BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Kim Kardashian និង Pete Davidson កំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នាប៉ុន្តែទំនាក់ទំនងនេះដូចជាមានភាពយឺតយ៉ាវខ្លាំង

ថ្ងៃព្រហស្បតិ៍, 25 ខែវិច្ឆិកា 2021 13:28  BeeTube News

photo_2021-11-25_13-15-17m

Kim Kardashian និងតារាកំប្លែង Pete Davidson  ត្រូវបានគេប្រទះឃើញនៅទីសាធារណៈ ជាមួយគ្នាក្នុងឱកាសជាច្រើនក្នុង ប៉ុន្មាន សប្តាហ៍ថ្មីៗនេះដោយបានចាប់ដៃគ្នានៅ Disneyland នៅចុងសប្តាហ៍នៃពិធីបុណ្យ Halloween ដែលធ្វើឱ្យមានការសង្ស័យថាមិត្តភាព របស់ពួកគេអាចប្រែក្លាយជាស្នេហា ។

យោងតាមប្រភពព័ត៌មានជិតស្និតមួយពាក់ព័ន្ធនឹង Kardashian បានប្រាប់សារព័ត៌មាន CNN ថា "ពួកគេទើបតែចាប់ផ្តើមស្គាល់គ្នាប៉ុណ្ណោះ មិនមានទំនាក់ទំនង់ណាគួរឲ្យកត់សម្គាល់នោះទេ" ។ "នេះហើយគឺជាលើកទីមួយដែល នាងបានណាត់ជួបនរណាម្នាក់[ចាប់ តាំង ពីនាងដាក់ពាក្យលែងលះគ្នា] ដូច្នេះហើយនាងរក្សាទំនាក់ទំនងរបស់នាងឲ្យមានភាព យឺតយ៉ាវជាងមុន"។

លោក Davidson អាយុ 28 ឆ្នាំ រស់នៅក្នុងទីក្រុង New York ជាកន្លែងដែលគាត់ថតកម្មវិធី "Saturday Night Live" ហើយ Kardashian អាយុ 41 ឆ្នាំ រស់នៅក្នុងទីក្រុង Los Angeles ជាមួយកូនៗរបស់នាង។ ប្រភពនេះ បានបន្ថែមថា ៖ “ពួកគេរស់នៅឆ្ងាយពីគ្នាហើយ ពួកគេទាំងពីរមានការងារ រវល់ខ្លាំង ។ វាមានការពិបាកក្នុងការមានទំនាក់ទំនងច្បាស់លាស់មួយ” ។

គួរបញ្ជាក់ផងដែរថា Kardashian បានដាក់ពាក្យសុំលែងលះពី Kanye West កាលពីខែកុម្ភៈឆ្នាំមុន។ ឯកសារនេះ បានលើកឡើងពីភាពខុសគ្នាដែលមិនអាចផ្សះផ្សាបាន ហើយ Kardashian កំពុងស្វែងរកសិទ្ធិមើលថែកូនទាំងបួនរបស់ពួកគេរួមគ្នា។
ទន្ទឹមនឹងនេះមិត្តភ័ក្តិរបស់ Kardashian មួយចំនួនហាក់ រំភើបចិត្តចំពោះលទ្ធភាពនៃស្នេហាថ្មីរបស់នាង។ ថ្មីៗនេះ Chrissy Teigen បាននិយាយថា ទោះបីជានាងមិនប្រាកដថា Kardashian និង Davidson មានទំនាក់ទំនងលើសពីមិត្តនឹងគ្នាក៏ដោយ "នរណាម្នាក់ដែលមិនចង់មានស្នេហាជាមួយបុរសកំប្លែងនោះ" ។

photo_2021-11-25_13-15-17 (2)m

អត្តបទដកស្រង់ពី Chloe Melas
បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃព្រហស្បតិ៍, 25 ខែវិច្ឆិកា 2021 13:28  BeeTube News