យោងទៅតាមសេចក្តីរាយការណ៍របស់លោក Alexander Malkevich ដែលជាអ្នកយកព័ត៌មានអង្គភាព TASS របស់រុស្ស៊ីបានអោយដឹងថាអ៊ុយក្រែនមានបំណងបំផ្លាញពន្ធនាគារក្រុមប្រឹក្សាសន្តិសុខរបស់ខ្លួន ព្រោះកន្លងមកអ៊ុយក្រែនធ្លាប់ចោទប្រកាន់រុស្ស៊ីថាធ្លាប់រុះរើចូលទៅប្រើប្រាស់ទីនោះនៅក្នុងអំឡុងពេលដែលរុស្ស៊ីចូលទៅកាន់កាប់ទីក្រុង Kherson ចំណែកឯរុស្ស៊ីក៏បានអះអាងថាពួកគេមិនបានចូលទៅប្រើប្រាស់ទីនោះឡើយ។ ម្យ៉ាងវិញទៀតនៅក្នុងពន្ធនាគារនោះបានដំណឹងមកថាមានឃុំឃាំងជនរងគ្រោះ និងជនដែលត្រូវចាប់ជំរិតជាច្រើននាក់។ យ៉ាងណាមិញផងដែរយោងទៅតាមការិយាល័យស៊ើបអង្កេតរដ្ឋរបស់អ៊ុយក្រែនបានអោយដឹងថាពួកគេបានធ្វើការឃាត់ខ្លួនឆ្មាំគុកម្នាក់ដោយបានចោទថាជាជនក្បត់លួចរំដោះអ្នកទោស Kherson ទាំងនោះមុនពេលមានការរំដោះបានទីក្រុង Kherson។ សេចក្តីរាយការណ៍បន្តទៀតថាឆ្មាំគុកម្នាក់នោះបានធ្វើជាមើលមិនឃើញនៅពេលអ្នកទោសទាំងនោះព្យាយាមរត់គេចខ្លួនចេញពីពន្ធនាគារនោះដោយរូបគេមិនបានបញ្ចេញសកម្មភាព រឺផ្តល់ដំណឹងអ្វីទាំងអស់។