BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែនធ្វើអោយលិចនាវាចម្បាំងរុស្ស៊ី,រុស្ស៊ីមានឧបករណ៍ប្រឆាំងនឹងគ្រាប់បែកអាមេរិក,រុស្ស៊ីបំផ្លាញមន្ទីរពេទ្យ Kharkiv

ថ្ងៃសុក្រ, 02 ខែកុម្ភៈ 2024 10:41  BeeTube News

19-2

អ៊ុយក្រែនបានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបានប្រើប្រាស់ដ្រូនសមុទ្រវាយប្រហារធ្វើអោយលិចនាវាចម្បាំងរុស្ស៊ីតូចមួយនៅលើសមុទ្រខ្មៅ។ រុស្ស៊ីបាននិយាយថា ខ្លួនមានឧបករណ៍សម្រាប់ទប់ទល់នឹងគ្រាប់បែកឆ្លាតវៃ GLSDB ចម្ងាយ 150 គីឡូម៉ែត្រ ខណៈដែលសហរដ្ឋអាមេរិកបានផ្គត់ផ្គង់អាវុធនេះដល់អ៊ុយក្រែនរួចមកហើយ។ អ៊ុយក្រែនបាននិយាយកាលពីថ្ងៃទី1 ខែកុម្ភៈថាមនុស្ស 4 នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើមន្ទីរពេទ្យព្យាបាលមួយកន្លែងនៅក្នុងតំបន់ Kharkov ។

  1. អ៊ុយក្រែនវាយប្រហារបណ្តាលអោយលិចនាវាចម្បាំងរុស្ស៊ី

យោងតាមសារព័ត៌មាន ABC News ចុះផ្សាយថ្ងៃទី០១ ខែកុម្ភៈបានអោយដឹងថា អ៊ុយក្រែនបានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបានប្រើប្រាស់ដ្រូនសមុទ្រវាយប្រហារធ្វើអោយលិចនាវាចម្បាំងរុស្ស៊ីតូចមួយនៅលើសមុទ្រខ្មៅ ខណៈដែលអ្នកស៊ើបអង្កេតរុស្ស៊ីកំពុងតែចោទប្រកាន់ថាយន្តហោះយោធារុស្ស៊ីមួយគ្រឿងដែលបានធ្លាក់កាលពីខែមុនក៏ជាស្នាដៃរបស់អ៊ុយក្រែនផងដែរ ដែលត្រូវបានទម្លាក់ដោយមីស៊ីល Patriot របស់សហរដ្ឋអាមេរិកចំនួនពីរគ្រឿងដែលត្រូវបានបាញ់ដោយកងកម្លាំងរបស់ទីក្រុង Kyiv ។

ទីភ្នាក់ងារចារកម្មយោធារបស់អ៊ុយក្រែន ដែលស្គាល់ដោយអក្សរកាត់អ៊ុយក្រែន GUR បានចេញផ្សាយវីដេអូបង្ហាញថាដ្រូនរបស់កងទ័ពជើងទឹកពួកគេ បានវាយប្រហារមកលើនាវាចម្បាំងរុស្ស៊ីមួយគ្រឿងមានឈ្មោះថា Ivanovets កាលពីយប់ថ្ងៃពុធ។

ខ្សែវីដេអូដែលបានចេញផ្សាយនៅលើបណ្តាញសង្គមរបស់អង្គភាព GUR បានអះអាងថាដ្រូនរបស់កងទ័ពជើងទឹកជាច្រើនបានវាយប្រហារមកលើនាវាមួយនេះ ហើយបណ្តាលអោយផ្ទុះ។ យោងតាមអង្គភាព​​ GUR នាវាមានតម្លៃពី60លានដុល្លាទៅ70លានដុល្លា ដោយបានធ្វើការល្បាតនៅលើបឹង Donuzlav ភាគខាងលិចនៃតំបន់ Crimea ខណៈពេលដែលអង្គភាពពិសេស GUR បានតាមប្រមាញ់វាយប្រហារវា។

photo_1_2024-02-02_10-31-01

 

  1. រុស្ស៊ីថាមានឧបករណ៍ប្រឆាំងនឹងគ្រាប់បែក GLSDB អាមេរិក

យោងតាមសារព័ត៌មាន Vietnam V.N ចុះផ្សាយថ្ងៃទី០១ ខែកុម្ភៈបានអោយដឹងថា រុស្ស៊ីបាននិយាយថា ខ្លួនមានឧបករណ៍សម្រាប់ទប់ទល់នឹងគ្រាប់បែកឆ្លាតវៃ GLSDB ចម្ងាយ 150 គីឡូម៉ែត្រ ខណៈដែលសហរដ្ឋអាមេរិកបានផ្គត់ផ្គង់អាវុធនេះដល់អ៊ុយក្រែនរួចមកហើយ។ យោងតាម​លោក Gavrilov រុស្ស៊ី​ដឹង​ថា​អាមេរិក​បាន​សាកល្បង​អាវុធ​ទាំងនេះ​នៅ​អ៊ុយក្រែន។

សារព័ត៌មាន Politico បានរាយការណ៍នៅថ្ងៃទី30 ខែមករាថាបន្ទាប់ពីការសាកល្បងដោយជោគជ័យនៅសហរដ្ឋអាមេរិករួច អ៊ុយក្រែននឹងទទួលបានភ្លាមៗនូវកញ្ចប់គ្រាប់បែក GLSDB ដ៏ធំដំបូងរបស់ក្រុមហ៊ុន Boeing ។ គ្រាប់បែក​នេះនឹង​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែ​ន​វាយប្រហារ​គោលដៅ​នៅ​ចម្ងាយ​ពីរដង​ទៅដល់បានបើប្រៀបធៀបនឹងការវាយប្រហារដោយកាំជ្រួចមីស៊ីលបាញ់​ចេញពី​អាវុធ HIMARS របស់អាមេរិក។

photo_2_2024-02-02_10-31-01

 

  1. គ្រាប់បែករុស្ស៊ីបំផ្លាញមន្ទីរពេទ្យនៅតំបន់ Kharkiv

យោងតាមសារព័ត៌មាន Radio Free Europe ចុះផ្សាយថ្ងៃទី០១ ខែកុម្ភៈបានអោយដឹងថា អ៊ុយក្រែនបាននិយាយកាលពីថ្ងៃទី1 ខែកុម្ភៈថាមនុស្ស 4 នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើមន្ទីរពេទ្យព្យាបាលមួយកន្លែងនៅក្នុងតំបន់ Kharkov ។

ទីក្រុង Kyiv ក៏​បាន​និយាយ​ដែរ​ថា ដ្រូនពីរ​គ្រឿង​ត្រូវ​បាន​បាញ់​ទម្លាក់ ខណៈ​ពីរ​គ្រឿង​ទៀត​បាន​វាយប្រហារទៅលើសហគ្រាស​ស៊ីវិល​នៅ​ក្នុង​ស្រុក Osnovianskyi។ ទន្ទឹមនឹងនេះ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួន១១គ្រឿង ដែលបានឆ្លងកាត់ទឹកដីរុស្ស៊ីក្នុងយប់នោះ។

photo_3_2024-02-02_10-31-01


 


ថ្ងៃសុក្រ, 02 ខែកុម្ភៈ 2024 10:41  BeeTube News