BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Tristan Thompson ត្រូវបាន Khloé Kardashian កាត់ចិត្តបានហើយ ចំពេលកំពុងមានបញ្ហាទំនាក់ទំនងថ្មីកើតឡើង

ថ្ងៃសុក្រ, 10 ខែធ្នូ 2021 14:36  BeeTube News

photo_2021-12-10_14-16-50c (1)

Khloé Kardashian និង Tristan Thompson បច្ចុប្បន្នកំពុងផ្តោតលើការចិញ្ចឹមកូនស្រីដែលមានឈ្មោះថា True អាយុ ៣ឆ្នាំរួមគ្នា ។ Khloé Kardashian កំពុង "កាត់ចិត្ត" ពីអតីតសង្សាចាស់គឺលោក Tristan Thompson ចំពេលលោកមានបញ្ហាថ្មីទាក់ទងនឹងភាពមិនស្មោះត្រង់របស់គាត់។

Thompson អាយុ 30 ឆ្នាំ កំពុងត្រូវបានប្តឹងដោយ Maralee Nichols សម្រាប់ការចិញ្ចឹមកូន និងថ្លៃសេវាទាក់ទងនឹងការមានផ្ទៃពោះ បន្ទាប់ពីនាងបាននិយាយថា ពួកគេមានផ្ទៃពោះកូនជាមួយគ្នា កាលពីខែមីនា នេះបើយោងតាមឯកសាររបស់តុលាការដែលទទួលបានដោយគេហទំព័រ PEOPLE ។ អ្នកតំណាងរបស់នាង បានប្រាប់ PEOPLE ថា Maralee Nichols បានផ្តល់កំណើតដល់កូនប្រុសម្នាក់ កាលពីសប្តាហ៍មុននេះ។

ឯកសារតុលាការដែល បានលេចឡើងក្នុងពេលថ្មីៗនេះត្រូវបានដាក់ពាក្យបណ្តឹងកាលពីរដូវក្តៅបន្ទាប់ពី Kardashian ដែលមានអាយុ 37ឆ្នាំ និង Thompson បានបែកបាក់គ្នា។ ប្រភពមួយបាននិយាយថា “Khloé កំពុងកាត់ចិត្តពីគាត់”។ "Tristan និង Khloé បានបែក គ្នាមួយរយៈ ហើយចំណែកឯរឿងរ៉ាវរវាងពួកគេគឺមិនមានបញ្ហាអ្វីនោះទេ"។

photo_2021-12-10_14-16-51m

ប្រភពខាងក្នុងមួយបានបន្ថែមថា អតីតគូស្នេហ៍មួយគូនេះគឺផ្ដោតលើការចិញ្ចឹមកូនស្រីអាយុ ៣ឆ្នាំ របស់ពួកគេរួមគ្នា។ (Thompson ក៏ចិញ្ចឹមកូនប្រុសឈ្មោះ Prince អាយុ 4ឆ្នាំ រួមគ្នាជាមួយអតីតមិត្តស្រី Jordan Craig ផងដែរ) ។ ប្រភពមួយផ្សេងទៀតបានប្រាប់ PEOPLE នៅដើមសប្តាហ៍នេះថា Kardashian "បានដឹងអំពីទារកដែលទើបនឹងកើតនោះ" ហើយបានបញ្ជាក់ថា នាងនិង Thompson "នៅមានទំនាក់ទំនងនឹងគ្នាក្នុងខែមីនានៅឡើយ" នៅពេលដែលគាត់បានសារភាពថាបានរួមភេទជាមួយ Nichols នេះបើយោងតាមឯកសាររបស់តុលាការ។

photo_2021-12-10_14-21-40m

Kardashian និង Thompson បានបែកគ្នាហើយត្រូវគ្នាវិញជាច្រើនលើកច្រើនសារមកហើយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយការបែកបាក់គ្នាចុងក្រោយបំផុតគឺនៅក្នុងខែមិថុនា។ កាលពីខែសីហា ប្រភពមួយបាននិយាយថា អ្នកទាំងពីរកំពុងបន្ត "រក្សាភាពរួសរាយរាក់ទាក់នឹងគ្នា" ក្រោយការបែកបាក់គ្នា ដើម្បីជាប្រយោជន៍ដល់ True ដែលជាកូនស្រីរបស់ពួកគេ។

ប្រភពខាងក្នុងក៏បាននិយាយបន្ថែមនៅពេលនោះថា "គោលដៅរបស់ Khloé គឺតែងតែបង្កើតស្ថានភាពល្អបំផុតសម្រាប់ True" ។ "មិនថាមានអ្វីកើតឡើងជាមួយ Tristan, Khloé ចង់ឱ្យ True ដឹងថាឪពុកម្តាយទាំងពីររបស់នាងស្រឡាញ់នាងយ៉ាងខ្លាំង"៕

អត្ថបទដកស្រង់ពី People
បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃសុក្រ, 10 ខែធ្នូ 2021 14:36  BeeTube News