USNews-
កងកម្លាំងអ៊ុយក្រែនបានទម្លុះទម្លាយនៅប៉ែកខាងត្បូងនៃតំបន់ Kherson និងបានចូលកាន់កាប់នៅតំបន់ខ្លះ មន្ត្រីរុស្សីបាននិយាយកាលពីថ្ងៃច័ន្ទ។ “វាមានការតឹងតែងមែនទែនយើងត្រូវតែធ្វើតាមរបៀបនេះ” Vladimir Saldo ប្រធានរុស្សីដែលទទួលខុសត្រូវនៅតំបន់ Kherson នៃអ៊ុយក្រែនបាននិយាយតាមទូរទស្សន៍រដ្ឋ។ "ស្ថិតនៅទីតាំងកន្លែងអាងទឹក Kakhovka មានទីតាំងមួយដែលហៅថា Dudchany នៅក្នុងកន្លែងនោះមានការបុកទម្លុះហើយមានទីតាំងខ្លះត្រូវបានចូលកាន់កាប់ដោយកងកម្លាំងអ៊ុយក្រែន" លោកនិយាយ។ Dudchany ដែលស្ថិតនៅត្រើយខាងលិចនៃទន្លេ Dnipro ចម្ងាយប្រហែលជា៤០គ.ម.ចុះពីទន្លេទៅដែលជាកន្លែងដែលកងកម្លាំងរុស្សីបានទប់ទល់ជាមួយកងកម្លាំងអ៊ុយក្រែនមួយថ្ងៃមុន។
មន្ត្រីអ៊ុយក្រែនបាននិយាយយ៉ាងតឹងមាត់តឹងកអំពីទំហំនៃការវាយប្រហារបកនៅក្នុងតំបន់ភាគខាងត្បូង ប៉ុន្តែគេហទំព័ររបស់រុស្សីបានបរិយាយថា រថក្រោះរបស់អ៊ុយក្រែនបានរុលចូលទៅកាន់ប្របនឹងមាត់ទន្លេ Dnipro ។ ដែលជាផ្លូវការរុស្សីបានភ្ជាប់យកទឹកដីរបស់អ៊ុយក្រែនកាលពីសប្តាហ៍មុន រួមបញ្ចូលទាំងតំបន់ Kherson ប៉ុន្តែមិនមានតំបន់ណាមួយដែលកាន់កាប់ទាំងស្រុងដោយកងកម្លាំងទីក្រុងមូស្គូនោះទេ ហើយអ៊ុយក្រែនបានបន្តវាយលុកយ៉ាងខ្លាំងក្លានៅក្នុងតំបន់ភាគខាងត្បូងនិងខាងកើត។ លោកប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky បាននិយាយថា ការប្រយុទ្ធដ៏តឺងតែងបានបន្តនៅក្នុងកន្លែងជាច្រើននៅក្នុងសុន្ទរកថា ពេលល្ងាចរបស់លោកទៅកាន់ប្រជាជាតិ។
កាលពីថ្ងៃសៅរ៍កងកម្លាំងរបស់លោកបានយកមកកាន់កាប់វិញនូវទីក្រុងដ៏សំខាន់ជាយុទ្ធសាស្ត្រ Lyman ដែលស្ថិតនៅភាគខាងកើតជាយព្រំប្រទល់តំបន់ Luhansk ។ យោធារុស្សីបានចាត់ទុក Lyman ថាជាតំបន់នៃមូលដ្ឋានផ្គត់ផ្គង់ភ័ស្តុភារ។ កងកម្លាំងអាយ៉ងរបស់រុស្សីនៅក្នុង Luhansk បាននិយាយថា កងកម្លាំងអ៊ុយក្រែនបានរុញច្រានប្រហែលជា២ទៅ៣គ.ម.ចូលទៅក្នុងតំបន់ Luhansk។ សេចក្តីរាយការណ៍បានឲ្យដឹងថាកងទ័ពអ៊ុយក្រែនបានកំពុងតែធ្វើចលនាទៅមុខទៅកាន់ទីក្រុងដែលគ្រប់គ្រងដោយរុស្សីគឺ Kremena និង Svatov នៅក្នុង Luhansk។ មន្ត្រីរុស្សីនិយាយថា នៅប៉ែកខាងត្បូងឥឡូវនេះ អ៊ុយក្រែនបានចូលកាន់កាប់ Dudchany ហើយ។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្សី Igor Konashenko បាននិយាយថាភាពលើសលុបរបស់រថក្រោះអ៊ុយក្រែនបានបង្កើតនូវតាក់ទិកចូលទៅយ៉ាងជ្រៅក្នុងភាគខាងត្បូងនៃ Zolota ,Balka ដែលជាភូមិមួយដែលសំគាល់ថាជាសមរភូមិមុខកាលពីពេលមុននៅតាមដងទន្លេ Dnipro ។ លោកបានបញ្ជាក់ថា រុស្សីបានសម្លាប់ទាហានអ៊ុយក្រែនអស់ប្រហែល១៣០នាក់នៅក្នុងការប្រយុទ្ធនោះ។ បើយោងទៅតាមលោក Saldo កងវរសេនាតូចរបស់អ៊ុយក្រែនបានព្យាយាមចូលទៅកាន់ស្ថានីយ៍ទំនប់អគ្គីសនី Kakhovka ដែលមានចម្ងាយប្រហែល៧០គ.ម.ខាងកើត Kherson ។ ស្ថានីយ៍អគ្គីសនីគឺជាទីក្រុងកំពង់ផែនៃ Nova Kakhovka ការរុលទៅមុខរបស់កងកម្លាំងអ៊ុយក្រែនគឺសំដៅទៅកាន់ឃ្លាំងផ្គត់ផ្គង់ភ័ស្តុភារក្នុងខេត្ត Kherson សំរាប់ទាហានរុស្សីចំនួន២៥,០០០នាក់។