BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្ស៊ីធ្លាក់ចូលទៅក្នុងអន្ទាក់នៃតំបន់ Kherson

ថ្ងៃសុក្រ, 12 ខែសីហា 2022 09:06  BeeTube News

ការវាយប្រហាររបស់អ៊ុយក្រែននៅតំបន់ Kherson គឺមានសកម្មភាពពេញទំហឹងប៉ុន្តែវាមិនមែនជាអ្វីដែលយើងគិតនេាះទេ។យោធាអ៊ុយក្រែនបានចាប់ផ្តើមការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍មួយជាមួយនឹងគូប្រជែងរបស់ពួកគេ។ នេះជាយុទ្ធសាស្ត្រដែលយោធាអ៊ុយក្រែនជ្រើសរើស និងជាអន្ទាក់ដែលពួកគេរៀបចំសម្រាប់រុស្ស៊ី។ ប្រហែលជាអ្នកដឹងរួចហើយថារុស្ស៊ីបានបង្កើតមូលដ្ឋានយោធាសម្រាប់ខ្លួនឯងនៅលើត្រើយខាងស្តាំនៃទន្លេនីពួរ។ពួកគេត្រូវការកន្លែងឈរជើងនេះសម្រាប់ការវាយលុកដែលអាចកើតមាននាពេលអនាគត។ ប៉ុន្តែ​ពេល​នេះ​វា​ច្បាស់​ណាស់​ថា​ពួកគេ​បាន​ជាប់អន្ទាក់ហើយ។ ដោយបានបំផ្លាញស្ពាននៅតំបន់Kherson អ៊ុយក្រែនថែមទាំងបានឡោមព័ទ្ធកងទ័ពរុស្ស៊ីនៅលើត្រើយខាងស្តាំនៃទន្លេនីពួរ ។ នៅខាងក្រោយខ្នងរុស្ស៊ីគឺមានទន្លេដ៏ធំមួយដែលមានចរន្តទឹកខ្លាំង។ វាមិនងាយស្រួលទេក្នុងការឆ្លងកាត់នេាះទេ។ ហើយនៅខាងមុខពួកគេវិញគឺមានកងកំលាំងយោធាអ៊ុយក្រែន។ អ៊ុយក្រែនបានដាក់កំលាំងសព្វាវុធត្រៀមបាញ់ប្រហារក្រុមរុស្ស៊ីទាំងមូលនៅត្រើយខាងស្តាំនៃទន្លេនេាះ។ ក្រោមជំនួយពីអាវុធ Himars ដែលមានប្រពន្ធ័កំនត់ភាពជាក់លាក់ខ្ពស់ក្នុងការវាយប្រហារនិងកាំភ្លើងធំផ្សេងទៀត អ៊ុយក្រែនបានបំផ្លាញប៉ុស្តិ៍បញ្ជាការ និងបន្ទាយរបស់រុស្ស៊ីរួចមកហើយ។ អ៊ុយក្រែនថែមទាំងបានវាយលុកកំទេចទីតាំងផ្សេងៗរបស់រុស្ស៊ី សម្ភារៈធ្វើសង្គ្រាមជាច្រើនរួមទាំងឃ្លាំងរំសេវសន្ធឹកសន្ធាប់។ចំនែកឯរុស្សីក៏បានធ្វើការវាយបកបាញ់តបតទល់យ៉ាងក្លៀវក្លាផងដែរប៉ុន្តែឆាប់ៗនេះពួកគេនឹងអស់គ្រាប់រំសេវហើយ។ ជោគវាសនានៃការឈរជើងនេះគួរតែត្រូវបានសម្រេចនៅចុងខែសីហាឬនៅក្នុងខែកញ្ញា។ ប្រសិនបើរុស្ស៊ីមិនស្វែងរកមធ្យោបាយផ្គត់ផ្គង់កងទ័ពរបស់ខ្លួនជាមួយនឹងគ្រាប់ផ្លោងគ្រប់គ្រាន់ទេនោះ ពួកគេនឹងត្រូវបង្ខំចិត្តចាកចេញពីតំបន់ Kherson នេះហើយ។

TASS_53945447

បច្ចុប្បន្ននេះរុស្សីមិនអាចដឹកគ្រាប់រំសេវគ្រប់គ្រាន់ទៅកាន់សមរភូមិជួរមុខទេដោយសារតែស្ពានក៏ត្រូវបានបំទេច។ពួកគេ​​ព្យាយាម​ផ្គត់ផ្គង់​ដល់​កងទ័ព​របស់​ពួកគេ​ដោយទូកដឹកជញ្ជូន និងស្ពានអណ្តែតនៅលើទឹក។ប៉ុន្តែសមត្ថភាពរបស់ទូកធំៗឆ្លងកាត់គឺទាបណាស់។ ហើយ​ស្ពានអណ្តែតនៅលើទឹកគឺ​មិនរឹងមាំនេាះទេ។ អាវុធHimarsមួយអាចបំបែកស្ពានអណ្តែតលើទឹកជាពីរហើយចរន្តទឹកអាចនឹងបញ្ជូនវាទៅឆ្ងាយបាត់ទៅហើយ។ពួកគេ​នៅ​មាន​ឃ្លាំង​ស្តុក​រំសេវមួយ​ចំនួន​នៅ​រាយប៉ាយ​ពាសពេញ​តំបន់​នោះ។ ប៉ុន្តែ​កងទ័ព​អ៊ុយក្រែន​តាម​បំផ្លាញ​គ្រឿងសម្ភារៈទាំងនេាះ។ កាល​ពី​ម្សិល​មិញ ឃ្លាំង​រំសេវ​របស់​រុស្ស៊ី​ចំនួន ១២ ត្រូវ​បាន​បំផ្លាញ។ អ៊ុយក្រែនបានបើកការវាយលុក និងកាត់ផ្តាច់ស្ពានសំខាន់ៗនៅជិតតំបន់ Kherson ដោយបន្សល់ទុកស្ពានមួយនៅ Nova Kakhovka ។ ដូច្នេះអ៊ុយក្រែនបានផ្តល់ជម្រើសពីរដល់រុស្ស៊ី។ ជម្រើសទី 1: ចាកចេញពីតំបន់ Kherson និងត្រើយខាងស្តាំនៃទន្លេនីពួរទាំងអស់តាមរយៈទំនប់នៅ ក្នុងតំបន់ Nova Kakhovka ។ ជម្រើសនេះនឹងធ្វើអោយជនជាតិអ៊ុយក្រែនពេញចិត្តខ្លាំងណាស់។ ជម្រើសទីពីរ៖ ដើម្បីពង្រឹងក្រុមយោធារបស់ខ្លួននៅលើត្រើយខាងស្តាំនៃទន្លេនីពួរ ពួកគេត្រូវការផ្ទេរកងទ័ពកាន់តែច្រើន និងសម្ភារៈយោធាជាច្រើនទៀតនៅទីនោះ ហេតុនេះអ៊ុយក្រែនក៏នៅតែក្តោបក្តាប់ហ្គេមមួយនេះ។ សម្ភារៈយោធាកាន់តែច្រើនផ្ទេរចូលទៅត្រើយខាងស្តាំក៏ធ្វើអោយចំនួនកាន់តែថយចុះនៅលើផ្នែកផ្សេងៗទៀតនៃសមរភូមិ។ បន្ទាប់ពីនោះ អ៊ុយក្រែននឹងបំផ្លាញស្ពានឆ្លងកាត់ទំនប់នៅតំបន់ Nova Kakhovka ហើយនឹងចាប់ផ្តើមកំទេចកងកំលាំងយោធាជួរមុខរបស់រុស្ស៊ីទាំងមូលនៅទីនេះ។

_124624745_khersonpromo

ពួកគេអាចប្រើប្រាស់ពេលពេញមួយខែ ឬច្រើនជាងនេះ ប៉ុន្តែរុស្សីស្ទើរតែគ្មានឱកាសឈ្នះហ្គេមសង្រ្គាមនេះទេ! យ៉ាងណាមិញប្រសិនបើមានការប៉ុនប៉ងណាមួយរបស់រុស្ស៊ីក្នុងការផ្គត់ផ្គង់កងទ័ពរបស់ខ្លួនតាមរយៈទន្លេនីពួរ នឹងត្រូវរារាំងដោយការវាយប្រហារពីអាវុធ Himars ហើយបច្ចុប្បន្ននេះចំនួនរបស់វាមានជិត 30 គ្រឿងនៅអ៊ុយក្រែនហើយ។ ថ្មីៗនេះ អ៊ុយក្រែនក៏ទទួលបានរថពាសដែក និងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះជាច្រើនផងដែរដែលមានភាពចាំបាច់ណាស់សំរាប់សមរភូមិមួយនេះ។យើងក៏អាចទាយទុកមុនបានដែរថាបន្ទាប់ពីអ៊ុយក្រែនទទួលបានតំបន់ Kherson ត្រលប់មកវិញ សហរដ្ឋអាមេរិកនឹងបន្តផ្តល់ឱ្យអ៊ុយក្រែននូវមីស៊ីល ATACMS ដែលអាចធ្វើអោយអ៊ុយក្រែនបំផ្លាញស្ពាន Crimean និងកំពង់ផែយោធារុស្ស៊ីនៅ Sevastopol។ បន្តិចទៀតនេះនឹងមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រធំៗនឹងចូលមកជាមិនខាន។


ថ្ងៃសុក្រ, 12 ខែសីហា 2022 09:06  BeeTube News