BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កងទ័ពអ៊ុយក្រែនបានចាប់យកភូមិ៤ត្រឡប់មកវិញនៅផ្នែកខាងត្បូងពីការកាន់កាប់របស់រុស្សីនៅKherson

ថ្ងៃអង្គារ, 30 ខែសីហា 2022 10:09  គុន ច័ន្ទរដ្ឋា

2022-08-30 10.06.49 (1) (1)

CNN-

កងទ័ពអ៊ុយក្រែនបានចាប់យកភូមិ៤ពីការកាន់កាប់របស់រុស្សីនៅក្នុងផ្នែកខាងជើងនៅជិតទីក្រុង Kherson ប្រភពយោធាអ៊ុយក្រែនបានប្រាប់ CNN មុខព្រួញដ៏សំខាន់របស់ពួកគេគឺ Kherson ប្រភពបានបន្ថែម។ ប្រតិបត្តិការណ៍បានចាប់ផ្តើមនៅពេលយប់ ជាមួយនឹងការបាញ់ផ្លោងទៅកាន់ទីតាំងរបស់រុស្សីនិងនៅជុំវិញ ប្រភពបាននិយាយដែល CNN មិនបានបញ្ចេញឲ្យឈ្មោះដឹងដោយហេតុផលសន្តិសុខ។ ទិសដៅដ៏សំខាន់នៃការវាយប្រហារគឺទៅលើ Pravdyne ។ យើងបានវាយប្រហារទៅលើកងទ័ពថ្មើរជើងមកពីសាធារណរដ្ឋប្រជាមានិតុ Donetsk និង Luhansk ហើយពួកគេបានភៀសខ្លួនចេញ កងទ័ពរុស្សីបានរត់ចេញបន្ទាប់ពីពួក Dnetskb និង Luhansk។

"ឥឡូវនេះយើងបានរំដោះភូមិរបស់យើង ខែ្សរត្រៀមទី១របស់ពួកគេបានបាក់ជា៣កំណាត់ប្រភពយោធាបាននិយាយ" ប្រភពបាននិយាយភូមិទាំងនោះមានឈ្មោះ NovaDmytrivka, Arkhanhel’s’ke, TomynaBalka និង Pravdyne  ពួកគេជាច្រើនបានសម្លាប់និងចាប់ខ្លួន ព្រមទាំងរថយន្តយោធាជាច្រើនត្រូវបានបំផ្លាញ។ "យើងនឹងរង់ចាំមើល តើវានឹងទៅជាយ៉ាងណាចាប់តាំងពីពេលនេះតទៅមុខព្រួញរបស់យើងគឺ Kherson" បើយោលទៅតាមប្រភព។

សេតវិមាននិយាយថាគេបានឃើញរបាយការណ៍ថា អ៊ុយក្រែនបានចាប់ផ្តើមបើកការវាយលុកតបតរនៅប៉ែកអ៊ុយក្រែនភាគខាងត្បូង ប៉ុន្តែមិនចង់ធ្វើអត្ថាធិប្បាយវែងឆ្ងាយទៅលើប្រតិបត្តិការណ៍ច្បាស់លាស់របស់អ៊ុយក្រែននោះទេ។ John Kirby អ្នកសម្របសម្រួលផ្នែកទំនាក់ទំនងសំរាប់ក្រុមប្រឹក្សារសន្តិសុខជាតិ បាននិយាយ។ទោះជាយ៉ាងណា Kirby បានគូសបញ្ជាក់ថា ដោយមិននិយាយយោងទៅរកទំហំប្រវែងនិងកម្លាំងនៃការវាយបកជាចុងក្រោយនោះទេ អ៊ុយក្រែនបានធ្វើឲ្យមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរទៅលើសមត្ថភាពរបស់កងទ័ពរុស្សី។

"ពីព្រោះរុស្សីបានដកចេញនូវធនធានពីប៉ែកខាងលិចដោយសារតែបានទទួលព័ត៌មានថា អ៊ុយក្រែននឹងវាយបកយ៉ាងខ្លាំងក្លាទៅលើភាគខាងត្បូង" Kirby បាននិយាយ  ដូច្នេះពួកគេត្រូវកាត់បន្ថយនូវអង្គភាពខ្លះនៅទីកន្លែងផ្សេងក្នុងភាគខាងកើតនៃ Donbas ដើម្បីឆ្លើយតបទៅនឹងអ្វីដែលគេជឿជាក់ថាវាជាការកើនឡើងនូវការគំរាមកំហែងក្នុងការវាយបក។ Kirby ក៏បាននិយាយផងដែរថា រុស្សីកំពុងតែមានបញ្ហាកម្លាំងទ័ពនៅក្នុងអ៊ុយក្រែនហើយកំពុងតែព្យាយាមប្រមូលនិងពង្រីកកងទ័ពនៅក្នុងប្រទេស និងបង្ខំឲ្យកំណែនកងទ័ពនិងទាហានដែលជាប់កិច្ចសន្យាបំរើការលើសពីពេលវេលារបស់គេ។


ថ្ងៃអង្គារ, 30 ខែសីហា 2022 10:09  គុន ច័ន្ទរដ្ឋា