BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Khmer1Jivet និយាយពី VannDa និង Baramey នៅលើ Facebook Live

ថ្ងៃព្រហស្បតិ៍, 01 ខែមិថុនា 2023 15:38  BeeTube News

Untitled design (16) (1) (1)

កាលពីយប់ម្សិលមិញនេះ អាយដល K1J របស់ទស្សនិកជនទាំងអស់គ្នាដែលត្រូវបានស្គាល់ថាជា Khmer1Jivet ទើបតែបានធ្វើការ Live នៅលើទំព័រហ្វេសប៊ុករបស់លោកដែលមានឈ្មោះថា Leng Sovan Dara ដើម្បីឆ្លៀតឳកាសប្រម៉ូតដល់ទំព័រហ្វេសប៊ុកថ្មីរបស់លោកទើបនឹងបង្កើតមានឈ្មោះថា Khmer1Jivit Official វិញ។

349153217_1175946713097498_2641000821675375707_n

គួរបញ្ជាក់ផងដែរ ទំព័រហ្វេសប៊ុក Leng Sovan Dara គឺជាទំព័រហ្វេសប៊ុកចាស់មួយរបស់លោក មានចំនួន Followers រហូតទៅដល់74K ឯណោះ ដែលធ្វើអោយមហាជនយល់់ឃើញថាការចាប់ផ្តើមបង្កើតថ្មីនៃទំព័រហ្វេសប៊ុករបស់លោក អាចជាការនាំយកនូវគំរោងអ្វីថ្មីៗកាន់តែពិសេសមកកាន់ទស្សនិកជន។ 

350329676_563986755898508_1427658939312133133_n

ទន្ទឹមនឹងនេះផងដែរ ក៏សង្កេតឃើញថា នៅខាងលើការ Live រយៈពេលជាង១ម៉ោងកន្លះរបស់លោក Khmer1Jivet ក៏បានក្រើនទស្សនិកជនឡើងជាមួយនឹងសារបញ្ជាក់ឡើងយ៉ាងច្បាស់ពីការចូលទៅកាន់ទំព័រហ្វេសប៊ុកថ្មីរបស់លោក ក៏ដូចជាការទៅកាន់ឆាណែលយូធូបផងដែរ។​​​ ជាងនេះទៅទៀតនោះ​​​ អ្វីដែលរឹតតែពិសេស នៅក្នុងការឆ្លើយទាក់ទងនឹងសំនួរមួយចំនួនពីទស្សនិកជន Khmer1Jivet ក៏បានឆ្លើយនឹងសំណួរទាក់ទងនឹងលោកវណ្ណដាផងដែរ។

Screen Shot 2023-06-01 at 3.19.13 PM

ដោយលោកបានបង្ហាញការយល់ឃើញខ្លះៗពីលោកវណ្ណដាថាជា ជាបុគ្គលជោគជ័យម្នាក់នៅកម្ពុជា ហើយក៏នឹកកោតសរសើរដល់ក្រុមការងារបារមីទាំងមូល ព្រោះរាប់ចាប់តាំងពី Production Team រហូតដល់ Marketing Strategy គឺធ្វើការងារបានល្អទាំងអស់។ បន្ទាប់មកលោកក៏បានទាញសេចក្តីសន្និដ្ឋានខ្លួនឯងថា មានបទចម្រៀងមួយមុខគឺមិនគ្រប់គ្រាន់ទេ គឺយើងត្រូវការទាំងធនធានថែមទៀតដើម្បីសំរេចការងារមួយអោយបានជោគជ័យ។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរ?


ថ្ងៃព្រហស្បតិ៍, 01 ខែមិថុនា 2023 15:38  BeeTube News