BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីចូលកាន់កាប់ទីក្រុងកំពង់ផែអ៊ុយក្រែន Kherson

ថ្ងៃសុក្រ, 04 ខែមីនា 2022 09:36  គុន ច័ន្ទរដ្ឋា

2022-03-04 09.25.19 (1)

Eurasia news-

កងកម្លាំងរុស្សីបានចូលកាន់កាប់កាលពីថ្ងៃព្រហស្បត៍ក្នុងទីក្រុងកំពង់ផែយុទ្ធសាស្ត្ររបស់អ៊ុយក្រែន Kherson ខណៈដែលគេបានបន្តផ្លោះចូលទីក្រុងធំៗក្នុងការវាយលុកដែលបណ្តាលឲ្យចំនួួនជនភៀសខ្លួនជាង១លាននាក់បានចាកចេញពីប្រទេស។ មន្ត្រីរដ្ឋាភិបាលនៅនឹងកន្លែងនិងយោធារុស្សីបានបញ្ជាក់ថាមានការចូលកាន់កាប់ទីក្រុង Kherson ដែលជាទីក្រុងទី១បានធ្លាក់ចូលទៅក្នុងកណ្តាប់ដៃរុស្សីចាប់តាំងពីមានការឈ្លានពានចូលទៅក្នុងអ៊ុយក្រែនអស់រយៈពេល១សប្តាហ៍។

ការប៉ុនប៉ងរបស់ទីក្រុងមូស្គូដើម្បីកាន់កាប់ឲ្យបានរហ័សនូវរដ្ឋធានីរបស់អ៊ុយក្រែនមើលទៅហាក់ដូចជាមានការរាំងស្ទះ ប៉ុន្តែយោធាបានធ្វើឲ្យមានការកើនទៅមុខនៅផ្នែកខាងត្បូងដែលជាផ្នែកមួយនៃការខំប្រឹងប្រែងដើម្បីរិតបន្តឹងទំនាក់ទំនងនៃប្រទេសនេះទៅនឹងសមុទ្ទខ្មៅនិង Azov។ ទោះបីជារុស្សីបានសំរុកចូលទៅក្នុងក្រុង Kharkiv , Chernihiv និង Mariupol , រដ្ឋមន្ត្រីក្រសួងការពារប្រទេសអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បត៍ថា ទីក្រុងទាំងអស់នោះនៅតែស្ថិតនៅក្នុងកណ្តាប់ដៃអ៊ុយក្រែន។

យើងជាប្រជាពលរដ្ឋ ដែលបានបំផ្លាញផែនការរបស់សត្រូវក្នុងអាទិត្យនេះ "លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky  បាននិយាយនៅក្នុងសេចក្តីថ្លែងការតាមវីឌីអូរកាលពីព្រឹកថ្ងៃព្រហស្បត៍" “វានឹងមិនមានសន្តិភាពនៅទីនេះទេ ពួកគេគ្មានម្ហូបអាហារ ពួកគេនៅទីនេះគ្មានពេលណាមួយបានស្ងប់នោះទេ”។ កងទ័ពរុស្សីបានឡោមព័ទ្ធទីក្រុងកំពង់ផែ Mariupol ផងដែរខាងកើត Kherso  ដែលលោកចៅហ្វាយក្រុង Vadym Boichenko បាននិយាយថា មានគោលបំណងដើម្បីឲ្យអ៊ុយក្រែននៅឯកោ។

"ពួកគេមានបំណងនឹងបង្កើតនូវការរាំងខ្ទប់នៅទីនេះ" Boichenko បាននិយាយកាលពីថ្ងៃព្រហស្បត៍នៅក្នុងការផ្សាយតាមវីឌីអូរ។ លោកបាននិយាយថារុស្សីបានធ្វើការវាយប្រហារមកលើស្ថានីយ៍រថភ្លើង ដើម្បីរារាំងមិនឲ្យជំលៀសប្រជាពលរដ្ឋចេញនិងកាត់ផ្តាច់ចរន្តទឹកភ្លើង។ រដ្ឋមន្ត្រីក្រសួងការពារប្រទេស អ៊ុយក្រែន Oleksil Reznikov បាននិយាយថាលោកបានរំពឹងគិតទុកជាមុនការឈ្លានពានថា រុស្សីនឹងកាន់កាប់អ៊ុយក្រែនបានយ៉ាងឆាប់រហ័ស ដោយសរសេរនៅក្នុងFB ថា "គ្មានអ្នកណាម្នាក់ទាំងនៅក្នុងរុស្សីនិងលោកខាងលិចថាយើងអាចទប់ទល់បានមួយសប្តាហ៍" ”លោកបានបន្ថែមថាខណៈដែលមានការប្រឈមនៅខាងមុខ អ៊ុយក្រែនមានហេតុផលគ្រប់យ៉ាងដែលជាទំនុកចិត្ត”។


ថ្ងៃសុក្រ, 04 ខែមីនា 2022 09:36  គុន ច័ន្ទរដ្ឋា