BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Khmer1Jivit Drop New Banger “Cambo Calling”

ថ្ងៃចន្ទ, 04 ខែធ្នូ 2023 17:58  BeeTube News

maxresdefault (17)-1

ប៉ះខ្មែរមួួយជីវិតអោយស្ពៃ បើមិនថ្នាំខ្លាំងមិនមែនខ្មែរមួយជីវិត! តារាហ៊ីបហប់កម្ពុជា ម្ចាស់ពាក្យ«វ៉ៃហាស៎!» នៅតែកាចញ៉ាក់សាច់ក្រោយត្រលប់ជាមួយបទចម្រៀងថ្មីដែលមានចំណងជើងថា«Cambo Calling»។ វាហាក់ដូចជាបទមួយដែលធ្វើអោយទស្សនិកជននឹងឃើញដល់ Color របស់លោកខ្មែរមួយជីវិតឡើងវិញក្រោយពេលដែលលោកខ្មែរមួយជីវិតទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងទៅលើបទចម្រៀងដែលរៀបរាប់ពីជាតិ និងតថភាពសង្គម។

405290746_315108284809915_2632828459735933547_n

ម្យ៉ាងវិញទៀត បទចម្រៀងនេះក៏រំលេចចេញនូវរសជាតិបែបកាចៗពីលោកខ្មែរមួយជីវិតផងដែរ ដែលនិយាយពីឆន្ទៈរបស់លោកក្នុងការវិលត្រលប់មកកម្ពុជាវិញ។ តាមរយៈបទនេះ លោកខ្មែរមួយជីវិតបានជះនូវថាមពលដ៏ខ្លាំងក្លាមួយ មិនមែនលបៗដូចខ្លាងាប់ តែជាតោកំណាច King of the Jungle ចាំប្រកាសសង្គ្រាមប្រាប់ដល់គូសត្រូវថាព្រៃនេះពិតជាមានស្តេចតោតែម្នាក់តាំងពីពេលមុនរហូតមកដល់ពេលនេះ ហើយលោកមិនខ្លាចញញើតរង់ចាំការប្រកួតប្រជែងទេ។

405398099_7473153496047741_4564583936281420231_n

លោកខ្មែរមួយជីវិតត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើអោយវិស័យហ៊ីបហប់ស្រុកខ្មែរកាន់តែរីកចំរើនលូតលាត់ទៅមុខ និងពោរពេញដោយការប្រកួតប្រជែង។ គួរបញ្ជាក់ផងដែរថា បទចម្រៀងនេះត្រូវបានចេញផ្សាយឡើងកាលពីថ្ងៃទី០២ ខែធ្នូកន្លងទៅនេះនៅរយៈពេល២សប្តាហ៍បន្ទាប់ពីបទ«Hit Da Club» របស់លោករួមគ្នាជាមួយនឹងលោក Vito បានចេញផ្សាយឡើង និងធ្វើអោយផ្ទុះកក្រើកយ៉ាងខ្លាំងឈរនៅលើចំំណាត់លេខរៀងកំពូលទី៧នៅលើតារាងយូធូបកម្ពុជាថ្វីបើកន្លងទៅរយៈពេល២សប្តាហ៍ក្តី។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរសម្រាប់រសជាតិបទថ្មីរបស់លោកវិញ?


ថ្ងៃចន្ទ, 04 ខែធ្នូ 2023 17:58  BeeTube News