មេបញ្ជាការថ្មីនៃកងទ័ពរុស្ស៊ីលោក Sergey Surovikin បានទទួលស្គាល់ស្ថានភាពយោធានៅក្នុងតំបន់ Kherson មានភាពតានតឹង។ កម្លាំងអ៊ុយក្រែនបានវាយប្រហារទៅលើរថក្រោះរុស្ស៊ីដោយប្រើប្រាស់កាំជ្រួចមីស៊ីលប្រឆាំងរថក្រោះ ATGM ដែលបានបង្កើតអោយមានបន្ទុះដ៏ខ្លាំងក្លា។ វីដេអូ Footage នេះត្រូវបានថតពីចម្ងាយរាប់ម៉ាយដែលបង្ហាញអោយឃើញរថក្រោះមួយនៅដាច់ដោយឡែកតែឯងនៅឯកណ្តាលវាលមួយ។ ទិដ្ឋភាពដែលហាក់ដូចជាស្ងប់ស្ងាត់បន្ទាប់មកត្រូវបានរំខានដោយថាមពលដ៏ខ្លាំងក្លារបស់កាំជ្រួចមីស៊ីល ATGM ដែលបាញ់សំដៅទៅលើរថក្រោះនោះ។ អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ដែលមានគណនីឈ្មោះថា Blue Sauron បានផ្តល់នូវទិន្នន័យជម្លោះយោធាចាប់តាំងពីមានការចាប់ផ្តើមនៃសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនមកម៉្លេះដែលមានបន្ទុះដ៏ខ្លាំងក្លាមួយទៅលើរថក្រោះរុស្ស៊ីបន្ទាប់ពីត្រូវវាយប្រហារដោយកាំជ្រួចមីស៊ីល atgm របស់កងពលតូចទី72របស់អ៊ុយក្រែន។ កងកម្លាំងរុស្ស៊ីបានរងទុក្ខលំបាកលើផ្នែកយោធារបស់ខ្លួននៅក្នុងតំបន់ Kherson នៃភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។ មេបញ្ជាការថ្មីនៃកងទ័ពរុស្ស៊ីលោក Sergey Surovikin បានសម្តែងថាស្ថានភាពយោធានៅពេលនេះមានភាពស្មុគស្មាញខ្លាំងណាស់។ ស្ថានភាពក្នុងតំបន់ប្រតិបត្តិការយោធាពិសេសអាចនិយាយបានថាមានភាពតានតឹងខ្លាំងណាស់ដោយលោកបានប្រាប់ទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ព័ត៌មាន Russia 24 នៅក្នុងបទសម្ភាសន៍មួយ។ សត្រូវបានកំពុងព្យាយាមវាយប្រហារជាបន្តបន្ទាប់ទៅលើទីតាំងរបស់កងទ័ពរុស្ស៊ី។ ដំបូងបំផុតនោះរឿងនេះគឺជាកង្វល់សំរាប់តំបន់មួយចំនួននៃទីក្រុង Kryvyi Rih ដែលមានដូចជា Kup’yans’k, Lyman និង Mykolaiv។ អ៊ុយក្រែនក៏ធ្លាក់ចូលទៅក្រោមការវាយប្រហាររបស់រុស្ស៊ីផងដែរជាមួយនឹងរលកថ្មីនៃបន្ទុះជាច្រើនបានវាយប្រហារទៅលើទីក្រុងមួយចំនួន។ កងទ័ពរុស្ស៊ីបានកំណត់គោលដៅទីតាំងផលិតថាមពលដែលបានបំផ្លាញស្ថានីយផលិតថាមពលមួយភាគបីនិងបណ្តាលឱ្យដាច់ចរន្តអគ្គិសនីទូទាំងប្រទេស។ លោកប្រធានាធិបតីអ៊ុយក្រែន Zelenskyy បានឆ្លើយតបទៅនឹងការគំរាមកំហែងនៃការដាច់ភ្លើងនេះថាអភិបាលក្រុង Kyiv លោក Vitali Klitschko បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមប្រើប្រាស់អគ្គិសនីដោយការសន្សំសំចៃ។ មានមនុស្សពីរនាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និងមានម្នាក់ទៀតរងរបួសបន្ទាប់ពីមានការវាយប្រហារនៅលើរោងចក្រថាមពលនៅក្នុងទីក្រុង Kyiv ជំរុញឱ្យការិយាល័យរដ្ឋអាជ្ញានៃទីក្រុងKyiv បើកការស៊ើបអង្កេតលើការរំលោភបំពានដែលអាចកើតមានលើច្បាប់ និងទំនៀមទម្លាប់នៃសង្គ្រាម។ វានៅតែមិនច្បាស់លាស់ថាតើរយៈពេលយូរប៉ុណ្ណាដែលកំលាំងរុស្ស៊ីនៅតែអាចបន្តវាយប្រហារលើទីក្រុងនានារបស់អ៊ុយក្រែនបានខណៈដែលពួកគេកំពុងភ័យខ្លាចនឹងការជិតអស់ការផ្គត់ផ្គង់គ្រាប់មីស៊ីលផងដែរ។ឧស្សាហកម្មការពារជាតិរុស្ស៊ីមិនអាចផលិតកាំជ្រួចមីស៊ីលថ្មីបានគ្រប់គ្រាន់ឡើយ ហើយគ្រាប់មីស៊ីលដែលពួកគេយកទៅធ្វើសង្គ្រាមជាមួយនៅថ្ងៃទី២៤ ខែកុម្ភៈនោះក៏ត្រូវបានអស់ផងដែរ យោងទៅតាមការរាយការណ៍របស់ឧត្តមសេនីយ Kyrylo Budanov ដែលជាប្រមុខនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិរបស់អ៊ុយក្រែនបានថ្លែងនៅក្នុងសុន្ទរកថាដែលបានចែករំលែកបន្តដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិរបស់អ៊ុយក្រែន។ លោកក៏បានធ្វើការព្យាករណ៍ពីជ័យជម្នះសំខាន់ៗសម្រាប់ទីក្រុង Kyiv នៅចុងឆ្នាំផងដែរដោយការព្យាករណ៍នោះបានលើកឡើងថាសង្គ្រាមគួរតែបានបញ្ចប់នៅចុងបញ្ចប់នៃរដូវក្តៅបន្ទាប់ដោយកងទ័ពអាចដណ្តើមយកមកវិញនូវអ៊ុយក្រែនទាំងមូល ទាំងរាប់បញ្ចូលដោយឧបទ្វីបគ្រីមៀដែលបានបាត់បង់ទៅអោយរុស្ស៊ីកាលពីឆ្នាំ ២០១៤ផងដែរ។