ដំណឹងគួរអោយសោកស្តាយ តារាសម្តែងស្រី Kim Mi Soo ដែលយេីងស្គាល់ថានាងកំពុងតែសម្តែងជាតួអង្គ " Jeongmin " នៅក្នុងរឿងភាគ Snowdrop ពេលនេះនាងបានទទួលមរណភាពបាត់ទៅហេីយក្នុងអាយុ ៣១ ឆ្នាំ ដោយមូលហេតុមិនទាន់បញ្ចាក់ច្បាស់នៅឡេីយ សូមចូលរួមរំលែកទុក្ខផងដែរ។
កាលពីថ្ងៃទី 5 ខែមករា ទីភ្នាក់ងារ Landscape Entertainment របស់តារាសម្តែង Kim Mi Soo បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយទៅកាន់សារព័ត៌មានថា តារាស្រីរូបនេះបានទទួលមរណភាពក្នុងអាយុ 31 ឆ្នាំ។
ទីភ្នាក់ងារនេះបានបញ្ជាក់ថា៖
"នេះគឺជា Landscape Entertainment ដែលជាប្រៀបដូចជាផ្ទះរបស់តារាសម្តែង Kim Mi Soo ។ ថ្ងៃនេះ យើងសូមជូនដំណឹងដ៏សោកសៅ និងសោកស្ដាយបំផុត។ តារាសម្ដែង Kim Mi Soo បានចាកចេញពីពិភពលោកនេះភ្លាមៗនៅថ្ងៃទី ៥ ខែមករា។ ក្រោយដឹងដំណឹងភ្លាម គ្រួសាររបស់ Kim Mi Soo ធ្លាក់ក្នុងទុក្ខព្រួយជាខ្លាំង។ សូមមេត្តាកុំមានការសង្ស័យ ឬពាក្យចចាមអារ៉ាមណាមួយទាក់ទងនឹងតារាស្រីរូបនេះ ដើម្បីឲ្យក្រុមគ្រួសារនៃសព មេត្តាបញ្ជូននាងទៅដោយក្តីគោរព។
ពិធីបុណ្យសពនឹងធ្វើឡើងជាលក្ខណៈឯកជនតាមការចង់បានរបស់ក្រុមគ្រួសារនាង។ ហើយក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតផងដែរ»។
តារាសម្ដែង Kim Mi Soo បច្ចុប្បន្នកំពុងស្វាគមន៍ទស្សនិកជននៅលើអេក្រង់ជាតួអង្គ Yeo Jung Min ក្នុង JTBC រឿង 'Snowdrop' ដែលជាមិត្តរួមបន្ទប់ និងជាមិត្តជិតស្និទ្ធនឹងតួឯកស្រី Eun Young Ro (Jisoo សមាជិកក្រុម BLACKPINK) ។
បន្ថែមពីលើរឿង 'Snowdrop' Kim Mi Soo បានបង្ហាញខ្លួនក្នុងរឿងភាគរួមមានរឿង 'The School Nurse Files' របស់ Netflix, 'One Night' របស់ KBS2, 'Hi Bye, Mama!' របស់ tvN និងរឿងជាច្រើនទៀត៕
អត្ថបទដកស្រង់ពី Susan-Han