប្រុសម្នាក់បើកក្បាល Inro បទចំរៀងឡើងដោយស្រែកច្រៀងតាមសំលេងកុមារថា«ជីវិតមានតែ១នោះទេ ជីវិតមានតែ១នោះទេ» យ៉ាងទាក់ត្រចៀកតែម្តង។ 

jjj

ហើយក្មេងប្រុសម្នាក់នោះគឺគ្មាននរណាក្រៅពីកូនប្រុសបង្កើតរបស់ King Rapstar របស់យើងគឺលោក Kingchi រឺហៅថា Daddy Chi នោះទេ ដែលលោកបានណែនាំកូនប្រុសរបស់លោកជាលើកដំបូងតាមរយៈបទចំរៀងនេះ។ ជាក់ស្តែងលោកបានឧទ្ទេសនាមបទនេះឡើងដោយចំណងជើងថា«១ស្មើ រឺ One Life» ដោយបានចូលរួមបកស្រាយឡើងដោយមនុស្ស៣នាក់ គឺមានរូបលោក លោក RuthKo និងកូនប្រុសរបស់លោកផងដែរគឺមានឈ្មោះថា Elphen។ គួរបញ្ជាក់ថា នៅក្នុងថ្ងៃចេញផ្សាយបទចម្រៀងនេះដំបូង លោកវណ្ណដាក៏បានចូលរួមចែករំលែកបន្តបទនេះផងដែរ ដោយនេះសបញ្ជាក់អោយឃើញថា លោកវណ្ណដាបានបង្ហាញការគាំទ្រលើគោលគំនិត និងអត្ថន័យនៃបទចំរៀងមួយនេះ។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះអត្ថន័យ និងតំលៃអប់រំនៃបទចំរៀងមួយនេះវិញ?

''''''


 


ថ្ងៃចន្ទ, 08 ខែមករា 2024 16:33  BeeTube News