ហេតុផលដែលរុស្ស៊ីកំពុងផ្តល់ឲ្យគឺដោយសាររុស្ស៊ីជឿថាពួកគេមានព័ត៌មានដែលជនជាតិអ៊ុយក្រែនចង់កំណត់គោលដៅដ្រូន ឬ យន្តហោះគ្មានមនុស្សបើកឥលូវនេះ។
អ្នកសារព័ត៌មានក៏បានរាយការណ៍ថា អ្វីដែលគាត់មើលឃើញនិងអ្វីដែលគាត់លឺឥលូវនេះគឺប្រទេសទាំង ២ រុស្ស៊ី និង អ៊ុយក្រែន កំពុងចោទប្រកាន់គ្នាទៅវិញទៅមកលើ ចេតនាចង់កំទេចទំនប់ ហើយប្រសិនបើមានរឿងនេះកើតឡើងពិតមែន ទឹកជំនន់នឹងកើតមានឡើង។
ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានថ្លែងថា វានឹងក្លាយជាគ្រោះមហន្តរាយ ប៉ុន្តែវានឹងដាក់របាំងធម្មជាតិរវាងកងកម្លាំងអ៊ុយក្រែន និងកងកម្លាំងរុស្ស៊ី។ ដូច្នេះ រុស្ស៊ីកំពុងចោទអ៊ុយក្រែនថាចង់បង្កើតវាឡើង ហើយនៅក្នុងការលើកឡើងនេះភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការបំផ្លាញ Kherson ។ មួយរយៈនេះគ្មានទឹក និងអគ្គិសនីសម្រាប់ប្រើប្រាស់នោះទេ ប៉ុន្តែប្រជាជនអ៊ុយក្រែនក៏បានឆ្លើយតបថាពួកគេមិនប្រកាន់យកនិងប្រងើយកន្តើយនឹងសេចក្តីថ្លែងការណ៍របស់រុស្ស៊ី។ ពួកគេជឿលើសកម្មភាពជាងពាក្យសំដី ហើយពួកគេគិតថាវាមិនមែនជារឿងងាយទេដែលមានការដកថយរបស់រុស្ស៊ីនោះ។
ប្រសិនបើមានការដកថយនេះមែន តើវាមានអត្ថន័យយ៉ាងដូចម្តេច ?
គួរឲ្យកត់សម្គាល់ថា Kherson គឺជារាជធានីប្រចាំតំបន់តែមួយគត់ដែលរុស្ស៊ីបានគ្រប់គ្រងចាប់តាំងពីសង្គ្រាមចាប់ផ្តើមមក ហើយវាជាចំណុចតែមួយគត់ក្នុងប្រទេសដែលទាហានរុស្ស៊ីស្ថិតនៅខាងលិចទន្លេDenipro។
ឥឡូវនេះ មន្ត្រីរុស្ស៊ីពិតជាបានិយាយអំពីសមរភូមិនេះសម្រាប់ Kherson ដែលពួកគេបានលើកឡើងថា វានឹងក្លាយជាការសម្រេចចិត្តមួយ។ មន្ត្រីរុស្ស៊ីមួយចំនួនថែមទាំងបានប្រដូចវាទៅនឹងសមរភូមិសង្គ្រាមលោកលើកទី ២ នៅ Stalingrad ដែលជាកន្លែងដែលមានការប៉ាន់ស្មានថាមានអ្នកស្លាប់និងរបួសចំនួន ២ លាននាក់។ ជាក់ស្តែងតំបន់ Kherson គឺជាច្រកផ្លូវទៅកាន់ភាគខាងត្បូង ហើយក៏ជាច្រកផ្លូវទៅកាន់តំបន់គ្រីមៀផងដែរ។ Kherson ក៏ជាតំបន់ដែលមានការផ្គត់ផ្គង់ទឹកសាបដល់ឧបសម្ព័ន្ធ Crimea ដែលរុស្ស៊ីបានបញ្ចូលក្នុងឆ្នាំ ២០១៤ មកម៉្លេះ។ នៅពេលដែលរុស្ស៊ីបានកាន់កាប់ទីកន្លែងនោះ អ៊ុយក្រែនបានកាត់ផ្តាច់ពីការផ្គត់ផ្គង់ទឹកសាបផងដែរ។ ដូច្នេះជាថ្មីម្តងទៀត វាគឺជារឿងមួយដែលមានសារៈសំខាន់លើផ្នែកយុទ្ធសាស្ត្រនយោបាយសម្រាប់ភាគីទាំងសងខាងរួមមាន រុស្ស៊ីនិង អ៊ុយក្រែន។ ប៉ុន្តែប្រសិនបើអ៊ុយក្រែនអាចដណ្តើមយកតំបន់Kherson វានឹងធ្វើឲ្យកងទ័ពរុស្ស៊ីបើកការវាយប្រហារមកលើប្រទេសអ៊ុយក្រែនភាគខាងកើត។ ដូច្នេះហើយ វាជាយុទ្ធសាស្ត្រនយោបាយដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ។
បន្ថែមទៀតនោះ វាក៏ជារឿងនយោបាយចម្បងរបស់ប្រធានាធិបតី ពូ ទីនផងដែរ ប្រសិនបើលោកពិតជាដកថយចេញពីទីក្រុង Kherson ពិតមែនលោកនឹងត្រូវមើលឃើញថានេះជាបរាជ័យដ៏ធំរបស់លោក។