BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើ Kingchi បកស្រាយរឿងតាមរយៈបទថ្មី “I Know Now”?

ថ្ងៃពុធ, 12 ខែមិថុនា 2024 11:07  BeeTube News

photo_1_2024-06-12_10-50-30

CG Movement ហាក់ដូចជាងើបបញ្ចេញសកម្មភាពឡើងវិញ បន្ទាប់តារារ៉េបលោក Kingchi របស់ផលិតកម្ម CG Movement ទើបតែបានទំលាក់បទថ្មី ដែលមានចំណងជើងថា«I Know Now» រឺមានន័យថា«ខ្ញុំស្គាល់ហើយ» កាលពីយប់មិញនេះ។ បន្ទាប់ពីទស្សនិកជនបានស្តាប់ សង្កេតឃើញថាមានការចែករំលែកតៗគ្នាជាច្រើនយ៉ាងគួរអោយកត់សម្គាល់ ជាពិសេសក៏សង្កេតឃើញថាមានការចេញវិដេអូ Reaction ឡើងភ្លាមៗពីខាង Vlogger មួយចំនួនផងដែរដូចជាលោក Saven ជាដើម។ 

photo_5_2024-06-12_10-50-30

បានសេចក្តីថាបទចម្រៀងនេះហាក់ដូចជាមិនធម្មតានោះឡើយ ទើបចង់ដឹងថាមានអ្វីពិសេសនៅក្នុងបទចម្រៀងនេះទៅ? Red Entertainment សង្កេតឃើញថា នៅលើប៉ារ៉ូលបទចម្រៀងថ្មីរបស់លោក Kingchi នេះ លោកហាក់ដូចជាបានច្រៀងរៀបរាប់ទាក់ទងពីបញ្ហាចោទប្រកាន់លើសមាជិករួមក្រុមរបស់លោកផងដែរគឺលោក MC Sey និងលោក1NE ដែលរងការវាយប្រហារកាលពីពេលថ្មីៗនេះ។ 

ដោយអត្ថន័យមួយចំនួននៅក្នុងបទចម្រៀងនោះគឺមានដូចជា«ខលទៅអ្នកម្តាយ ថាម៉ែអើយកុំភ័យ រឿងនេះកូនមិនពាក់ព័ន្ធព្រោះកូនមិនបានដឹងអី ស្អីមិនច្បាស់ស្អីហេតុអ្វីទាញខ្ញុំពាក់ព័ន្ធ មហាជនទស្សនិកជនកំពុងវង្វេងភាំងភាន់ មិនដឹងថាគេចង់ជាន់ឬរៀបក្រឡាធ្វើស៊ី ឬចង់អោយនៅស្រុកខ្មែរបាត់ឈ្មោះថាCG FAN នៅតែជា FAN បាត់ FAN បើសិនជាយើង FAIL ខ្ញុំស្បថជាមួយនឹងព្រះមិនធ្វើចរិករាក់កំភែល មិនកាន់ជើងទង្វើអាក្រក់ក៏មិនលើកជើងពួកបំភ្លៃ»។ 

photo_4_2024-06-12_10-50-30

រឿងរ៉ាវដែលធ្វើអោយមហាជនចាប់អារម្មណ៍មួយទៀតគឺនៅត្រង់ចំនុចដែលលោកច្រៀងឡើងថា«រឹតតែស្គាល់អាសម្លាញ់អាប់ ចាំសម្លាប់អញ់ចាំថែមល្បោយ អានោះមិនមែនប្អូនតែស្រលាញ់ដូចកូនបង្កើត ខំបណ្ដុះខំបណ្ដាលតែវានេះអត់កំណើត អត់ជាប់សាច់បង្កើត តែស្រលាញ់ដូចសាច់ឈាម បាត់មុខមួយរយៈវាលីបង្គៈប្រកាសសង្គ្រាម»។ នៅលើប៉ារ៉ូលចម្រៀងនេះ មហាជនមួយចំនួនក៏បានចាប់ផ្តើមមានការសន្និដ្ឋានរៀងខ្លួន រហូតដល់អ្នកខ្លះក៏ទស្សន៍ទាយឡើងថា តើអាចជាលោក 4T5 ដែររឺទេ រឺមួយក៏អាចជាលោក Diafromthewestside? ប៉ុន្តែគ្មាននរណាម្នាក់អាចផ្តល់ចំលើយពិតប្រាកដបានទេក្រៅពីលោក Kingchi។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះខ្លឹមសារថ្មីនៃបទចម្រៀងរបស់លោក?

photo_3_2024-06-12_10-50-30

photo_2_2024-06-12_10-50-30


 


ថ្ងៃពុធ, 12 ខែមិថុនា 2024 11:07  BeeTube News