Kharkov ,CNA-
រុស្សីបាននិយាយកាលពីថ្ងៃសុក្រ ថាខ្លួនបានបញ្ជូនកងអន្តរាគមន៍ទៅកាន់តំបន់ Kharkiv ក្នុងភាគខាងកើតអ៊ុយក្រែន ជាកន្លែងដែលកងទ័ពអ៊ុយក្រែនបានប្រកាសថាបានចូលកាន់កាប់ទឹកដីយ៉ាងធំក្នុងការវាយបកដ៏ខ្លាំងក្លាមួយ។ ប្រធាននៃអង្គការអន្តរជាតិខាងថាមពលនិងអាតូមិក (IEAE) ទន្ទឹមគ្នានោះដែរបានព្រមានថា ការវិវត្តន៍ដ៏ខ្លោចផ្សារនៅរោងចក្រ អគ្គីសនីដែលដើរដោយកម្លាំងនុយគ្លេអ៊ែរដែលកាន់កាប់ដោយរុស្សីនៅភាគខាងត្បូងអ៊ុយក្រែន ជាកន្លែងដែលមានការប្រយុទ្ធថ្មីដែលកំពុងតែធ្វើការសម្របសម្រួលនៃសុវត្តិភាពនៃប្រតិបត្តិការនៅក្នុងរោងចក្រ។
នៅក្នុងតំបន់ Kharkiv មន្ត្រីអ៊ុយក្រែនបានកប់សាកសពមនុស្ស២នាក់នៅក្នុងភូមិថ្មីៗនេះ បន្ទាប់ពីបានកាន់កាប់ឡើងវិញនូវភូមិមួយដែលដណ្តើមយកបានពីរុស្សី ដែលជាផ្នែកមួយនៃការស៊ើបអង្កេតចូលទៅក្នុងឧក្រឹដ្ឋកម្មនៃសង្រ្គាមដែលអាចធ្វើទៅបានក្នុងភូមិ Grakove ដែលជាទីកន្លែងដែលមានការប្រយុទ្ធយ៉ាងតឹងតែងនៅក្នុងសប្តាហ៍នេះនៃការឈ្លានពានរបស់ពួករុស្សី។ ប្រព័ន្ធផ្ស័ព្វផ្សាយរបស់រុស្សីបានបង្ហោះរូបភាពវីឌីអូរនៃរថក្រោះជាជួរ យានយន្តសំរាប់គាំទ្រនិងកាំភ្លើងផ្លោង បានធ្វើដំណើរនៅតាមដងផ្លូវដែលស្អាតនិងផ្លូវដែលរដិបរដុបនៅក្នុងតំបន់ Kharkiv ដែលមានអក្សរ “Z” ដែលជានិមិត្តរូបនៃការឈ្លានពានរបស់ក្រុងមូស្គូ។
មន្ត្រីដែលតែងតាំងដោយទីក្រុងមូស្គូ Vitaliy Ganchev បាននិយាយនៅក្នុងទូរទស្សន៍ថា “សមរភូមិដ៏តានតឹង” កំពុងតែប្រយុទ្ធស៊ីសាច់ហុតឈាមនៅជិតក្រុង Balakiya ដែលអ៊ុយក្រែនបាននិយាយថា គេបានចាប់យកវិញកាលពីថ្ងៃព្រហស្បត៍។ “យើងមិនបានកាន់កាប់ Balakiya ការប៉ុនប៉ងជាច្រើនកំពុងតែព្យាយាមចាប់យកនឹងធ្វើឲ្យរបូតពីកងទ័ពអ៊ុយក្រែន ហើយកងកម្លាំងរបស់យើងត្រូវបានរុញច្រានឲ្យថយក្រោយ“ Ganchev និយាយ។ ឥឡូវនេះកងទ័ពរុស្សីត្រូវបាននាំយកទៅដាក់នៅទីនោះ កងទ័ពរបស់យើងកំពុងតែប្រយុទ្ធតបតវិញ។ រដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក Antony Blinken បាននិយាយថាការុញច្រានរបស់រុស្សីដើម្បីអន្តរាគមន៍ បានបង្ហាញថាទីក្រុងមូស្គូកំពុងតែបង់ក្នុងតម្លៃមួយដ៏ធំ ក្នុងគោលបំណងរបស់ខ្លួនដើម្បីកាន់កាប់ទឹកដីអ៊ុយក្រែន។
អគ្គលេខាធិការ IAEA លោក Rafael Grossin បានព្រមានកាលពីថ្ងៃសុក្រថា ការផ្លោងថ្មីៗនេះនៅជិតរោងចក្រដែលដើរដោយឋាមពលនុយគ្លេអ៊ែរ Zaporizhzhia នៅផ្នែកខាងត្បូងនៃប្រទេសបានបង្ករជាផ្សែងខ្មៅខ្មួលខ្មាញ់នៅក្នុងទីក្រុងដែលនៅក្បែរនោះ Energada ដែលនឹងបណ្តាលឲ្យមានគ្រោះថ្នាក់ដល់សុវត្តិភាពនៃដំណើរការនៃរោងចក្រ លោកនិយាយ។ “នេះវាជារឿងដែលមិនអាចទទួលយកបានទាំងស្រុង វាមិនអាចនឹងទ្រាំទ្របាននោះទេ” លោកនិយាយព្រមទាំងបានទទូចឲ្យមានការឈប់បាញ់ផ្លោងដាក់គ្នាទាំងសងខាងនៅក្នុងតំបន់ទាំងមូល។ Petro Kota បាននិយាប្រាប់កាសែត AFP ថាបុគ្គលិកអ៊ុយក្រែនដែលកំពុងធ្វើការនៅក្នុងរោងចក្រនោះ ត្រូវបានកងទ័ពរុស្សីធ្វើទារណកម្ម និងយ៉ាងហោចណាស់បុគ្គលិក២នាក់ត្រូវបានសម្លាប់៕