កាលពីថ្ងៃអាទិត្យទី៣ ខែកក្កដាកន្លងទៅនេះ ស្របពេលដែលកំពុងមានពាក្យចចាមអារ៉ាមជាច្រើនទាក់ទងនឹងការបិទហ្វេសប៊ុកនៅកម្ពុជា លោក Leng Sovan Dara ហៅខ្មែរមួយជីវិតបានធ្វើការ Live វែកញែកយ៉ាងសកម្មអំពីប្រធានបទនេះនៅលើទំព័រហ្វេសប៊ុករបស់លោក។
លោកខ្មែរមួយជីវិតបានអោយដឹងថា លោកមិនយល់សោះ ហេតុអ្វីប្រជាជនមួយចំនួនបែរជាគាំទ្រការបិទហ្វេសប៊ុកនៅកម្ពុជានេះទៅវិញ ព្រោះប្រសិនបើមានការបិទហ្វេសប៊ុកមែន នឹងមានផលប៉ះពាល់ជាច្រើន ដែលយើងគប្បីធ្វើការសំណូមពរលន់តួទៅកាន់រាជរដ្ឋាភិបាលវិញ។
យ៉ាងណាមិញលោកបានបន្តទៀតថា ជាក់ស្តែងហ្វេសប៊ុកពិតជាបានបំរើប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងមួយផ្នែក ដូចជាការលក់អនឡាញ ការផលិតមាតិកា ក៏ដូចជាការផលិតចំរៀងជាដើម។ ផ្សារភ្ជាប់ទៅនឹងរឿងចំរៀងនេះផងដែរ លោកខ្មែរមួយជីវិតបានរៀបរាប់អោយដឹងថា បទចំរៀង និងបទភ្លេង Original ពិតជាមានតំលៃខ្លាំងណាស់ ហើយលោកសប្បាយរីករាយដែលឃើញសិល្បករជំនាន់ក្រោយអាចបង្កើតបទ Original របស់ពួកគេបានផុសផលយ៉ាងច្រើន។
ជាក់ស្តែងលោកក៏បានលើកសរសើរពីលោកម៉មពេជ្ជរិទ្ធ ដែលជាសិល្បករវ័យក្មេងមានជំនាញធ្វើភ្លេងយ៉ាងកំពូលតែម្តង ដោយលោកបានបញ្ជាក់ថាបទចម្រៀងក្រោយៗរបស់លោកនេះត្រូវបានធ្វើភ្លេងដោយលោកម៉មពេជ្ជរិទ្ធនោះទេ។
ខណៈរៀបរាប់ត្រួសត្រាយពីវិស័យតន្រ្តីហ៊ីបហប់កម្ពុជា ថាបទចម្រៀងមួយបទៗត្រូវការចំណាយពេលវេលាធ្វើជាច្រើន គិតទាំងConcept អត្ថន័យ បទភ្លេង និងការផលិត លុះចូលមកដល់យប់ថ្ងៃច័ន្ទទី៣ ខែកក្កដា លោកខ្មែរមួយជីវិតក៏បានធ្វើការបង្ហោះឡើងនូវស្តេធឺសច្បាស់ៗមួយទៀតថាអមជាមួយផ្ទៃពណ៌ក្រហម«For Khmer hip hop history សុំសរសើរបានថាគឺមានតែ VannDa និង La Cima Cartel ទេ ដែលវៃលុកបានជាង 100 Million Views on YouTube. Breaking record!!! តើទស្សនិកជនយល់ឃើញយ៉ាងណាដែរ?
យ៉ាងណាមិញ គូសបញ្ជាក់ផងដែរថា ទាក់ទងនឹងរឿងរ៉ាវបិទហ្វេសប៊ុកនៅកម្ពុជា គឺត្រឹមជាការដកតំណាងក្រុមហ៊ុនហ្វេសប៊ុកពីកម្ពុជាតែប៉ុណ្ណោះ មិនមែនជាការបញ្ឈប់ការប្រើប្រាស់ហ្វេសប៊ុករបស់បងប្អូនប្រជាពលរដ្ឋនោះទេ។