BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កងទ័ពអ៊ុយក្រែនបានវាយរុញច្រានកងទ័ពរុស្សីទៅដល់ព្រំប្រទល់រុស្សីវិញនៅ Kharkiv

ថ្ងៃអាទិត្យ, 15 ខែឧសភា 2022 13:27  គុន ច័ន្ទរដ្ឋា

photo_2022-05-14_23-08-36 (1)

TheWarzone-

កងកម្លាំងអ៊ុយក្រែនត្រូវបានគេរាយការណ៍មកថា បានទៅដល់ព្រំប្រទល់រុស្សីនៅក្នុងការវាយបកប្រកប ដោយជោគជ័យនៅសមរភូមិមុខដែលរុស្សីបោះបង់ចោលក្នុងតំបន់ Kharkiv ។ អង្គភាពអ៊ុយក្រែនបានចំណាយកាលពីសប្តាហ៍មុនឬក៏ច្រើនជាងក្នុងការរុញច្រានភាគខាងជើង និងខាងកើតពីទីក្រុងដែលត្រូវឡោមព័ទ្ធ រុញច្រានកងទ័ពរុស្សីឲ្យចេញផុតពីចម្ងាយដែលអាចផ្លោងកាំភ្លើងធំដល់ដើម្បីការពារទីក្រុង។ សមរភូមិមុខ Kharkiv គឺជាចំណុចនៃការវាយលុកជាចុងក្រោយរបស់កងទ័ពរុស្សីដែលបានដួលរលំ បន្ទាប់ពីបានបោះបង់ចោលភាគខាងជើងនៃក្រុង​ Kharkiv ក្នុង Chernihiv និង Sumy នៅដើមខែសីហា។

Kharkiv គឺជាវត្ថុបំណងដ៏ធំរបស់រុស្សីតាំងតែពីថ្ងៃទី១នៃសង្រ្គាមនិង បានបន្តការផ្លោងកាំភ្លើងធំស្ទើរតែរៀងរាល់ថ្ងៃ ការវាយលុកតាមជើងគោកនិងអាកាស ចាប់តាំងពីកងរថក្រោះលើកដំបូងបានរុលមកមុខឆ្លងកាត់ព្រំប្រទល់នៅ Belgorod ។ ការដួលរលំបន្ទាប់ពីមានការបរាជ័យនៅក្នុងទីក្រុងដែលជារឿងគួរឲ្យស្រឡាំងកាំងមែនទែន។ ជ័យជំនះរបស់អ៊ុយក្រែននៅភាគខាងជើងនិងខាងកើតនៃ Kharkiv មានន័យសមស្របថាកាងទ័ពអាចផ្តោតទៅលើការប្រយុទ្ធនៅក្នុង Izyum ជាកន្លែងដែលរុស្សីនៅតែប្តេជ្ញាចិត្តរុលមកមុខចូលមកកាន់ Kramatorsk និង Slovyansk ។

មេដឹកនាំសមាជិកព្រឹទ្ធសភាសម្លេងភាគតិច Mitch McConnel និងសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ៣រូបទៀតបានជួបជាមួយលោកប្រធានាធិបតីអ៊ុយក្រែ Volodymyr Zelensky កាលពីថ្ងៃសៅរ៍នៅក្នុងទីក្រុងដែលមានជំនួបច្រើនជាងគេទីក្រុង Kyiv រវាងមេដឹកនាំសហរដ្ឋអាមេរិកនិងមេដឹកនាំអ៊ុយក្រែន។ ការជួបប្រជុំនេះរួមបញ្ចូលទាំងលោកសមាជិកព្រឹទ្ធសភា Susan Collins មកកពីរដ្ឋ Maine,​ សមាជិកព្រឺទ្ធសភា John Barrasso មកពីរដ្ឋ ​Wyoming និងសមាជិកព្រឺទ្ធសភា John Cronyn នៃរដ្ឋ Texas ។ នៅក្នុង Instagram, លោក Zelensky បានហៅទស្សនកិច្ចនេះថាជា "សញ្ញាដែលមានអានុភាពខ្លាំងក្លារបស់គណបក្សទាំង២ ក្នុងការគាំទ្រអ៊ុយក្រែនពីសភាសហរដ្ឋអាមេរិកនិងប្រជាពលរដ្ឋអាមេរិក"។

ទស្សនកិច្ចនេះគឺជាលើកចុងក្រោយបង្អស់ក្នុងចំណោមការធ្វើដំណើរជាបន្តបន្ទាប់នៃមន្ត្រីជាន់ខ្ពស់របស់អាមេរិកមកកាន់អ៊ុយក្រែន ដែលរួមមានទាំងលោកជំទាវទី១ Jill Biden ដែលបានមកជួបជាមួយជនភៀសខ្លួននិងជំទាវទី១ Olena Zensky នៅភាគខាងលិចទីក្រុង Uzhorod មួយសប្តាហ៍កន្លងមកហើយ និងគណប្រតិភូនៃប្រធានរដ្ឋសភា Nancy Pelosi ដែលបានដឹកនាំមកកនា់ទីក្រុង Kyiv កាលពី២សប្តាហ៍មុន។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Lloyd Austin និងរដ្ឋមន្ត្រីក្រសួងកាបរទេស Antony Blinken បានជួបជាមួយនិងលោក Zelensky នៅក្នុងរដ្ឋធានីនៃប្រទេសអ៊ុយក្រែនកាលពីចុងខែមេសា។

photo_2022-05-14_23-08-28

 


ថ្ងៃអាទិត្យ, 15 ខែឧសភា 2022 13:27  គុន ច័ន្ទរដ្ឋា