BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Khmer Cypher 2 កក្រើកម្តងទៀតចូលរួមដោយ Hip Hop Star ល្បីៗ

ថ្ងៃព្រហស្បតិ៍, 07 ខែកញ្ញា 2023 13:09  BeeTube News

2023-09-07 13.04.12

កាលពីពេលថ្មីៗនេះ កំពូល Rapper ល្បីៗប្រជុំជើងគ្នានៅក្នុងកម្មវិធី The Rapper Cambodia បានបញ្ចេញរូបភាពសកម្មភាពខ្លះៗរបស់ពួកគេ ជាពិសេសដូចជាលោកខ្មែរមួយជីិវិតផ្ទាល់ដែលលោកបានធ្វើការចែករំលែកកំរងបរិយាកាសការងារសប្បាយៗជាមួយនឹង Rapper ជំនាន់ថ្មីឯទៀត។

2023-09-07 13.04.20

កត់សម្គាល់ឃើញថានៅក្នុងការបង្ហោះទាំងនេះ លោកខ្មែរមួយជីវិតបានបង្ហើបអោយដឹងថា​​​  The Real Hip Hop នឹងកក្រើកឡើងម្តងទៀតដូចកាលត្រលប់ទៅឆ្នាំ២០១៧ យ៉ាងដូច្នោះឯង ដែលជាជំនាន់បើកមុខសិល្បកររ៉េប និងវាយលុកវិស័យហ៊ីបហប់ស្រុកខ្មែរដំបូងបំផុត។

2023-09-07 13.04.25

កាលពីជំនាន់នោះ លោកបានបញ្ចេញបទចម្រៀងរ៉េបមួយខ្នាតធំ ដែលមានចំណងជើងថា«Khmer Cypher» ហើយទទួលបានការគាំទ្រយ៉ាងផ្ទុះកក្រើកមហាសាល ដោយមានការប្រមូលដោយកំពូល Hip Hop Star គីឡូធ្ងន់ៗជំនាន់ដំបូងជាច្រើនរូបរួមមាន លោក Vitou, កញ្ញា Rangsey, លោកSerey, លោកPonleur, លោក Reezy, លោកVisal និងលោកYT។ 

2023-09-07 13.04.00

ខណៈនេះផងដែរ លោកខ្មែរមួយជីវិតបានបោះពាក្យឡើងជាមួយនឹងការភ្ជាប់រូបថតមួយសន្លឹករួមគ្នាជាមួយក្រុមការងារ The Rapper Cambodia ដែលមានលោកវណ្ណដា, លោក Ruthko,លោកJuvie lin, លោកKingChi និងលោក Norithថា«កាលពី២០១៧ ខ្ញុំបានចេញ Khmer Cypher ម្តងកក្រើកពិភពគុណ ឥលូវចង់ស្តាប់ Khmer Cypher Part2 ទេ??? 2023 boyyyy ចូលរួមសុទ្ធតែកំពូលជើងខ្លាំងមកពីគ្រប់ផលិតកម្ម»។ 

2023-09-07 13.04.30

គួរបញ្ជាក់ផងដែរ លោក MC Sey គឺជាRapper មកពីផលិតកម្ម CG Movement ចំណែកលោកវណ្ណដា និងក្រុម Polarix មកពីផលិតកម្មបារមី និងលោក Ruthko មកពីផលិតកម្ម Klapyahand។ តើអាចដែររឺទេ ដែលបទចម្រៀងមួយនេះនឹងក្លាយទៅជា Real Heat Hip Hop Song សម្រាប់កម្មវិធីមួយនេះ?

2023-09-07 13.04.34


 

 


ថ្ងៃព្រហស្បតិ៍, 07 ខែកញ្ញា 2023 13:09  BeeTube News