កាលពីថ្ងៃទី៤ ខែមិថុនាកន្លងទៅនេះ កំពូលអ្នកចម្រៀងRapឯករាជ្យដែលទទួលបានការគាំទ្រយ៉ាងច្រើន លោកខ្មែរមួយជីវិត បានបង្ហាញខ្លួនជាមួយនឹងការ Live សាជាថ្មីពីឆ្លងទ្វីបម្ខាងទៀតនាពេលព្រឹក។
នៅក្នុងការ Live នេះ លោកខ្មែរមួយជីវិតបានផ្តើមឡើងជាមួយនឹងខេបសិនថា«អរុណសួស្តី» ដើម្បីស្វាគមន៍ដល់ការចូលទស្សនារបស់បណ្តាអ្នកលេងនៅលើប្រព័ន្ធបណ្តាញសង្គម។ ឆ្លៀតនៅក្នុងឳកាសនេះផងដែរ លោកខ្មែរមួយជីវិតបានលើកយកនូវប្រធានបទដ៏ក្តៅគគុកអំពីបទចម្រៀង«មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧»របស់អ្នកស្រីមាសសុខសោភា មកវិភាគ វែកញែក និងសាកសួរទៅកាន់ទស្សនិកជនបន្ថែមទៀត។
លោកបានអោយដឹងថាដោយសារបទចម្រៀងនេះមិនបានផ្អែកលើប្រភពពិតប្រាកដនៃការបាត់ខ្លួនរបស់ព្រះបាទជ័យវរ្ម័នទី៧ លោកខ្លួនឯងពិតជាចង់ដឹងពីមូលហេតុពិតនៃការបាត់ខ្លួនរបស់ទ្រង់នេះខ្លាំងមែនទែន ហើយក៏បានចោទជាសំណួរត្រិះរិះទៅកាន់ទស្សនិកជនទាំងអស់គ្នា។
ម្យ៉ាងវិញទៀតកត់សម្គាល់ឃើញថានៅក្នុងការ Live រយៈពេលជិត១ម៉ោងនោះ ក៏មានទស្សនិកជនមួយចំនួនក៏បានសាកសួរអំពីការងារសិល្បៈរបស់លោកផងដែរ ដោយបានសួរថាតើលោកអាចនឹងធ្វើចម្រៀងជាមួយនឹងលោកជីដេវីតទេ លោកខ្មែរមួយជីវិតក៏បានតបថា ធ្វើតើប្អូនប្រសិនបើគេហៅ ជីដេវិតពិតជា Cool លោកមិនបានស្អប់ជីដេវីតទេ ហើយកាលពីលោកធ្លាប់បាន Disstrack ជាមួយលោកជីដេវីត លោកជីដេវីតគឺជាដៃគូប្រកួតប្រជែងដ៏ល្អម្នាក់។
បន្ទាប់មកក៏មានទស្សនិកជនមួយចំនួនទៀតក៏បានស្នើរអោយមានការសហការរបស់លោកជាមួយលោកជីដេវីត និងវណ្ណដា លោកក៏បានអោយដឹងសាជាថ្មីថាការសហការជាមួយតារា Top ស្រុកខ្មែរមិនមែនជាការងារស្រួលទេ គឺត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ដូចនេះសូមពួកគេយល់ចិត្តលោកវណ្ណដា និងលោកជីដេវីតផង។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរ?