BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Khmer1Jivet ច្រៀងផ្ទាល់បទ “Struggle” នៅលើ Facebook Reel

ថ្ងៃពុធ, 24 ខែឧសភា 2023 14:57  BeeTube News

Untitled design (10) (1)

កាលពីថ្ងៃច័ន្ទទី២២ ខែឧសភាកន្លងទៅនេះ លោក Khmer1Jivet បានបញ្ចេញបទចម្រៀងច្រៀងផ្ទាល់របស់លោកមួយនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដែលមានឈ្មោះថា Leng Sovan Dara។ បទចម្រៀងមួយនេះផងដែរ ក៏ទទួលបានការចាប់អារម្មណ៍ និងចែករំលែកជាច្រើនពីទស្សនិកជន ដោយមហាជនមួយចំនួនចាប់អារម្មណ៍ឃើញថាវាជាប្រភេទបទចម្រៀងរ៉េបលើកទឹកចិត្តដ៏មានអត្ថន័យខ្លឹមសារយ៉ាងមានឥទ្ធិពល។ 

346118674_614069444117635_5161296512181075915_n (1)

គួរអោយចាប់អារម្ម​​​ណ៍ផងដែរថា ការច្រៀងផ្ទាល់របស់លោក Khmer1jivet តាមរយៈ Facebook Reel មួយនេះ បានធ្វើអោយទស្សនិកជនមួយចំនួនធំបានងាកមកចាប់អារម្មណ៍លើបទចម្រៀងថ្មីមួយនេះរបស់លោកដែលត្រូវបានចេញផ្សាយរួចមកហើយនៅលើឆាណែលយូធូបផ្លូវការរបស់លោកកាលពីថ្ងៃទី០២ ខែឧសភាដែលមានរយៈពេលជាង៣សប្តាហ៍កន្លងទៅនេះ។ 

22141249_1790784714284676_8966797210091979870_n

ដោយបទចម្រៀងមួយនេះរបស់លោកគឺមានចំណងជើងថា«Struggle»ដោយត្រូវបានចេញផ្សាយតំណាលគ្នានឹងបទចម្រៀងសេសសល់ឯទៀតរបស់លោកពីក្នុងអាល់ប៊ុម Murder All Odd ដែលមានសរុបប្រមាណជាង១៦បទ។ យ៉ាងណាមិញផងដែរ សង្កេតឃើញថាមហាជនមួយចំនួនធំក៏បានលើកឡើងសរសើរពេញចិត្តនូវស្នាដៃនិពន្ធតាក់តែងរបស់លោកមួយនេះជាខ្លាំង ដោយពួកគេសង្កត់ធ្ងន់ថាលោកពិតជាសក្តិសមជា Legendary ដែលមិនធ្វើអោយខកបំណងមែន ទាំងអត្ថន័យ និងចុងចួនបទចម្រៀងគឺធ្វើបានល្អ ជាពិសេសពេញចិត្តនូវមូលន័យទាំងមូលដែលជាបទចម្រៀងជំរុញលើកទឹកចិត្តជំរុញអោយមានការខិតខំប្រឹងប្រែងតស៊ូ។ 

342809605_3627239764226718_2622461421219313691_n

ម្យ៉ាងវិញទៀតផងដែរ កាលពីពេលថ្មីៗនេះ លោកខ្មែរមួយជីវិតក៏ទើបតែបានបង្ហាញពីគំរោងធ្វើបទចម្រៀងថ្មីផងដែរ តាមរយៈការបង្ហោះវិដេអូមួយបង្ហាញពីសកម្មភាពធ្វើបទចម្រៀងថ្មីជាមួយនឹងកូនប្រុសរបស់លោក។ តើទស្សនិកជនទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរចំពោះស្នាដៃបទចម្រៀងថ្មីៗរបស់លោកទាំងនេះ?


ថ្ងៃពុធ, 24 ខែឧសភា 2023 14:57  BeeTube News