បន្ទាប់ពីបានធ្វើអោយទស្សនិកជនភ្លក់រសជាតិបទចម្រៀងរ៉េបថ្មីប្រភេទនោសញ្ចេតនា«បំពេរប៉ា» រួចមក តារ៉ារ៉េប Daddy Chi បានវិលត្រលប់មកពាំនាំយករសជាតិបទចម្រៀង Hip Hop Deep Bass សាជាថ្មី។ កាលពីពេលថ្មីៗនេះ តារារ៉េប Kingchi នៃក្រុម CG Movement បានធ្វើការទំលាក់បទចម្រៀងថ្មីមួយបទរបស់ខ្លួនមានចំណងជើងថា«Ah mix te» ដោយមានការចូលរួមសម្តែងពី Tik Tok Homies ជាច្រើននាក់។ វាមិនមែនជារឿងញឹកញាប់នោះទេដែលតារារ៉េបមួយចំនួនបានបង្កើតបទចម្រៀងរ៉េបលាយឡំនឹងរសជាតិមនោសញ្ចេតនា តែចំពោះលោក Kingchi វិញអាចធ្វើបានគ្រប់រសជាតិនៃបទចម្រៀងរ៉េបទាំងអស់រាប់ចាប់តាំងពីបទ Inspiring មានដូចជាបទ«បំពេរប៉ា» «ធុញទ្រាន់» និងបទ«ស្មាន»ជាដើម ខណៈដែលនៅជ្រុងម្ខាងទៀតរសជាតិចម្រៀងផ្ទុយស្រឡះរបស់លោកគឺបែបកាចៗ Gang Gang តែម្តងដែលមានដូចជាបទ«បណ្តាំឪពុក» និងបទ«Jackpot»ជាដើម។
កាលពីថ្ងៃទី២២ ខែមករាកន្លងទៅនេះផងដែរ លោក Kingchi បានធ្វើការទំលាក់បទចម្រៀងថ្មីរសជាតិកាចៗមួយបទទៀតដែលមានចំណងជើងថា«អាមិចទេស» និងសង្កេតឃើញថាមានការចូលរួមពី Tik Tok Homies ជាច្រើនរូបផងដែរមានដូចជាលោកKim Kim, Van, Yuro និង Vanndy។ គួររំលឹកផងដែរកាលពីពេលកន្លងទៅ លោក Kingchi ធ្លាប់មានបំណងចាកចេញពីក្រុម CG Movement ម្តងរួចមកហើយ លោកព្រមទាំងធ្លាប់បានផ្តល់កិច្ចសម្ភាសន៍ថានៅទីបំផុតលោកអាចប្តូរទស្សនៈក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួនរបស់លោកបានហើយទៅលើការសាក់ ដែលមិនមែនជាភាពពាលនោះទេ ផ្ទុះមកវិញគឺបង្ហាញថាលោកជាអ្នកសិល្បៈមួយរូប។យ៉ាងណាមិញកាលវិលត្រលប់របស់ Kingchi មកក្នុងសិល្បៈវិញរយៈពេលមួយឆ្នាំកន្លងទៅមកនេះ លោកពិតជាបានពាំនាំយកនូវស្នាដៃជាច្រើនបន្សល់ទុកនៅក្នុងសិល្បៈនៃប្រទេសកម្ពុជា ក៏ដូចជាចម្រៀងប្រកបដោយមានច្នៃប្រឌិត និងការលើកចិត្តជាច្រើនជំរុញដល់អ្នកស្តាប់ទាំងឡាយ។