BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បទថ្មី Khmeng Khmer “ទាហានប៉ារ៉ា” ឈរនៅលើរសជាតិខុសប្លែកគេនៅក្នុងសង្គ្រាមរ៉េប

ថ្ងៃសុក្រ, 04 ខែវិច្ឆិកា 2022 14:27  BeeTube News

ការទំលាក់បទចម្រៀងថ្មីរបស់ក្រុមក្មេងខ្មែរនៅក្នុងរដូវកាល Diss Track ឆ្នាំ២០២២នេះ​​​ បានធ្វើអោយទស្សនិកជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះកាលពីរដូវកាលមុនក៏មានវត្តមានរបស់ក្មេងខ្មែរចូលរួមនៅក្នុងសង្គ្រាមរ៉េបនេះផងដែរ។ កាលពី៣ឆ្នាំមុន ដោយមានផ្ទុះសង្គ្រាម Diss Track ជាលើកដំបូងនៅក្នុងឆ្នាំ២០១៩ ក្រុមក្មេងខ្មែរក៏បានចេញបទចំរៀង Diss Track មួយបទដែលមានចំណងជើងថា«ឆ្នាំនេះ» បានលើកឡើងអំពីឧត្តមគតិរបស់លោកក្នុងការលើកស្ទយអ្វីជារបស់ខ្មែរ និងស្នាដៃរបស់ខ្មែរ និងបង្ហាញជំហររបស់ពួកគេគាំទ្រ Khmer1Jivet ថែមទៀត។ 

maxresdefault (8)-1

ដោយសង្គ្រាមមួយនេះហាក់ដូចជាការផ្ចាញ់ផ្ចាលគ្នានូវគោលគំនិតពីរមួយគឺការថែរក្សាអត្តសញ្ញាណជាតិ និងមួយទៀតគឺការប្រឹងប្រែងអភិវឌ្ឈន៍ទំនើបកម្មខេមរយាន្តកម្ម។ គួរបញ្ជាក់ផងដែរនៅក្នុងសង្គ្រាមឆ្នាំនោះផងដែរគឺជាសង្វៀនក្តៅគគុករវាង Khmer1Jivet និងលោកជីដេវីតផងដែរ។ នៅខាងKhmer1Jivet មានអ្នកគាំទ្រដូចជាលោក Morono, Dymey Cambo, និងKhmeng Khmerនេះជាដើម។ សំរាប់សង្គ្រាម Rapper ឆ្នាំ២០២២នេះគឺផ្តើមឡើងរវាងគូលោកវណ្ណដា និងលោកជីដេវីតនោះទេ ហើយទៅលើប្រធានបទផ្សេងទៀតដែលទាក់ទងនឹងការលួចបទចម្រៀងរបស់លោកវណ្ណដា និងអត្ថន័យនៃមិត្តក្លែងក្លាយ ទើបឃើញថាសង្គ្រាមលើកនេះអាចជាប្រធានបទផ្ទាល់ខ្លួនបន្តិចដែលធ្វើអោយអ្នកក្រៅមិនងាយលូកលាន់នោះទេ។ សំរាប់បទក្មេងខ្មែរ«ទាហានប៉ារ៉ា»មួយនេះគឺបង្ហាញថាក្មេងខ្មែរមិនចោលអត្តសញ្ញាណក្រុមរបស់ខ្លួនឯង និងអត្តសញ្ញាណរបស់ជាតិនោះទេ ព្រោះបទចម្រៀងថ្មីរបស់ពួកគេមួយនេះនៅតែរក្សាគុណតំលៃរបស់ខ្លួនដូចជាទឹកចិត្តស្នេហាជាតិ ការដឹងគុណឪពុកម្តាយជាដើម។ ថ្វីបើក្មេងខ្មែរមិនបានបោះជំហ៊ានចូលក្នុងភ្នក់ភ្លើងសង្គ្រាមរ៉េប តែក្មេងខ្មែរបានបង្ហាញថាពួកគេនៅតែរក្សាជំហររបស់ខ្លួនឈរនៅលើឧត្តមគតិ និងគោលការណ៍មិនអាចផ្លាស់ប្តូរបានឡើយ។




 


ថ្ងៃសុក្រ, 04 ខែវិច្ឆិកា 2022 14:27  BeeTube News