BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីនឹងជំលៀសពលរដ្ឋនៅ Kherson ខណៈដែលកងកម្លាំងអ៊ុយក្រែនរុលទៅមុខ

ថ្ងៃសុក្រ, 14 ខែតុលា 2022 11:40  គុន ច័ន្ទរដ្ឋា

2022-10-14 11.37.17 (1) (1)

Aljazeera-

រុស្សីនិយាយថាគេនឹងជួយជំលៀសពលរដ្ឋអ៊ុយក្រែនក្នុងតំបន់ដែលគេបានភ្ជាប់ទឹកដីនៅ Kherson ដែលជាសញ្ញាថ្មីមូយទៀតដែលទីក្រុង Kyiv បានធ្វើការវាយបករុលទៅមុខ ហើយទីក្រុងមូស្គូបានរបូតពីកណ្តាប់ដៃនូវទឹកដីដែលខ្លួនបានកាន់កាប់។ "រដ្ឋាភិបាលបានធ្វើសេចក្តីសម្រេចចិត្តក្នុងការចាត់ចែងជួយរៀបចំការចេញដំណើររបស់ពលរដ្ឋនៅក្នុងតំបន់ Kherson" ឧបនាយករដ្ឋមន្ត្រីរុស្សី Marat Khusnulin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ អភិបាលនៃតំបន់ Kherson នៃភាគខាងត្បូងអ៊ុយក្រែនក្នុងតំបន់ Kherson ដែលលើកបន្តុបដោយរុស្សីបានប្រាប់ពលរដ្ឋឲ្យប្រមូលកូនចៅក្នុងពេលថ្មីៗនេះហើយភៀសខ្លួនចេញ។

នៅក្នុងសេចក្តីថ្លែងការណ៍តាមវីឌីអូក្នុង Telegram, Vladimir Saldo បានស្នើរសុំជាសាធារណៈចំពោះទីក្រុងមូស្គូដើម្បីជួយដឹកជញ្ជូនជនស៊ីវិលទៅកាន់កន្លែងសុវត្តិភាពនៅក្នុងទឹកដីរុស្សី។ "ជារៀងរាល់ថ្ងៃទីក្រុងនៅក្នុង Kherson ត្រូវរងនូវការវាយប្រហារដោយមីស៊ីល" Saldo និយាយ "ដូចនេះ អ្នកដឹកនាំនៅក្នុងរដ្ឋបាលនៃតំបន់ Kherson បានសម្រេចនឹងផ្តល់នូវជំរើសសំរាប់គ្រួសារនិងពលរដ្ឋនូវជំរើសដើម្បីធ្វើដំណើរទៅកាន់តំបន់ផ្សេងទៀតនៅក្នុងសហព័ន្ធរុស្សីដើម្បីស្នាក់នៅនិងរៀនសូត្រ  "យើងបានផ្តល់យោបល់ចំពោះអ្នកស្រុកទាំងអស់នៅក្នុងតំបន់ Kherson បើសិនជាគេប្រាថ្នាធ្វើដូច្នេះ" ដើម្បីការពារពួកគេពីផលវិបាកដោយសារការវាយប្រហារដោយមីស៊ីលនៅក្នុងតំបន់នេះ។

ទីភ្នាក់ងារសារព័ត៌មាន Tass News បានរាយការណ៍មកថា ក្រុមដំបូងនៃជនស៊ីវិលដែលបានរត់ចេញពី Kherson ត្រូវបានរំពឹងថាទៅដល់តំបន់ Rostov ក្នុងប្រទេសរុស្សីយ៉ាងឆាប់បំផុតក្នុងថ្ងៃសុក្រ។ Kherson ជាតំបន់១នៅក្នុងតំបន់ទាំង៤នៃខេត្តរបស់អ៊ុយក្រែនដែលកាន់កាប់ដោយរុស្សីនិងបានអះអាងថាគេបានភ្ជាប់ទឹកដីទាំងនោះទៅជារបស់រុស្សីកាលពីខែមុន និងជាតំបន់យុទ្ធសាស្ត្រដែលសំខាន់ជាងគេ។ រុស្សីបានកាន់កាប់ទាំង២ទាំងផ្លូវដីទៅកាន់ Crimea ដែលរុស្សីបានចាប់យកតាំងពីឆ្នាំ២០១៤ ហើយនិងមាត់ទន្លេ Dnieper ដែលជាទន្លេដ៏ធំនៅក្នុងអ៊ុយក្រែន។

ចាប់តាំងពីដើមខែតុលាកងកម្លាំងអ៊ុយក្រែនបានហក់ចូលទៅក្នុងសមរភូមិមុខដែលមានទ័ពរុស្សីនៅទីនោះ ហើយបានរុលទៅមុខកាន់កាប់ទឹកដីបានយ៉ាងធំនៅក្នុងផ្នែកខាងត្បូងចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។ ពួកគេបានរុលទៅមុខយ៉ាងលឿននៅតាមបណ្តោយត្រើយទន្លេខាងលិចក្នុងគោលបំណងដើម្បីកាត់ផ្តាច់នូវការផ្គត់ផ្គង់ស្បៀងអាហារនិងគ្រាប់រំសេវនិងផ្លូវរត់ចេញរបស់កងទ័ពរុស្សីដែលស្ថិតនៅទីនោះជាច្រើនពាន់នាក់។ ការដឹកជញ្ជូនចេញនូវពលរដ្ឋចេញពី Kherson វាជាមហន្តរាយដ៏ធំចំពោះការអះអាងរបស់រុស្សីដែលថាបានភ្ជាប់យកទឹកដីបានចំនួន១៥%នៅក្នុងខែនេះ ។


ថ្ងៃសុក្រ, 14 ខែតុលា 2022 11:40  គុន ច័ន្ទរដ្ឋា