DW-
លោកប្រធានាធីបតី Volodymyr Zelensky បានិយាយកាលពីថ្ងៃព្រហស្បត៍ថាកងកម្លាំងទីក្រុង Kyiv បានចាប់យកទឹកដីច្រើនជាង៥,០០០គ.ម.ការ៉េ នៅភាគខាងត្បូងតំបន់ Kherson ចាប់តាំងពីថ្ងៃទី១តុលា។ ទឹកដីដែលបានចាប់យកមកវិញរួមបញ្ចូលទាំងទីក្រុងជិត៣០និងភូមិដែលកងកម្លាំងរុស្សីបានកាន់កាប់អស់ជាច្រើនខែ ។អ្នកនាំពាក្យនៃទីបញ្ជាការផ្នែកខាងត្បូងរបស់ទីបញ្ជារការអ៊ុយក្រែនភាគខាងត្បូងបាននិយាយ។ នៅក្នុងវីឌីអូដែលថ្លែងសុន្ទរកថា លោកបាននិយាយផងដែរថាវាក៏មានជោគជ័យខាងយោធានៅភាគខាងកើតផងដែរ។ កាលពីព្រឹកថ្ងៃព្រហស្បត៍អ្នកនាំពាក្យទីបញ្ជាការអ៊ុយក្រែនភាគខាងត្បូង Natalia Gumeniuk បាននិយាយថាការចាប់យកទឹកដីត្រឡប់មកវិញនៅភាគខាងត្បូង Kherson ដែលមានទំហំ៣០ភូមិនិងក្រុង។
កងទ័ពអ៊ុយក្រែនបានរុលទៅមុខយ៉ាងយឺតបំផុតនៅប៉ែកខាងត្បូងជាងនៅតំបន់ប៉ែកឥសាន្តនៃ Kharkiv ដែលបច្ចុប្បន្ននេះជិតទទួលបានជោគជ័យនិងកាន់កាប់ទាំងស្រុងហើយ។ កងទ័ពរបស់រុស្សីបាននិយាយថា “កងទ័ពរបស់សត្រូវបានរញច្រានត្រឡប់មកវិញនៅតាមខ្សែរត្រៀមជួរមុខនៃខ្សែរការពាររបស់យើង” នៅភាគខាងត្បូង។ គេបានិយាយទៀតថាកងទ័ពអ៊ុយក្រែនបានដាក់ពង្រាយកងទ័ពចំនួន៤កងវរសេនាតូចពិសេស ហើយបានធ្វើការប៉ុនប៉ងម្តងហើយម្តងទៀតដើម្បីបំបែកការការពាររបស់យើង នៅជិត Dudchany , Sukhanov , Sadok , និង Bruskinskoe។
កាលពីថ្ងៃព្រហស្បត៍លោកប្រធានាធិបតី Volodymyr Zelensky បានប្រកាសថាការវាយបករបស់អ៊ុយក្រែននៅក្នុងតំបន់ភាគខាងត្បូង Kherson មានលក្ខណៈយឺតយ៉ាវបន្តិចដោយសារយើងត្រូវការរក្សាកងកម្លាំង បន្ទាបពីបានយកទឹកដីមកកាន់កាប់វិញស្ទើរតែស្រុងហើយនោះនៅក្នុងតំបន់ Kharkiv កងកម្លាំងអ៊ុយក្រែនបច្ចុប្បន្នក្នុងពេលថ្មីៗនេះនេះបានបញ្ជាក់ថាមានកើនទឹកដីកាន់តែច្រើនទាំងនៅភាគខាងត្បូងនិងភាគខាងកើត។ Kherson ជាតំបន់មួយដែលជាការប៉ាន់ស្មានមានប្រជាពលរដ្ឋប្រហែលជាមួយលាននាក់ ត្រូវបានកាន់កាប់ដោយកងទ័ពរុស្សីដោយងាយស្រួលបំផុតនៅដើមខែមិនាដោយកងទ័ពុស្សីបន្ទាប់ពីពួកគេចាប់ផ្តើមឈ្លានពានពីដំបូង។
មន្ត្រីដែលតែងតាំងដោយរុស្សីបានធ្វើការអំពាវនាវសារជាថ្មីចំពោះប្រជាពលរដ្ឋសុំឲ្យនៅស្ងៀមស្ងាត់ជាមួយនិងលោកអនុប្រធាន Kiril Stremousov ដែលបាននិយាយថាកងកម្លាំងវិមានក្រឹមឡាំងកំពុងតែធ្វើការទប់ទល់ជាមួយនឹងការវាយលុករបស់កងទ័ពអ៊ុយក្រែន។ នៅក្នុងការថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំនៅទីក្រុង Prague ជាមួយនិងក្រុមមេដឹកនាំអឺរ៉ុប Zelensky បានអំពាវនាវដល់រដ្ឋាភិបាលលោកខាងលិចឲ្យបន្តផ្គត់ផ្គង់អាវុធដល់រដ្ឋាភិបាលរបស់លោកដើម្បីដាក់ទណ្ឌកម្មលើពួកឈ្លានពាន។ លោកនិយាយថា អ៊ុយក្រែនត្រូវតែបិទការឈ្លានពានរបស់ទីក្រុងមូស្គូ ដូច្នេះរថក្រោះរបស់រុស្សីមិនអាចរុលទៅមុខ មិនត្រូវឲ្យរថក្រោះទាំងនោះបរចូលមកកាន់ទីក្រុងវ៉ាសូវីឬក៏ទីក្រុង Prague ម្តងទៀតទេ៕