កាលពីថ្ងៃទី២៧ ខែកុម្ភៈកន្លងទៅនេះ លោកខេមរៈសិរីមន្តទើបតែបានទំលាក់បទចម្រៀងថ្មីមួយបទមានចង្វាក់ R&B ដែលមានចំណងជើងថា«Fake Love»។ គួរបញ្ជាក់ផងដែរបទចម្រៀងមួយនេះគឺជាបទ R&B ដំបូងបំផុតរបស់លោកខេមរៈសិរីមន្តហើយ និងជាប្រភេទបទរ៉េបមនោសញ្ចេតនាសំរាប់លោកផងដែរ។ ប៉ុន្តែយ៉ាងណាមិញផងដែរវាគឺបទចម្រៀងទី២របស់លោកហើយដែលនិពន្ធឡើងដោយលោកសង្ហាបន្ទាប់ពីបទចម្រៀង «ពេលខ្លះវាអេមដែរ» ដែលបានចេញផ្សាយកាលពីពាក់កណ្តាលខែមករាកន្លងទៅនេះ។ ក្រោយការចេញផ្សាយបទចម្រៀងនេះភ្លាម មហាជនជាច្រើនបានកោតសរសើរសមត្ថភាពច្រៀងរ៉េបរបស់លោកខេមរសិរីមន្ត ក៏ដូចជាស្នាដៃនិពន្ធបទចម្រៀងរបស់លោកសង្ហាជាខ្លាំង។
ប៉ុន្តែក៏មានសាធារណជនមួយចំនួនទៀតយល់ឃើញថាបទចម្រៀង «Fake Love» របស់លោកខេមរៈសិរីមន្តនេះនិពន្ធឡើងដោយលោកសង្ហានេះមានភាពស្រដៀងគ្នាទៅនឹងបទចម្រៀងរបស់លោកវណ្ណដានៅក្នុងអាល់ប៊ុម Skull 2 ដែលមានចង្វាក់ R&B ដូចគ្នានេះគឺដូចជាបទ«Night Thinker» ជាដើម។ ចំណែកមនុស្សមួយចំនួនទៀតក៏យល់ឃើញថានៅពេលគេស្តាប់បទចម្រៀងនេះធ្វើអោយពួកគេនឹងឃើញដល់បទស៊ូតសេដរបស់លោក Meezy នៃក្រុម La Cima Cartel ផងដែរ។ ចុះទស្សនិកជនវិញយល់ឃើញថាបទចម្រៀងនេះមានរសជាតិខុសប្លែកយ៉ាងណាខ្លះរឺស្រដៀងទៅបទអ្វីច្រើនជាងគេ? Let me know in your comment below!