BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មន្ត្រីក្រសួងការពារជាតិអាមេរិកនិយាយថាកងទ័ពរុស្សីប្រុងប្រៀបនឹងចាញ់សមរភូមិដ៏ធំមួយនៅKherson

ថ្ងៃពុធ, 05 ខែតុលា 2022 08:51  គុន ច័ន្ទរដ្ឋា

2022-10-05 08.48.42 (1) (1)

Washington-

ប្រធានមន្ទីរប៉ង់តាហ្គោនផ្នែកកិច្ចការអន្តរជាតិបានិយាយកាលពីថ្ងៃច័ន្ទថា ការចាញ់របស់រុស្សីក្នុងពេលថ្មីៗនេះនៅលើផ្នែកយុទ្ធសាស្ត្រភាគខាងត្បូងនៃតំបន់ Kherson កាន់ត្រូវគេមើលឃើញថាឡើងស្រឺតៗដែលនឹងក្លាយទៅជាការបរាជ័យដ៏ធំមួយ ដែលនឹងឲ្យអ៊ុយក្រែនស្ថិតនៅក្នុងស្ថានភាពការពារនិងការប្រយុទ្ធដ៏ក្តៅនៅក្នុងរដូវរងារនេះ។ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាកងទ័ពអ៊ុយក្រែនបានទម្លុះទម្លាយការការពាររបស់ទីក្រុងមូស្គូនៅ Kherson ដែលមូស្គូបានមើលឃើញច្រកចេញថាត្រូវទៅ Odessa ។ ឧបការីរដ្ឋមន្ត្រីក្រសួងការពារជាតិដែលទទួលបន្ទុកខាងកិច្ចការសន្តិសុខអន្តរជាតិ Celeste Wallander បាននិយាយថាអ៊ុយក្រែនកំពុងតែស្ថិតនៅក្នុងស្ថានភាពរុញច្រានដ៏ប្រពៃក្នុងការរុញច្រានកងទ័ពរុស្សីនៅពាសពេញទន្លេ Dnipro។

ថ្មីៗនេះនេះរុស្សីបានចាញ់នៅសមរភូមិ Lyman រួចទៅហើយដែលកងកម្លាំងបានប្រើប្រាស់វាជាកន្លែងស្តុកភ័ស្តុភារនៅផ្នែកភាគខាងកើតតំបន់ Donbas ក្នុងខេត្ តDonetsk ដែលវាមានការប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពក្នុងការផ្គត់ផ្គង់ ការផ្គត់ផ្គង់សារជាថ្មីនិងការធ្វើចលនាកងទ័ពនៅតាមខ្សែរត្រៀមជួរមុខដែលកំពុងប្រយុទ្ធគ្នាលោកស្រីបាននិយាយ។ មន្ត្រីជាន់ខ្ពស់យោធាសហរដ្ឋអាមេរិកបាននិយាយថា កងទ័ពរុស្សីបានបរាជ័យក្នុងការថយទៅ Kremlina ដែលជាទីក្រុងដ៏តូចមួយមានចម្ងាយប្រហែលជា៣០គ.ម.ខាងកើត Lyman។ ការបដិសេធរបស់រុស្សីថា Lyman មិនមានផលប៉ះពាលទៅលើចរន្តផ្គត់ផ្គង់នៅតាមបណ្តោយសមរភូមិមុខភាគខាងកើតដែលចុះទៅ Bakhmut នោះទេ។

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានប្រកាសកាលពីថ្ងៃអាទិត្យថាកងកម្លាំងរុស្សីត្រូវបានបោសសំអាតចេញពី Lyman កន្លែងមួយនៃតំបន់ទាំង៤ ដែលលោកប្រធានាធិបតីរុស្សី Vladimir Putin បានប្រកាសតភ្ជាប់ជាទឹកដីរុស្សីកាលពីសប្តាហ៍មុន។ ការរំលោភយកទឹកដីរបស់ Putin បានគំរាមកំហែងក្នុងការរុញច្រានទំនាស់ឲ្យចូលទៅក្នុងគ្រោះថ្នាក់នៃកំរិតមួយថ្មីទៀត។ បន្ទាប់ពីសហរដ្ឋអាមេរិកមិនដែលទទួលស្គាល់នូវកាឬអះអាងរបស់រុស្សីនៃតំបន់អស់ទាំងនោះទេ។ Putin បាននិយាយថា លោកនឹងពិចារណារក្នុងការប្រើប្រាស់អាវុធនុយគ្លេអ៊ែរនិងមធ្យោបាយដែលមានដើម្បីការពារទឹកដីរបស់ខ្លួនដែលគេមើលឃើញថាជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។

ថ្លែងកាលពីថ្ងៃអាទិត្យនៅក្នុងកម្មវិធី "Fareed Zaharia GPS" រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Lloyd Austin បានហៅការគំរាមកំហែងរបស់ Putin គឺជាអំណះអំណាងខុសច្បាប់និងជាសេចក្តីថ្លែងការណ៍ដែលគ្មានការទទួលខុសត្រូវ។ "ការគំរាមកំហែងថានឹងប្រើអាវុធនុយគ្លេអ៊ែរវាមិនមែនជារឿងដែលយើងរំពឹងថានឹងលឺចេញពីប្រអប់មាត់នៃមេដឹកនាំប្រទេសធំដែលមានសមត្ថភាពដូចនេះទេ" Austin បាននិយាយ ដោយលោកបានបន្ថែមថាខណៈដែលលោកបានព្រមានសមភាគីរបស់លោកអំពីផ្លូវពីអតីតកាល អ្នកធ្វើសេចក្តីសម្រេចគឺ Putin។ មិនមានការត្រួតពិនិត្យពីអ្នកណាមួយទេដែលលោក Putin បានធ្វើសេចក្តីសម្រេចដោយគ្មានការទទួលខុសត្រូវក្នុងការឈ្លានពានអ៊ុយក្រែន។ Austin មិនបានបដិសេធថា Putin នឹងប្រព្រឹត្តិតាមការព្រមានរបស់លោកនោះទេ។


ថ្ងៃពុធ, 05 ខែតុលា 2022 08:51  គុន ច័ន្ទរដ្ឋា